
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ដែលជាថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គសង្ក្រាន្ត នៅតំបន់រមណីដ្ឋានវប្បធម៌ ទេសចរណ៍អង្គរ ខេត្តសៀមរាម បានអញ្ជើញចូលទស្សនាកម្មវិធិនិម្មិតភូមិ ដែលបង្ហាញដោយក្រុមការងារយុវជនបេតិកភណ្ឌ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងមន្ត្រីជំនាញរបស់អាជ្ញារធម៌ជាតិអប្សរា និងក្រុមការងារមូលនិធិកេរដំណែលខ្មែរ ក្រោមការច្នៃប្រឌិត បង្កើតរូបភាពដោយប៉ិនប្រសប់។
កម្មវិធីនិម្មិតភូមិនេះ បានបង្ហាញនូវពិព័រណ៌គំនូ និងរូបភាព ការរំលេចបន្ថែមនូវទិដ្ឋភាពទីតាំងភូមិសាស្ត្រ និងសក្កានុពលធម្មជាតិនានាដែលជំរុញឲ្យមានការកសាងអង្គរ និងក៏បានបង្ហាញអំពីស្នាដៃរបស់បុព្វបុរសខ្មែរសម័យដើម នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើកសិកម្ម ការនេសាទ ការងារស្លដែក ការជីក ដឹកជញ្ជូនថ្មសម្រាប់សាងសង់សង់អង្គរ ការជុសជុលប្រាសាទ និងបង្ហាញពីវប្បធម៌ អរីយធម៌ និងទំនៀបទំលាប់ខ្មែរកាលពីសម័យបុរាណ។
ការបង្កើតស្នាដៃដោយទេពកោសល នៅលើទឹកដីនៃភូមិសាស្ត្រមួយឲ្យកើតទៅជាភូមិឋាន ដែលមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសុខដុមនីយកម្មទៅនឹងទិដ្ឋភាព ធម្មជាតិ គឺបានផ្តល់នូវចំណេះដឹងបន្ថែមទៀតជាច្រើនដល់ភ្ញៀវដែលចូលទស្សនា ផ្តល់នូវចំណេះដឹងបច្ចេកទេសកែច្នៃថ្មដើម្បីសាងសង់ យល់ដឹងពីការគោរពប្រណិបត្តិសាសនា សកម្មភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរសម័យអង្គរ បង្ហាញពីតួនាទី និងសមិទ្ធផលក្នុងការអភិរក្ស និងអភិវឌ្ឍរមណីដ្ឋានអង្គរប្រកបដោយចីរភាពរបស់អាជ្ញាធរជាតិអប្សរា ជាពិសេស គឺការលើកកំពស់គុណតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសឲ្យសាធារណជនបានចូលរួមទស្សនា និងរៀនអនុវត្តសកម្មភាជាក់ស្តែង ក៏ដូចជាជម្រុញឲ្យសាធារណជនរឡាញ់ និងចូលរួមបន្តអភិរក្សបេតិកភណ្ឌ ដើម្បីអភិវឌ្ឍ ក៏ដូចជាជួយបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយថែមទៀត៕



No comments:
Post a Comment