Wednesday, September 29, 2021

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ចូលរួមកិច្ចប្រជុំណែនាំអនុវត្ត អនុក្រឹត្យលេខ១២៤ អនក្រ. បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា

(កំពត)៖ នៅសាលាខេត្តកំពត លោក អ៊ឹង ឆាយ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំលោកស្នងការរង លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោកប្រធានមន្ទីរ ទីចាត់ការ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរង ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំណែនាំអនុវត្ត អនុក្រឹត្យលេខ១២៤ អនក្រ. បក ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១  ក្រោមអធិបតីភាព លោក វង់ សណ្តាប់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom។ 

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុកដាក់ និងរៀបចំឲ្យមានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ លិខិតបទដ្ឋាននានា ដើម្បីគ្រប់គ្រងទៅលើការងារគ្រោះមហន្តរាយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនមានការយកចិត្តទុកដាក់ និងជួយសង្គ្រោះពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឡើយ។ ជាពិសេសក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំបង្កើតនូវអនុក្រឹត្យលេខ១២៤ អនក្រ. បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងគោលបំណងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានាឲ្យទាន់ពេលវេលា៕





No comments:

Post a Comment