Monday, February 13, 2023

រឿង VOD៖ សម្តេចតេជោ ហ៊ុន សែន សួរថាហេតុអ្វីមិនសូមទោសពីល្ងាច មកសូមទោសកណ្តាលយប់ទៅវិញ? សម្តេចតេជោ រក្សាការសម្រេចបលុបអាជ្ញាបណ្ណដដែល


(ភ្នំពេញ)៖ ទីបំផុតសារព័ត៌មាន VOD បានសម្រេចសូមទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះកំហុសឆ្គងនៃការផ្សាយរបស់ខ្លួន។ ប៉ុន្តែអ្វីៗហួសពេលអស់ទៅហើយ សម្តេចតេជោ មិនប្រែការសម្រេចចិត្តវិញនោះឡើយ គឺនៅតែរក្សាសម្រេចចិត្តពីពេលល្ងាចថ្ងៃទី១២ ខែកុម្ភៈ លុបអាជ្ញាបណ្ណសារព័ត៌មាននេះលែងឱ្យដំណើរការ។


លិខិតសូមទោសរបស់ VOD បានធ្វើឡើងនៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ។ សម្តេចតេជោ បានសម្តែងចម្ងល់ថា ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង ១២យប់ទៅវិញ?

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ»។

សម្តេចតេជោ បន្ថែមថា «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»។

សម្តេចតេជោ បានណែនាំស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូច ដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្មានការកែប្រែ។

សម្តេចតេជោ ប្រាប់ទៅបុគ្គលិកបម្រើការងារនៅស្ថាប័ននេះ ហើយត្រូវបាត់បង់ការងារ ត្រូវបន្ទោសមេដឹកនាំបងប្អូន ឬប្រទេសម្ចាស់លុយ ដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវ លើការសូមទោសធ្វើឱ្យបុគ្គលិកបាត់បង់ការងារធ្វើ៕




No comments:

Post a Comment