Thursday, July 15, 2021

ពិធីបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ពង្រឹងការគ្រប់គ្រងទប់ស្កាត់ការរីកដាលជំងឺកូវីដ-១៩ និងដាក់ចេញផែនការឆ្លើយតបមួយចំនួន

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ អភិបាលក្រុង/ស្រុក ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកក្រុង/ស្រុក ។

ក្នុងកិច្ចប្រជុំនោះ លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដាក់ចេញផែនការមួយចំនួន ដើម្បីដោះស្រាយឆ្លើយតប ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩

ពង្រឹងការត្រួតពិនិត្យ កិច្ចការងារធ្វើចត្តាឡីស័កបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ (ពង្រឹងការគ្រប់ចត្តាឡីស័កតាមផ្ទះ)និងបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ

ពង្រឹងពិនិត្យ ការគ្រប់គ្រង ត្រួតពិនិត្យឡើងវិញជាប់ជាប្រចាំ កន្លែងកម្សាន្តសប្បាយ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាន ផ្សារ និងរោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ តាមការណែនាំការពិនិត្យ ការពិភាក្សា លើកិច្ចព្យាបាលបងប្អូនប្រជាពលរដ្ឋតាមផ្ទះ៕







No comments:

Post a Comment