Wednesday, September 29, 2021

រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទៅធនាគារអេស៊ីលីដា សាខាក្រុងបាវិត សូមធ្វើចត្តាឡីស័ក ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល

ស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅធនាគារអេស៊ីលីដា សាខាបាវិត ស្ថិតនៅ ក្រុងបាវិត  សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ។

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានរកឃើញបុគ្គលិករបស់ធនាគារអេស៊ីលីដា មានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី #Delta 🦠 

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ។

ចំពោះលប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩   (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕



No comments:

Post a Comment