Tuesday, April 19, 2016

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់​ក្រុមហ៊ុននានា អោយធ្វើសមាហ​រណកម្មមុខ​របបជាមួយ​ប្រជាពលរដ្ឋ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែង​លើក​ទឹកចិត្ដ ដល់ក្រុម​ហ៊ុននានា ជាពិសេស ក្រុមហ៊ុ​ន រូយ ហ្វេង ដែលជា​ក្រុមហ៊ុន​ផលិតស្កសរ​រ​ប​ស់​​ប្រទេ​​សចិន អោយ​ធ្វើសមាហរ​​ណកម្មមុខ​របប​ជា​មួយ​​ប្រជាពលរដ្ឋ ដែល​ជាកសិករ ដើម្បីផល​​ប្រយោ​ជន៍​រួមរវាង​ក្រុមហ៊ុន ជាមួយ​ប្រជាពល​រដ្ឋ។ សម្ដេច តេ​ជោ​នាយក​រដ្ឋមន្រ្ដី បានថ្លែង​ដូច្នេះ គឺនៅ​ក្នុងពិធីសម្ពោធ​ដាក់ឲ្យដំណើរកា​ររោង​ចក្រផលិត​ស្កសរ ក្រុ ម​ហ៊ុន រូយ ហ្វេង ខេមបូឌា អ៊ិន​​ធើណេ​សិន​ណល ខមភេនី លីមីតធីត ដែលមានទីតាំង​ស្ថិតនៅឃុំ​ម្លូព្រៃ​​មួយ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមេសានេះ។
ប្រមុខរាជ​រដ្ឋាភិបាល បានថ្លែង​ពន្យល់​ថា ការធ្វើសមាហរ​ណកម្ម​មុ​ខរបប គឺក្រុមហ៊ុននានា ជាពិសេ​ស​​ក្រុ​ម​ហ៊ុន ​រូយ ហ្វេង តែម្ដង ត្រូវចង​សម្ព័ន្ធភាព និងបង្កើន​ទំនាក់ទំនងល្អជាមួយ​ប្រជាពលរដ្ឋ ដែលជា​​ក​សិ​​ករ ដោយក្រុម​ហ៊ុនរូយហ្វេង ​នឹង​ក្លាយ​ជាទី​ផ្សាររបស់កសិករ តាមរយៈការ​ទទួល​​ទិញអំពៅ​ពី​កសិករ មក​ផ្គត់ផ្គង់​ផលិ​តក​ម្ម​​រប​ស់​ខ្លួន។ សម្ដេចតេជោ ក៏បានជំរុញ​ដល់ក្រុមហ៊ុន​រូយ ហ្វេង សូមជួយ​​ប្រជា​ក​សិ​ករ​នៅខេត្ដព្រះវិហារ តាមរយៈការ​ផ្ដល់ពូជ​អំពៅ និងផ្ដល់ទុន​សម្រាប់​ឲ្យពួក​គាត់បង្កើន​ការដាំដុះ ឲ្យ​បាន​កាន់​តែច្រើន​ថែម​​​ទៀត ដើម្បីយក​មកផ្គត់ផ្គង់ឲ្យ​រោង​ចក្ររបស់​ក្រុមហ៊ុនរូយ ហ្វេងនេះផង​ដែរ។
សម្ដេចតេជោ​នាយករដ្ឋមន្រ្ដី ក៏បានលើក​ឡើងផង​ដែរ​ថា ប្រជាពលរដ្ឋរស់​នៅខេត្ដព្រះវិហារ បា​នទ​ទួ​ល​​ផលប្រយោជន៍ជាច្រើន បន្ទាប់ពីរោងចក្រ​ផលិតស្កសរ​របស់ក្រុមហ៊ុនចិនរូយ ហ្វេង បានបង្កើត​ឡើង នៅលើទឹកដីនៃ​ខេត្ដព្រះវិហារនេះ។ ផលប្រយោជន៍​ដំបូងបំផុតនោះ គឺការបាន​ទទួ​លបាននូវ​​ការប្រើ​ប្រា​​ស់​​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធ​ធានាសាស្រ្ដជា​ដើម។ ម្យ៉ាង​ទៀត