យោងតាមសេចក្តីប្រកាសព័ត៌មាន
របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា តាមការអញ្ជើញរបស់រដ្ឋាភិបាលអូស្រ្តាលី
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ញើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី
ចាប់ពីថ្ងៃទី ២៤-២៧ ខែមីនា ឆ្នាំ២០១៥។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល
បានបញ្ជាក់ថា ក្នុងឱកាស បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ឯកឧត្តម
ឧបនាយករដ្ឋមន្ត្រី ស ខេង រួមជាមួយឯកឧត្តម ភីថើ ឌុចសុន រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី
នឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា
និងរដ្ឋាភិបាលអូស្ត្រាលីស្តីពីកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍
នៅមន្ទីររដ្ឋសភានៃទីក្រុងកង់ប៊ែរ៉ា។ ការចុះអនុស្សរណៈនេះ សបញ្ជាក់កាន់តែច្បាស់ថែមទៀត
ពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងអូស្ត្រាលី ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ការគំរាមគំហែងផ្នែកសន្តិសុខ
ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន និងអន្តោប្រវេសន៍ខុសច្បាប់។
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment