បន្ទាប់ពីបានទទួលទេវតាឆ្នាំថ្មីរួចមក នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញចូលរួមទស្សនាមហោស្របវប្បធម៌យុវជនអន្តរជាតិ ដែលមានប្រទេស ក្នុងសមាគមអាស៊ាន និងប្រទេសជាមិត្តប្រមាណជាង១០ចូលរួម តាមរយការដាក់តាំងបង្ហាញនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជាតិសាសន៍នីមួយ និងបានថតរូបអនុស្សាវរីយ៍ផងដែរ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឆ្នាំនេះ មិនត្រឹមតែបានផ្តល់ឱកាសដល់ប្រជាជនខ្មែរទាំងអស់ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ដើម្បី
ជួបជុំគ្នាប៉ុណ្ណោះទេ ជាងនេះទៅទៀត ពិធីដ៏ឧឡារិកនេះ ក៏បានរៀបចំ និងផ្តល់ឱកាសផងដែរ ចំពោះមិត្តភក្តិអន្តរជាតិមកពីប្រទេស នៃប្រជាជាតិអាស៊ាន និងមិត្តយុវជនមកពីបណ្តាប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌា ជប៉ុន រុស្ស៊ី កូរ៉េ ជាដើម ដើម្បីបានចែករំលែកនូវបទពិសោធន៍ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់រវាងគ្នានិងគ្នាទៅវិញទៅមក។
មហាស្របវប្បធម៌អាស៊ាន ឆ្នាំ២០១៥នេះ នៅលើទឹកដីអង្គរ យុវជនកម្ពុជា និងមិត្តភក្តិបរទេសជួបជុំគ្នា ដើម្បីរឹតចំណងមិត្តភាពឲ្យកាន់តែស្និទ្ធស្នាលថែមទៀត ប្រកបដោយស្មារតីគោរពគ្នាទៅវិញទៅមក។
ការជួបជុំគ្នាជាមហាគ្រួសារខ្មែរ និងក្រោមវត្តមានមិត្តភក្តិបរទេសចូលរួមផងនេះ ក្រៅពីការពង្រីកនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឲ្យក្លាយទៅជា ព្រឹត្តិកាណ៍អន្តរជាតិ ដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិនៅលើសកលលោក ក៏ជាឱកាសសម្រាប់កម្ពុជា បានបង្ហាញផងដែរនូវសក្កានុពលរបស់ខ្លួន លើការប្តេជ្ញាចិត្តខ្ពស់ ដោយការទទួលខុសត្រូវ ក្នុងការត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ានឆ្នាំ២០១៥នាពេលខាង មុខនេះ៕





No comments:
Post a Comment