សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសឲ្យក្រសួងរ៉ែ និងថាមពល ទទួលខុសត្រូវរាល់បញ្ហាខ្សាច់ទាំងអស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា រាប់ ទាំង ខ្សាច់នៅក្នុងទឹក លើគោកខ្សាច់ក្នុងទន្លេ ខ្សាច់ក្នុងពែ្រក ខ្សាច់ក្នុងសមុទ្រជាដើម ដើម្បីចៀស វាងការឆ្លើយដាក់គ្នា នៅពេលមានបញ្ហាកើតឡើង។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធសមិទ្ធិផលនានា ជាច្រាំងបេតុងទន្លេសាប លូ ផ្លូវ សួនច្បារ និងរូបសំណាក ព្រះនាងប្រាជ្ញាបារមី ជ្រោយចង្វារ ត្រោយខាងកើតចាប់ពីគល់ស្ពានជ្រោយ ចង្វារ ដល់សណ្ឋាគារសុខាអូតែល រួមនិងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី ២៣ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ដើម្បី បញ្ចប់ ភាគស្មុគស្មាញ និងការឆ្លើយដាក់គ្នា ទៅវិញទៅមករវាងក្រសួងធនធានទឹក ក្រសួងរ៉ែ និងថាមពល និង អាជ្ញាធរមូលដ្ឋាន សម្តេចសំរេចជា គោលការណ៍ឲ្យក្រសួងរ៉ែ និងថាមពល ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហាខ្សាច់ ហើយរាល់ការឡើងថ្លៃខ្សាច់ ត្រូវបន្ទោស ទៅក្រសួងរ៉ែ និងថាមពលចុះ។
សម្តេចតេជោបានបញ្ជាឲ្យលុបចោលគណៈកម្មាការមួយចំនួន ដែលមានភាពស្មុគស្មាញ ដោយដាក់ការទទួលខុសត្រូវតែមួយគត់ចំពោះក្រសួងរ៉ែ និងថាមពល ។
គួររំលឹកថា កន្លងទៅក្រសួង ធនធានទឹកបានចេញសេចក្តីសំរេចមួយមិន អនុញ្ញាតឲ្យ មាន ការធ្វើអាជីវកម្មខ្សាច់នៅខេត្តចំនួនបី ដូចជាខេត្តកណ្តាល ព្រៃវែង និងខេត្តកំពង់ចាម ដោយ មូលហេតុថា ការបូមខ្សាច់អនាធិបតេយ្យ បានធ្វើឲ្យច្រាំងទន្លេសាប ទន្លេមេគង្គ និងទន្លេ បាសាក់ បានបាក់ជាបន្តបន្ទាប់ រហូតលេបត្របាក់លំនៅដ្ឋានប្រជាពលរដ្ឋ ជាច្រើនខ្នងទៀត ផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២០ មីនាកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសំរេចមួយ ស្តីពីការកំណត់គោលការណ៍ធ្វើអាជីវកម្មបួមខ្សាច់ ដោយសំរេចប្រគល់ភារកិច្ចជូនក្រសួងរ៉ែ និង ថាមពល ជាអ្នកចេញអាជ្ញា បណ្ឌ័ និងទទួលខុស ត្រូវគ្រប់បែបយ៉ាងលើការធ្វើ អាជីវកម្ម ខ្សាច់ គ្រប់ប្រភេទ ដោយគិតចាប់តាំងពីពេលដាក់ពាក្យស្នើសុំ រហូតដល់ការចេញ អាជ្ញាបណ្ឌ័។ សេចក្តីសំរេច បានបញ្ជាក់ថា រាល់អាជ្ញាប័ណ្ណដែលចេញទាំងអស់ ក្រសួងរ៉ែ និងថាមពលត្រូវចម្លងជូន គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងក្រសួងពាក់ពន្ធ័ជាកំហិត។ សេចក្តី សំរេចដែលចុះហត្ថលេខា និងប្រថាប់ត្រាដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី នោះ ក៍បានសំរេចឲ្យក្រសួងរ៉ែ និងថាមពលមិនត្រូវអនុញ្ញាតឲ្យចេញអាជ្ញា ប័ណ្ណបណ្តោះអាសន្នជាដាច់ខាត ពិសេសត្រូវតាមដាន និងត្រួតពិនិត្យចំពោះ អាជីវកម្មខ្សាច់លើរាល់ចំនុចបច្ចេកទេស ដើម្បីធានាមិនឲ្យមានបញ្ហាកើតឡើង ។ ក្នុងករណី មានភាពអនាធិបតេយ្យធ្ងន់ធ្ងរកើតឡើង ប្រធានគណៈ កម្មធិការធនធានខ្សាច់ ត្រូវអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រឺតំណាងក្រសួងស្ថាប័នពាក់ពន្ធ័ ព្រមទាំងសមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដើម្បីប្រជុំត្រួតពិនិត្យ វាយតម្លៃ និងសំរេចវិធានការ៕


No comments:
Post a Comment