Thursday, July 14, 2022

សម្តេចតេជោ ហ៊ុន សែន ៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា ក៏បានរួមចំណែកដោះស្រាយវិបត្តិកូវីដ១៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។ 

សម្តេចតេជោ  ហ៊ុន  សែន  បានថ្លែងថា  ជាសំណាងល្អរបស់ពិភពលោក  ដែលប្រព័ន្ធឌីជីថលដេីរលឿនជាងមុនកូវីដ១៩  មួយជំហាន  បេីមិនដូច្នោះទេ  ពិភពលោកនឹងកាត់ដាច់ពីគ្នាកង់ៗ។ ហេីយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា  ក៏បានរួមចំណែកដោះស្រាយវិបត្តិកូវីដ១៩ផងដែរ៕



No comments:

Post a Comment