Wednesday, September 29, 2021

អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់គណៈកម្មការដឹកនាំការងារកំណែទម្រង់

ស្វាយរៀង ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១  លោក  រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់គណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត ។ 

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានរបៀបវារៈសំខាន់ចំនួន ៣ រួមមាន៖ 

១- ពិនិត្យសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារយៈពេល ៩ខែ នៃការអនុវត្តផែនការសកម្មភាព និងថវិកា និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២១ របស់គណៈកម្មការកំណែទម្រង់របស់រដ្ឋបាលខេត្ត

 ២- ពិនិត្យសេចក្ដីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ ស្តីពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្ត ស្របតាមលិខិតលេខ ២៣៥ លស.គ.ជ.អ.ប ចុះថ្ងៃទ១៣ ខែសីហា ឆ្នាំ២០២១ របស់លេខាធិការដ្ឋាន គ.ជ.អ.ប ។

៣- ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ស្របស្មារតីលិខិតលេខ ១៨៥០ ស.ជ.ណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ៕





No comments:

Post a Comment