Wednesday, November 06, 2019

ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បង្ហាញការគាំទ្រយ៉ាងមុតមាំនិងផ្តល់កម្លាំងចិត្តដល់កងទ័ពដែលត្រៀមកម្ចាត់ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមាន ជ័យ បានបង្ហាញការពេញចិត្ត និងគាំទ្រយ៉ាងមុតមាំចំ ពោះប្រតិបត្តិការរបស់កងកម្លាំង ដែលបានចេញហ្វឹក ហាត់ត្រៀមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាប្រជាពល​រដ្ឋ ជាពិសេសកម្ចាត់ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៉ី ប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងបង្កចលាចលនៅក្នុងប្រទេស។
ទឹកចិត្តស្រឡាញ់ និងការគាំទ្រផុសចេញពីបេះដូងរបស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យចំពោះប្រតិបត្តិការរបស់កងកម្លាំងនេះ បានស្តែងឱ្យឃើញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលនៅក្នុងខេត្តបន្ទាយមានជ័យ មានកងកម្លាំងទាំង៣ប្រភេទរួមមានកងទ័ព កងរាជអាវុធហត្ថ និងនគរបាល បានចល័តកម្លាំងពីតាមទីបញ្ជា ការដ្ឋានទៅកាន់សាលាខេត្ត ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកទី២បង្កើនសមត្ថភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាពិ សេសត្រៀមទប់ស្កាត់ជាមួយក្រុមជនក្បត់ជាតិ សម រង្ស៉ី។
នៅក្នុងពេលកំពុងចល័តកម្លាំងទៅកាន់គោលដៅហ្វឹក ហ្វឺននោះ គេបានឃើញប្រជាពលរដ្ឋចាស់ក្មេងជាច្រើននាក់ នៅក្នុងទីរួមខេត្ត បាននាំគ្នាចេញមកតាមដងផ្លូវ ដោយបាននាំយកមកជាមួយស្បៀងអាហារមានទឹកសុទ្ធ មី និងត្រីខកំប៉ុងជាដើមជូនទៅកងកម្លាំងកំពុងចល័តនោះ ។ កាយវិការទាំងនេះ បង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋដែលគេហៅថាសមរភូមិក្រោយ ដើម្បីគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងទ័ព ដែលចេញ ទៅច្បាំងការពារជាតិ ការពារទឹកដីពីខ្មាំងសត្រូវ។
រូបភាពទាំងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ហើយក៏ជាការស្តែងឱ្យឃើញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលស្រឡាញ់ និងត្រូវការសុខសន្តិភាព និងស្ថេរភាពសង្គមកម្ពុជា ដែលមានក្នុងរយៈពេលប្រមា ណជា ២០ឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថា ការចល័តកម្លាំងដើម្បីហ្វឹកហ្វឺនកម្លាំងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នោះ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែនថៃដូចគ្នានោះ កងកម្លាំងទាំង៣ប្រភេទ បានជួបជុំគ្នាហ្វឹកហ្វឺនកម្លាំងបែបនេះផងដែរ។ ការហ្វឹកហ្វឺនមានគោលដៅធំបំផុតគឺទប់ទល់ជាមួយក្រុមជនក្បត់ជាតិ សម រង្ស៉ី ដែលគ្រោងយកច្រកព្រំដែនកម្ពុជា-ថៃ ចូលមកកម្ពុជា ដើម្បីបង្កភាពចលាចល និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាកើតចេញពីការបោះឆ្នោត៕








No comments:

Post a Comment