
មន្ត្រីមួយរូបដែលស្និទ្ធជាមួយលោក សម រង្ស៊ី
បានឲ្យដឹងថា កឹម សុខា ផ្លាស់ប្តូរពេលត្រឡប់មកស្រុកខ្មែរវិញ
ដែលតាមគម្រោងមកដល់ភ្នំពេញយប់ថ្ងៃទី២៤ ប៉ុន្តែ លើកទៅយប់ថ្ងៃទី២៥
ខែមិនា វិញ គឺពួកគាត់ស្វែងទៅជួបគ្នានៅប្រទេសបារាំងសិន។
ប៉ុន្តែ មន្ត្រីរូបនេះបានឲ្យដឹងថា នៅថ្ងៃនេះ
មេបក្សទាំងពីរបានកើតមាននូវជម្លោះពាក្យសម្តីយ៉ាងតឹងតែងរវាង លោក កឹម
សុខា និងលោកប្រធានសម រង្ស៊ី ខណៈដែលពួកគាត់ជួបជជែកគ្នាអំពីបញ្ហាមួយចំនួន
ជាពិសេស គឺ លោក កឹម សុខា បានច្រឡោតខ្លាំង នៅពេលលោក សម រង្ស៊ី សួរថា «
ហេតុអ្វីបានជា ខាឯង និយាយ ប្រឆាំងជាមួយនឹងវប្បធម៌សន្ទនា ? ម៉េចបានជាខា
ឯង មិនទុកជាការសម្ងាត់? ឬមួយក៏ខា ឯងចង់បង្កើតរឿង?» លោក សម រង្ស៊ីថា ខាឯងត្រូវទទួលស្គាល់ការពិតថា
តំណែងអនុប្រធានទី១ វាមិនងាយទេ តំណែងនេះ ខាឯងបានជួយមនុស្សមួយចំនួនទៀត ហើយជាក់ស្តែង យើងមិនអាចធ្វើអីលោក
ហ៊ុន សែន បានទេ ពីព្រោះសភាពការណ៍ពេលហ្នឹងវាមិនអំណោយផល
កម្លាំងយើងទុកយូរពេក វានឹងថមថយ ទន់ដៃ ហើយយើងនឹងពិបាកបត់ត្រឡប់ក្រោយវិញណាស់។
លោក សម រង្ស៊ី បានបន្ថែមថា នេះចាត់ទុកថា ជាសំណាងហើយ
ដែលលោកទន់ភ្លន់ជាមួយលោក ហ៊ុន សែន យើងមានច្រកចេញ
ដោយជ្រើសយកវប្បធម៌សន្ទនា អាចនិយាយគ្នាបាន ហើយតំណាងរាស្ត្រយើងក៏សប្បាយចិត្ត
បានចូលសភាទាំងអស់គ្នា។
គ្រាន់តែលឺលោកប្រធានសួរបែបនេះភ្លាម
លោកអនុប្រធាន កឹម សុខា បានតំឡើងសំឡេងខ្លាំងៗ ថា
វាជាការពិត ខ្ញុំធ្លាប់បានជំទាស់តាំងពីដើមមក ខ្ញុំថា បើចង់ឈ្នះលោក ហ៊ុន សែន
យើងត្រូវកុំចុះញ៉ម ហើយត្រូវតែដឹកនាំកម្លាំង បង្កើនសកម្មភាព
ពីព្រោះកម្លាំងមហាជននៅខាងយើងហើយ បក្សសង្គ្រោះជាតិមានប្រៀបឈ្នះ ហើយបើយើងអត់ធ្មត់
តស៊ូ ក្តុងក្តាំង បន្តិចទៀត អំណាចបានមកលើយើងទាំងស្រុង ហើយ លោក ហ៊ុន សែន
គាត់មិនអាចតទល់បានទេ យើងមានប្រទេសមហាអំណាចអាមេរិក នៅពីក្រោយចាំជួយសហការ
គាំទ្រ ដូច្នេះ យើងមិនចាំបាច់ទៅចុះចូល រណប
បង្កើតវប្បធម៌សន្ទនាស្អីនោះទេ។
លោក កឹម សុខា បានស្រែកគំហ៊ក ដាក់ទៀតថា ពួកលោកប្រធាន
គិតតែសង្គ្រប់លើខ្ញុំ
ខ្ញុំធ្វើអីក៏ជំទាស់ ប្រឆាំង សូម្បីតែចង់ដាក់កូនស្រីខ្ញុំឈរឈ្មោះជាសមាជិកគជប
ក៏មិនបាន វាហួសហេតុពេក ។ លោក កឹម សុខា បាននិយាយថា
លោកប្រធានបាននិយាយច្បាស់ណាស់នៅសិង្ហបុរីអំពីតំណែងក្នុងសភា
ម៉េចបានជាមិនចេញមុខការពារខ្ញុំផង នៅពេលមជ្ឈដ្ឋានផ្សេងៗ គេរិះគន់
វ៉ៃប្រហារ?
