Wednesday, November 06, 2019

ទស្សនៈមិត្តអ្នកអាន៖ ខ្លួនឯងជាអ្នកទោស សន្យាតម្លើងប្រាក់ខែដល់អ្នកយាមគុក

វា​ជា​រឿង​គួរឲ្យ​ហួស​ចិត្ត​ខ្លាំង​ណាស់នៅពេល​ដែល​ឧក្រិដ្ឋ​ជន​ម្នាក់​មាន​ទោស​រុំ​ខ្លួន បាន​សន្យាឲ្យ​មន្ត្រីអនុវត្ត​ច្បាប់​នូវការតម្លើង​​ប្រាក់​បៀរវត្សរ៍ខ្ពស់ ប្រាក់​ឧបត្ថម្ភ និង​ការ​តម្លើង​ឋាន្តរស័ក្តិ​ជា​ដើម ក្នុង​ពេល​ដែល​ខ្លួន​ឯងបាន​ប្រព្រឹត្តខុស​ច្បាប់ ហើយ​រត់​យករួច​ខ្លួន​ទៅ​រស់​នៅ​សោយ​សុខ​ឯស្រុក​បារាំង។ ទោះ​មិន​និយាយ​ចំឈ្មោះគេ​ដឹង​ជា​ទូទៅ​ថា ឧក្រិដ្ឋជន​ សម រង្ស៊ី ដែល​ច្បាប់​កម្ពុជា​កំពុង​តាម​រក​មុខ​ដូច​បូស បាន​ចេញ​វីដេអូ​ឃ្លីបជា​បន្ត​បន្ទាប់ ​ញុះញង់​ បំផុសបំផុសទឹក​ចិត្ត​មហាជន និងទិញ​ទឹក​ចិត្ត​​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​បែរ​ចុងកាណុងធ្វើ​រដ្ឋ​ប្រហារ​​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​មាន​ប្រជា​​ពលរដ្ឋ​ទូទាំង​ប្រទេសជាង ៨៣% បាន​ចេញ​ទៅ​បោះ​ឆ្នោត។
គិត​ត្រឹម​ថ្ងៃ​នេះ ឧក្រិដ្ឋជន សម រង្ស៊ី មេឧទ្ទាម​ក្រៅ​ច្បាប់​មាន​ទោស​មិន​តិច​ជាង ១០​ទេ ហើយ​រត់​គេច​ខ្លួនមិន​ហ៊ាន​ប្រឈមចំពោះ​មុខ​ច្បាប់​។ បើឧក្រិដ្ឋជន​រូប​នេះ កំពុង​រត់​គេច​ពី​សំណាញ់​ច្បាប់ ហេតុ​អ្វី​បាន​ជា​អួត​អាង​​ឲ្យ​បុណ្យស័ក្តិ ឋានៈតួនាទី និង​ការ​តម្លើង​ប្រាក់បៀវរត្សរ៍ ប្រាក់​ឧបត្ថម្ភ ដល់​កងកម្លាំង​ប្រដាប់​អាវុធទៅវិញ?(Sic)
ជាការពិត​ណាស់​ នេះគឺ​ជា​ល្បិច​ដ៏រាក់​កំផែល​របស់​ឧក្រិដ្ឋ​ជន​ជំនាញ​ខាង​ញុះញង់ គឺធ្វើ​នំ​អត់​ម្សៅ។ ទណ្ឌិត​រូបនេះ ភ្លេច​គិត​ថា ខ្លួន​គឺ​ជា​មុខ​សញ្ញា​ដ៏​សំខាន់​របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​​កំពុង​ស្វែង​រក​ចាប់​ខ្លួនបំផុត។ ម្យ៉ាង​វា​គ្មាន​ហេតុ​ផល​អ្វី​ដែល​កងកម្លាំង​ប្រដាប់​អាវុធ ដែល​កំពុង​បំពេញ​តួនាទីបាន​យ៉ាង​ល្អ​ក្នុង​ការ​​ថែរក្សាការពារ​សុខសន្តិភាព សុវត្ថិភាពសង្គម និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ត្រូវ​ងើបបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ តាម​ការញុះញង់​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ដែរ ពោល​គឺ​គេ​មិន​ចាក់​អង្ករ យក​អង្កាម​នោះ​ឡើយ។