ប្រជាពល​រដ្ឋក៏កាន់​តែងាយស្រួលនៅក្នុង​ការលក់អំពៅ ព្រោះក្រុមហ៊ុន​បានខិតជិត​​នៅក្បែរផ្ទះ​​រប​ស់ពួ​ក​​គាត់ហើយ​។ ជាមួយគ្នានេះ​សម្ដេចតេជោ ក៏បានលើក​ឡើង​ថា ក្រុមហ៊ុន រូយ ហ្វេង បាន​​បង្កើ​ត​​ការ​ងារ​​​ជូនប្រជាពលរដ្ឋ​កម្ពុជាជា​ច្រើនម៉ឺននាក់ នៅពេលដែល​ក្រុមហ៊ុន​នេះ បញ្ច​ប់​​គម្រោ​ង​សា​​ង​ស​ង់រោ​ងចក្រ​របស់ខ្លួន​ទាំងអស់ ដោយជួយរាជ​រដ្ឋាភិបាលកម្ពុជា ក្នុងកាត់​បន្ថយការ​ចំណាក​​ស្រុក​​របស់​ប្រជាពលរដ្ឋ ទៅធ្វើការ​នៅក្រៅប្រទេស។   
ឯកឧត្ដម​ទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍​ថា ប​ច្ចុ​ប្បន្ននៅទូទាំង​ប្រទេសកម្ពុជា មានក្រុមហ៊ុន​ចំនួន៥ ដែលទទួល​បានគោលការណ៍​​វិនិយោគ​ពី​រាជ​​រដ្ឋា​ភិបាល ឲ្យបង្កើត​រោងចក្រ​ផលិតស្កសរ មាននៅ​ខេត្ដក្រចេះ, កំពង់ស្ពឺ, កោះកុង, និងខេត្ដព្រះវិហារ។ ចំ​ណែក​​រោ​ង​​​ចក្រ​ដែលសម្ពោធដាក់ឲ្យដំណើរការ​នៅថ្ងៃនេះ ជារោងចក្រដែល​ធំជាងគេនៅ​កម្ពុជា ហើយ​ក៏ជា​​រោង​ចក្រមួយ ដែលមាន​ស​មត្ថភាព​ផលិ​​តធំជាងគេនៅ​អាស៊ី ។ ក្រុមហ៊ុន​ រូយហ្វេងនេះ បាន​នឹង​​កំពុ​​ង​បង្កើត​​រោងចក្រ​ចំនួន៤ លើផ្ទៃដី៥៦​ហិកតា ដែលមានទីតាំង​​ស្ថិត​នៅ​ឃុំម្លូ​ព្រៃមួយ ឃុំម្លូ​ព្រៃ​ពីរ និងឃុំសង្កែពីរ ស្រុកឆែប ខេត្ដព្រះវិហារ ដែលរួមមានៈ រោងចក្រផលិត​​ស្ក​សរ រោងចក្រ​ផលិតថា​មពល​អគ្គសនី រោង​ចក្រ​ផលិតអាល់កុល និងរោចក្រ​ផលិតជីស​រីរាង្គ ព្រមទាំង​​សា​ង​​​សង់​អាង​ស្ដុកទឹក​​៦លានម៉ែត្រ​ត្រីគុណ សម្រាប់ប្រើប្រាស់ក្នុង​រោងចក្រផង និងស​ម្រាប់​ស្រោច​ស្រព​​ដំណាំ​អំពៅផង។
ឯកឧត្ដមទេ​សរដ្ឋមន្រ្ដី ចម ប្រសិទ្ធ មានប្រសាសន៍បន្ដ​ថា ការអភិវឌ្ឍន៍គ​ម្រោងដ៏ធំ​នេះ ត្រូវរៀប​ចំគ​ម្រោ​ង​​ផែនការ​អភិវឌ្ឍន៍​ពង្រឹងផលិត​កម្មបន្ថែម​ជា៣ដំណាក់​ធំៗ មានដូចជាៈ
-ដំណាក់កាលទី១ រោង​ចក្រ និងចាប់ផ្ដើមដំណើរ​ការផលិត​ស្កសរចំនួន​៣សែន​៦ម៉ឺនតោន​ក្នុងមួយឆ្នាំ ហើយមានផ្ទៃដី​​ដាំដុះប្រ​មាណ​ជាង​៤ម៉ឺនហិកតា និងមានរោង​ចក្រផលិតអគ្គិសនី ដើរដោយ​ជីវម៉ាស ដែលអាច​ផលិត​បា​ន៣៩​​មេហ្គាវ៉ាត់ ដោយនៅ​ដំណាក់កាលនេះ ​មានទុន​វិនិយោគ​៣៦០លានដុល្លា​​រស​ហ​រដ្ឋអាមេរិក។
