Tuesday, October 18, 2022

កិច្ចសន្ទនាពិសេសឈានឆ្ពោះទៅរកព្រះរាជកម្មវិធី “១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ

 សូមកុំភ្លេចរង់ចាំទស្សនាកិច្ចសន្ទនាពិសេសស្តីអំពី ការត្រៀមរៀបចំព្រះរាជកម្មវិធី “១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ” ជាប្រវត្តិសាស្រ្តថ្មីមួយទៀត រវាងក្រុមការងារអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាមួយព្រះវត្តមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាស្ថាបនិកមូលនិធិមុទិតា និងវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលឆាប់ៗនេះ! ដោយព្រះរាជកម្មវិធីជាប្រវត្តិសាស្ត្រនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ៧កើត ដល់ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលមហោស្រពចតុមុខមង្គល ត្រូវជាថ្ងៃដ៏មហានក្ខត្តឫក្សនៃខួបប្រសូតគម្រប់ «១០០ព្រះវស្សា នៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំង មានការយាង និងអញ្ជើញចូលរួមពីព្រះញាត្តិវង្សានុវង្ស, ឥស្សរជនជាន់ខ្ពស់នៃស្ថាប័នកំពូលៗរបស់ជាតិ, បណ្តាអង្គទូត, ភ្ញៀវជាតិ និងអន្តរជាតិ៕

អត្ថបទ និង រូបភាព៖ ឱ សូរិយាពង្ស



No comments:

Post a Comment