Friday, December 18, 2015

សម្តេច​តេជោ ហ៊ុន សែន ផ្ញើសា​រថ្លែង​អំណរគុ​ណដល់​អ្នកគាំ​ទ្រនៅលើ Fa​cebook ពេល​ទៅដល់​ក្រុងបាងកក

យោងតា​មទំព័រហ្វេសប៊ុក​រ​បស់លោកនាយ​ករដ្ឋមន្រ្តីហ៊ុន ​សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥     សម្តេចបានសរសេរថា «បងប្អូនជនរួម​ជាតិជាទីស្រឡាញ់ ! ពេលនេះខ្ញុំមកដ​ល់ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដើម្បីទស្ស​នកិច្ចផ្លូវការផង និងប្រជុំគណៈរដ្ឋមន្ត្រី នៃប្រទេសទាំងពីរផង។ ទស្សនកិច្ចនេះធ្វើឡើ​ងក្នុងគោលបំណង ពង្រឹ​ងចំណងទាក់ទងរវាងប្រ​ទេសទាំងពីរ​លើគ្រប់វិស័យ ដែលនឹងផ្តល់​ឱ្យប្រជាជនទាំងសង​ខាងទទួលបាន ផលប្រយោ​ជន៍ពីទំនាក់ទំនងដ៏ល្អនេះ»
ជាមួយគ្នានេះស​ម្តេចក៏បានសរ​សេរបន្ថែមទៀតថា «សូមអរគុណ​ចំពោះបងប្អូនជនរួមជាតិ ដែលតែងផ្តល់នូវការគាំទ្រ ចំពោះនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់ខ្ញុំ ក្នុងឋានៈជានាយករដ្ឋម​ន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជាកន្លងមក»

ក្នុងដំណើ​រទស្សនកិច្ចនេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន និងឯកឧ​ត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា និងធ្វើជាសហប្រធា​នកិច្ចប្រជុំគណៈរដ្ឋ​មន្រ្តីចំរុះកម្ពុជា-ថៃលើកទី២ ដើម្បីពិនិត្យ​បញ្ហានយោបាយ និងសន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច​ វប្បធម៌​ និងអបរំ និងធ្វើជាអធិបតី​ផងដែរ ក្នុងពិធីចុះហត្ថលេខា​លើឯកសារមួយចំនួនផងដែរ៕


No comments:

Post a Comment