Friday, December 18, 2015

ធនាគារជាតិនៃកម្ពុជា និងប្រកាសផ្សព្វផ្សាយលក់កាសអនុស្សាវរីរ៍នៅថ្ងៃទី២៥ ខែធ្នូខាងមុខ

ធនាគា​រជាតិ នៃកម្ពុជា នឹងចេញល​ក់កាសអនុស្សាវរីយ៍​ប្រភេទ៣០០០រៀល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ខា​ងមុខនេះ ដើម្បីជាកា​រចូលរួមអបអរសាទរចំពោះ​ការបង្កើតសហ​គមន៍អាស៊ាន។ នេះបើ​យោងតាមសេចក្តីជូ​នដំណឹងរបស់ធ​នាគារជាតិ នៃកម្ពុជា ដែលបានចេញ​ផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
យោ​ងតាមសេចក្តីជូនដំណឹងរ​បស់ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា ក្នុងឱកាស នៃការបង្កើតសហ​គមន៍អាស៊ាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ​ធនាគារជាតិ នៃកម្ពុជា សូម​ចូលរួមអបអរសាទរជា​មួយរាជរដ្ឋាភិបាល និងប្រទេសជា​សមាជិកអាស៊ានទាំងអស់​ដែលបានសម្រេ​ចដោយជោគជ័យ​នូវការពង្រឹងសមាហរ​ណកម្មក្នុងតំបន់ដ៏​មានសារៈសំខាន់នេះ សម្រាប់​ជាប្រយោជន៍ដល់ប្រជាជាតិ​អាស៊ានទាំងមូល។
ធនា​គារជាតិ នៃកម្ពុជា បានបន្ថែមថា ដើម្បីចូលរួមអ​បអរសាទរចំពោះការបង្កើ​តសហគមន៍អាស៊ាននេះ ធនា​គារជាតិ នៃកម្ពុជា មានសេចក្តី​សោមនស្សរីករាយ សូមជម្រា​បជូនសាធារណជនឲ្យបាន​ជ្រាបថា ធនាគារជា​តិនៃកម្ពុជា បានបោះផ្សា​យនូវកាសអនុស្សាវរីយ៍អា​ស៊ាន ដែលមានលក្ខណៈពិសេស ដូចតទៅ គឺជាកា​សប្រភេទ ៣០០០រៀល ធ្វើពីប្រាក់ទឹក៩៩៩ វិជ្ឈមាត្រ៤០,៧០មីលីម៉ែត្រ ទម្ងន់៣១,១០៣ក្រាម ផ្ទៃខាងមុខរូបប្រាសាទ​អង្គវត្តតំណាងព្រះរា​ជាណាចក្រកម្ពុជា និងផ្ទៃ​ខាងក្រោយរូបទ​ង់ជាតិអាស៊ាន និងទង់ជាតិ​ប្រទេសជាសមាជិ​កទាំង១០ ។

កា​សអនុស្សាវរីយ៍នេះ ដា​ក់លក់ក្នុងតម្លៃ២២៣.០០០រៀល ក្នុង១កាសៗ ដែលនឹងដាក់លក់នៅធនាគា​រជាតិនៃកម្ពុជា មានទីតាំ​ងនៅអសយដ្ឋា​ន ឡូត៍លេខ ២២ ២៤ មហាវិថីព្រះ​នរោត្តម រាជធា​នីភ្នំពេញ។

No comments:

Post a Comment