ឧក្រិដ្ឋ​ជន​ សម រង្ស៊ី ជា​អ្នក​នយោបាយ​ម្នាក់​ខ្សោយ​ខាង​យុទ្ធ​សាស្ត្រ ​​មាន​គំនិត​ខ្លី គ្មាន​សមត្ថភាព​ដឹក​នាំ​បក្ស​មួយ​ឲ្យ​បានល្អ​ផង គឺផ្ទៃក្នុង​បក្ស​មាន​ការ​បែក​បាក់​ជា​ចំរៀកៗដែល​មិន​អាច​ផ្សះផ្សា​បាន កុំថា​ឡើយ​ចង់ឡើង​ដឹកនាំ​ប្រទេស​​​តាម​របៀប​ប្រជាភិថុតិបែប​នេះ។ ឧក្រិដ្ឋជន​រូប​នេះត្រូវ​ដឹង​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នក​បង្កើត​កងទ័ព ថែរក្សា​កងទ័ព និងជាអ្នក​ទំនុក​បម្រុង​កង​ទ័ព​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ​ជាក់​ស្តែង កង​ទ័ព​គ្រប់​ប្រភេទ​ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​តំបន់​ព្រំដែននានារបស់​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង គឺ​រង់​ចាំ​ចាប់​ខ្លួន​ឧក្រិដ្ឋជន សម រង្ស៊ី និង​គូកន ដែល​វិលត្រឡប់​ចូល​ស្រុក​ដើម្បី​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំ​រដ្ឋាភិបាល និង​ផ្លាស់​ប្តូរ​របប​ ក្រោម​លេស​ស្តារលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។
​ដូចគ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ និង​កំពុង​បំពេញ​កាតព្វ​កិច្ច​ប្រចាំ​ថ្ងៃ គឺធ្វើការ រក​ស៊ី សិក្សា​រៀន​សូត្រ គ្មាន​ពេល​ទំនេរ​ស្តាប់​តាម​ការ​ញុះញង់​របស់​ក្រុម​ឧក្រិដ្ឋ​ជនស្រេកឃ្លាន​អំណាច​​ចង់​ធ្វើ​រដ្ឋ​ប្រហារ​បំផ្លាញ​សេចក្តី​សុខ​របស់​ពួកគាត់​​ទេ។ ពួក​គេ​ខ្វល់​អំពីជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ពួកគេ​ខ្វល់​ថា តើ​នៅក្នុង​ឱកាស​បុណ្យ​ជាតិ​ខាង​មុខ​នេះ គួរ​ធ្វើ​ដំណើរ​កំសាន្ត​ទៅទី​កន្លែង​ណា​ដែល​សប្បាយ ក្នុង​ស្រុក ឬ​ក្រៅ​ប្រទេស ពួកគេ​មិន​យក​ខ្លួន​ទៅ​ប្រឡាក់​ប្រឡូស​ធ្វើ​រឿង​ក្បត់​ជាតិ​តាម​ឧក្រិដ្ឋ​ជន សម រង្ស៊ី និង​គូកន​ឡើយ។ បទ​ពិសោធន៍​មាន​ស្រាប់​ហើយ អំពើ​កុប្បកម្ម​ដ៏ហិង្សា​នៅ​ផ្លូវ​វេងស្រេង ស្ពានអាកាស​ក្បាល​ថ្នល់ដឹកនាំ​ដោយ​ក្រុម​ប្រឆាំងកាល​ពី​ដើម​ឆ្នាំ​២០១៤ មាន​ស្លាប់​ និង​របួស តើ​អ្នក​ណា​ទទួល​ខុសត្រូវ ទណ្ឌិត សម រង្ស៊ី និង​បក្ខ​ពួក​មែន​ទេ? មិនមែន​ទេ គឺមាន​តែ​​ខ្លួន​ឯង និង​ក្រុម​គ្រួសារផ្ទាល់ប៉ុណ្ណោះ​​។ ហេតុ​ដូច្នេះ​ហើយ ​​ប្រជាពលរដ្ឋ​មិនត្រឹម​តែ​មិន​ចូល​រួម​ទេ គឺ​ថែម​ទាំង​គាំទ្រ​ចំណាត់​ការ​ណ៍​ផ្លូវ​ច្បាប់​របស់​រាជរដ្ឋាភិបាល​ពេញ​ទំហឹង​ទៀត​ផងក្នុងការ​ថែររក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ និង​ការអភិវឌ្ឍន៍។
