Thursday, July 14, 2022

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាជាប្រទេសដំបូងគេ ដែលបានបេីកចំហរ និងកាត់បន្ថយរបាំងនៃការធ្វេីដំណេីររបស់អ្នកទេសចរណ៍

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។ 

សម្តេចតេជោ  ហ៊ុន  សែន  បានថ្លែងថា  កម្ពុជាជាប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានបេីកចំហរ និងកាត់បន្ថយរបាំងនៃការធ្វេីដំណេីររបស់អ្នកទេសចរណ៍។  សម្តេច  ក៏បានថ្លែងកោតសរសេីរ  និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ  និងមន្ត្រីរាជការ  នៃក្រសួងទេសចរណ៍  ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល  និងវិស័យឯកជន  ក្នុងការស្តារ  និងការលេីកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង  និងក្រោយវិបត្តិកូវីដ១៩៕



No comments:

Post a Comment