ការជជែកគ្នាកាន់តែខ្លាំងឡើងៗ ដែលពីដំបូងគិតថា
ជួបគ្នានេះ គឺដើម្បីរកដំណោះស្រាយ រឿង បើចូលទៅក្នុងប្រទេសវិញ
មានការអនុវត្តវិធានការច្បាប់ និងប្រឈមការដកអភ័យឯកសិទ្ធិលើ លោក កឹម សុខា
តើលោកប្រធានដោះស្រាយយ៉ាងម៉េច គ្រប់គ្រងកម្លាំងផ្ទៃក្នុងបានអត់? ប៉ុន្តែ
លោក សម រង្ស៊ី
ហាក់ដូចជាសម្តែងការមិនខ្វល់ព្រួយបារម្ភពេកក្នុងរឿងហ្នឹងទេ ដោយគាត់ថា
សំឡេង២ភាគ៣ ពិបាករក គឺមិនដូចមុនទេ ហើយថា
គ្នាយើងសុទ្ធតែស្មោះត្រង់ ប៉ុន្តែ
បើ ខាឯង មានបញ្ហាផ្ទាល់ខ្លួន អាហ្នឹងខ្ញុំអត់ធានាទេ ប៉ុន្តែ ខ្ញុំជឿជាក់ថា
នឹងមិនកើតរឿងបែបនេះឡើយ។
ដោយការជែកគ្នា ហាក់ដូចជាមិនសូវជាចុះសម្រុងគ្នា
ហើយលោក សម រង្ស៊ី ចូលចិត្តលើកពីឈ្មោះ យឹម សុវណ្ណ ដែលគាត់និយាយថា យឹម
សុវណ្ណ អាចធ្វើការងារបានច្រើនក្នុងបក្ស និងខ្លាំង ពូកែ រឹងនយោបាយ
មិនងាយចាញ់សម្លុត ។ អញ្ចឹងនៅពេលត្រឡប់ទៅវិញ លោក កឹម សុខា
បានស្នើឲ្យលោក សម រង្ស៊ី ត្រូវរកវិធីយ៉ាងណាជួបនិយាយចរចាជាមួយលោក ហ៊ុន
សែន ដើម្បីកុំឲ្យរឿងនេះវាកាន់តែធំ ហើយធ្វើម៉េចទាញឲ្យចូលរឿងនយោបាយ
មិនមែនហិង្សាអីនោះទេ ពីព្រោះបញ្ហាយើងបានដោះស្រាយគ្នារួចរាល់ហើយ
មិនគួរលោក ហ៊ុន សែន គាត់ធ្វើបាបអីតែខ្ញុំ យើងដឹកនាំទាំងអស់គ្នា
និងវាគោលជំហរនយោបាយរួមរបស់គណបក្សតើស។
សម រង្ស៊ី ឆ្លើយថា វាអញ្ចឹងមែនហើយ ប៉ុន្តែ វាទាស់ថា
ហេតុអីក៏លើកឡើងពីការផ្លាស់ប្តូរបរាជ័យ ម៉េចក៏មិននិយាយអីផ្សេងពីនេះ?
លោក កឹម សុខា ឆ្លើយតបថា បើយើងមិននិយាយអញ្ចឹងម៉េចគេជឿយើង
ម៉េចគេទុកចិត្តយើង ។ លោក សម រង្ស៊ី បន្ថែមថា និយាយបែបហ្នឹង គឺលោក ហ៊ុន សែន
អាចចាប់ថ្នាក់យើងបាន ពីព្រោះគាត់បញ្ជាក់ហើយថា បើចង់ដូរ
វាគួរតែធ្វើមុនបោះឆ្នោត ប៉ុន្តែ សកម្មភាពយើងធ្វើក្រោយបោះឆ្នោត
ហើយវាបានកើតមានហិង្សា បើទោះជាហិង្សានោះ
វាជាកម្លាំងកើតចេញពីខាងណាក៏ដោយ ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា
យើងដឹកនាំការប្រមូលផ្តុំ ការទាមទារ គឺយើងមិនអាចប្រកែកបានទេ ។
យើងទន់ភ្លន់ ទើបអាចនិយាយជាមួយគាត់បាន បើយើងបន្តវែកញែកខ្លាំង គឺលោក
ហ៊ុន សែន នឹងរឹតខ្លាំង មិនបន្ធូដៃទេ។
មន្ត្រីរូបនោះ នៅបានឲ្យដឹងទៀតថា លោក កឹម សុខា
ដំបូងហាក់ដូចជាច្រឡោតខ្លាំង ប៉ុន្តែ ក្រោយមកគាត់បាននិយាយជាធម្មតាវិញ
និងរកវិធីថា ត្រូវធ្វើយ៉ាងម៉េច ត្រូវតែឲ្យលោកប្រធានជួបជាមួយលោក ហ៊ុន
សែនឲ្យបាន ហើយត្រូវខ្ទប់កុំឲ្យមានការរុញរឿងនេះទៅមុខទៀត
និងការពារឲ្យបានកុំឲ្យមានការបោះឆ្នោតទម្លាក់តំណែង បើលោក ហ៊ុន សែន បានជោគជ័យ
គឺបក្សយើងនឹងចាញ់ខ្លាំងនៅអាណត្តិក្រោយ ហើយវាពិបាកខ្លាំង គឺបើផ្ទៃក្នុងយើងបែកបាក់។
No comments:
Post a Comment