Wednesday, September 29, 2021

លោកទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពទឹកទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការ កងកម្លាំងយោធា អាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អាជ្ញាធរក្រុង/ស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងជួយរើសដឹកជញ្ជូនឥវ៉ាន់ សម្ភារៈប្រជាពលរដ្ឋ ជាមួយកងកម្លាំងប្រតិបត្តិការ មកកាន់ទីទួលសុវត្ថិភាព នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី។

ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា បានត្រៀមកម្លាំង សម្ភារៈ ទូក រថយន្ត ស្បៀង និងបានសាងសង់ទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ។ ពលរដ្ឋដែលត្រូវជម្លៀសគឺនៅចំណុចស្ពានសែសិន និងផ្លូវវាងក្រុង ប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ 

អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងទឹកជន់លិចនិងអ្នកនៅដាច់ស្រយាលត្រូវទាក់ទងរាយការណ៍បន្ទាន់មកសមត្ថកិច្ចអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕







No comments:

Post a Comment