Thursday, July 15, 2021

លោក ប៊ុន លើត ចុះពិនិត្យមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដោយប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ ក្នុងខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងអាជ្ញាធរខេត្តកោះកុង បានចុះពិនិត្យមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដោយប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ ក្រោមមូលនិធិឆ្មាបាត់ ដើម្បីជាតម្រូវការបន្ទាន់ចាំព្យាបាលអ្នកជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលឆ្លងនៅក្នុងខេត្តកោះកុង។

អគារទាំងមូល អាចផ្ទុកគ្រែអ្នកជំងឺសរុបបានចំនួនប្រមាណ ៦០០ ការរៀបចំបានសម្រេចប្រមាណជា ៣០០គ្រែ រួចហើយ ដោយមានការជួយរបស់ក្រុមស្ម័គ្រចិត្ត របស់មហាគ្រួសារ Off road បានចុះជួយក្នុង ការដំឡើងគ្រែ ដែលធ្វើពីកេសក្រដាស និងបរិក្ខាផ្សេងៗទៀត មូលនិធិឆ្មាបាត់នេះ ជាគំនិតផ្តួចផ្តើម របស់លោកស្រី តៅ តឿន ទៀបាញ់ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត និងលោក ឯក សៀកឡន ផងដែរ៕





No comments:

Post a Comment