-ដំណាក់កាលទី២ ក្រុមហ៊ុនគ្រោងរៀបចំ​ដំណើររោង​ចក្រចំនួន​២ទៀត នៅក្នុង​ខែមីនា ឆ្នាំ២០១៧ ខា​ង​មុខនេះ គឺ​រោង​ចក្រផលិតអាល់កុល ពីទឹក​រងូ ដែលមាន​សមត្ថភាពផលិត ចំនួន៥ម៉ឺន​តោនក្នុងមួយឆ្នាំ សម្រាប់នាំចេញ​ទៅប្រទេសចិន និងសហគមន៍​អឺរ៉ុប និងទី២ រោងចក្រផលិត​ជីសរីរាង្គ មានសមត្ថភាព​​ផលិតចំនួន​១សែនតោនក្នុង​មួយឆ្នាំ សម្រាប់​ប្រើប្រាស់ក្នុង​ចំការអំពៅ របស់ក្រុមហ៊ុន​ផ្ទាល់ ដោយប្រើ​ប្រាស់​ថវិកា៣៦០​លានដុល្លារ​សហរដ្ឋអា​មេរិក។
-ដំណាក់កាលទី៣ ដើម្បីសម្រេច​តាមគម្រោង​ផលិតស្កសរ ឲ្យបាន១លាន​៤សែនតោន ក្នុងមួយ ក្រុម​ហ៊ុន​ត្រូវ​ការពង្រីកផ្ទៃ​ដីដាំដុះចំនួន​៦ពាន់ហិកតា និងប្រើប្រាស់​ទុនរហូត​ដល់​១ពាន់​លានដុល្លារសហរដ្ឋ​​អាមេរិក​ដូចដែល​បានគ្រោងទុក។ តម្រូវកម្លាំង​ពលកម្មនៅដំណាក់កាលទី១​ ចំនួន៧ពាន់នាក់ ក្នុងនោះ​​ផ្នែករោង​ចក្រ ៤​រយនាក់ និងដំណាក់​កាលទី២ និងបន្ដ​ដំណាក់កាល​ទី៣ នឹងកើនឡើង​ដល់​ ២ម៉ឺន ១​ពាន់​នាក់  ក្នុងនោះផ្នែក​រោងចក្រចំនួន ១ពាន់ ២រយនាក់។

លោក Liu Feng(លូ ហ្វេងប្រធានក្រុមហ៊ុន រូយហ្វេង ខេមបូឌែ អ៊ិនធើណេសិន​ណល ខមភេនី លីមីតធីត បានមានប្រសាសន៍​ថា  តាមគម្រោងផែនការ​ជាដំណាក់កាល​នីមួយៗ លើគម្រោង​ទុនចំនួន​១ពាន់លា​ន​ដុល្លា​​រសហរដ្ឋអាមេរិក ក្រុមហ៊ុនប្ដេជ្ញា​ចិត្ដយ៉ាងមុះ​មាត់ថា នឹងជំរុញ​ការអភិវឌ្ឍន៍ និងអនុ​វត្ដ​គម្រោ​ង​នេះ អោយទទួល​បានជោគជ័យ ហើយ​នឹងតាមការ​គម្រោង​ទុក នឹងប្រែក្លាយ​តំបន់ខេត្ដព្រះវិហារ អោ​យ​ជា​កន្លែង​ផ្គត់ផ្គង់​ស្កសរធំជាងគេ នៅអាស៊ី និងជារោង​ចក្រលំដាប់​ពិភពលោក។ សូមបញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម ​បានឲ្យដឹង ថា បច្ចុ​ប្ប​ន្នវិស័យ​ឧស្សា​ហកម្ម បានចូល​រួមចំណែក​ប្រមាណជា​ ២៧ភាគរយ នៃផលិតក្នុង​ស្រុកសរុប ព្រម​ទាំង​​ចូលរួមអនុវត្ដ​គោល​នយោបាយ កាត់បន្ថយភាព​ក្រីក្ររបស់​រាជរដ្ឋាភិបាល​​បានយ៉ាង​​មានប្រសិ​ទ្ធ​ភាព តាមការ​​បង្កើត​ការងារ​ជូនប្រជាពលរដ្ឋ៕







No comments:

Post a Comment