Wednesday, November 06, 2019

កងកម្លាំងជិត ២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខថ្ងៃអុំទូក និងត្រៀមគ្រប់ច្រកល្ហកពីពេលនេះដើម្បីចាប់ខ្លួន សម រង្ស៊ី

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងថា ការពង្រាយ​កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ប្រមាណជាជិត២ម៉ឺននាក់ដើម្បីដាក់ពង្រាយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ នាថ្ងៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា «បានត្រៀមកងកម្លាំងប្រមាណជិត២ម៉ឺននាក់ដោយមានគោលដៅចំនួនជាង២០០ចំណុច។ ត្រៀមចំណុចខ្ពស់ចាប់ពីពេលនេះតទៅ»។
ចំពោះដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី លោកថា បានត្រៀមគ្រប់ច្រកល្ហកអស់ហើយចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយឲ្យតែឃើញវត្តមានអតីតមេបក្សប្រឆាំងនេះគឺចាប់ខ្លួនតែម្តង។ លោកបញ្ជាក់ថា «ចំពោះការត្រៀមស្វាគមន៍ សម រង្ស៊ី មក គឺបានពង្រាយកម្លាំង គ្រប់ច្រកទាំងលើគោក ទឹក និងអាកាសរួចរាល់ហើយ»៕




No comments:

Post a Comment