គួរ​កត់​សម្គាល់​ថា ការ​ធ្វើ​នយោបាយ​របស់​ឧក្រិដ្ឋ​ជន​រូប​នេះ តាំង​ពី​ដើម​ទី​មក​គ្មាន​សមិទ្ធផល​អ្វី​បន្តិច​ទាល់​តែ​​សោះ​ជូន​ជាតិ​មាតុភូមិ​ ក្រៅ​តែ​ពីការ​ញុះញង់ បំបែក​បំបាក់​ជាតិ បន្តុះបង្អាប់​ជាតិ​សាសន៍​​ឯង ដើរ​អង្វ​រ​បរទេស​កុំ​មក​វិនិយោគ កុំ​ផ្តល់​ជំនួយ និង​កុំ​ទិញ​ទំនិញ​ពី​កម្ពុជា ដែល​ទង្វើ​ និង​សកម្ម​ភាព​​របស់​ឧក្រិដ្ឋ​ជន​រូប​នេះ​មិន​ស័ក្តិ​សម​កើត​ជា​ជន​ជាតិ​ខ្មែរ​ទេ។
គេ​នៅ​ចាំ​បាន​ថា ឧក្រិដ្ឋ​ជន​រូប​នេះធ្លាប់​បាន​សន្យា​កាត់​ដី​ខ្មែរ​ចំនួន ៤ខេត្ត​ នៅភូមិ​ភាគ​ឦសាន​ប្រទេសទៅ​ឲ្យ​ជន​ជាតិ​ភាគ​តិច​យួន​ដេហ្កា ឬ​ម៉ុង​តាញ៉ា​ ប្រសិន​បើ​រូប​គេ​បាន​ឡើង​កាន់​អំណាច។ មិន​ទាន់​បាន​ឡើង​កាន់​អំណាច​ផង ឧក្រិដ្ឋ​ជន​ សម រង្ស៊ី ថ្លើម​ពាស​មេឃ​ ហ៊ាន​កាត់ដីខ្មែរ​ឲ្យ​ជន​ជាតិ​ភាគ​តិច​យួន​ដេហ្កា ចុះ​ទម្រាំ​បាន​ឡើង​កាន់​អំណាច តើ​ឧក្រិដ្ឋ​ជន​រូប​នេះ នឹង​ធ្វើ​ទង្វើ​ក្បត់​ជាតិ​អ្វី​ខ្លះ​ទៀត​ចំពោះ​ជាតិ និង​ប្រជាជន​ដ៏​កំសត់​មួយ​នេះ។
សរុប​មក​វិញ ឧក្រិដ្ឋ​ជន​ សម រង្ស៊ី និង​គូកន គ្មាន​តម្លៃ​អ្វី​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​ទេ។ ប្រទេស​កម្ពុជា​នឹង​បន្ត​បាន​ភាព​សុខ​សាន្ត​​ បើ​គ្មាន​វត្ត​មាន​ក្រុម​ជន​ក្បត់​ជាតិ​ទាំង​អស់​នេះនៅក្នុង​ស្រុក។ ទោះ​យ៉ាង​ណា​ជីវិត​នយោ​បាយ​​របស់​ឧក្រិដ្ឋ​ជន​ សម រង្ស៊ី និង​គូកន នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពី​ព្រោះ​ថា បើ​មិន​ចូល​ស្រុក​ គឺ​បាត់​បង់​អ្នក​គាំទ្រ ហើយ​សកម្មជនដែល​ធ្លាប់​គាំទ្រ ​បាត់​បង់​ជំនឿលែងគាំទ្រ​ទៀត​ហើយ។ បើ​ចូល​ស្រុក​ជម្រើស​មាន​តែ​ពីរ​ប៉ុណ្ណោះ ទី១.ត្រូវ​សមត្ថកិច្ច​ចាប់​វៃខ្នោះ បោះ​ចូលឡាន​​ដឹកយក​ទៅ​ញាត់​គុកនៅ​កន្លែង​ណា​មួយ​ អាច​គុក​ព្រៃស គុក​ត្រពាំង​ថ្លុង ឬ​គុក​នៅ​ខេត្ត​ណា​ក៏​បាន​ (Every where) ហើយ​បញ្ចប់​ជីវិត​ក្នុង​គុក​តែម្តង​ដោយ​សារ​វ័យ​ចាស់។ ទី​២.អាច​ត្រូវ​បាត​ដៃ​ទី៣ សម្លាប់ ពេល​ឧក្រិដ្ឋ​ជន​រូប​នេះ​ជាន់​ដី​កម្ពុជា៕
ដោយ៖ សេង កំពូល

No comments:

Post a Comment