Tuesday, April 19, 2016

កត្តាចំបងៗចំនួន២ គឺសន្តិភាព និងស្ថេរភាពជា​គ្រឹះដ៏រឹងមាំ​របស់កម្ពុជា​ដើម្បីការអភិវឌ្ឍន៏​ប្រទេសឱ្យរីកចម្រើនទៅមុខ

ឆ្លើយតបទៅនឹងសំនួរ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BloombergTV (Canada) នៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ដែល​សួរ​ថា តើអ្វីទៅជាទស្សន​វិស័យរបស់​ប្រទេស​កម្ពុជា​? តើលោកចង់ឃើញប្រទេសកម្ពុជា​ក្លាយ​ជា​​​ប្រទេសបែបណានៅអាស៊ី? លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាកត្តាចំបងៗ​ចំនួន​០២គឺ សន្តិភាព​ និងស្ថេរភាពដែលជាគ្រឹះដ៏រឹងមាំ​របស់​​កម្ពុជា​ដើម្បី​ ការអភិវឌ្ឍន៏ប្រទេសឱ្យរីក​ចម្រើន​​ទៅ​មុខ និងជាការបង្កឱកាស សម្រាប់​មនុស្ស​​ជំនាន់​ក្រោយៗ ដែលចង់ឃើញយើង​ទាំង​​អស់​គ្នា​រស់​​នៅក្នុងការអភិវឌ្ឍន៏ប្រកបដោយសន្តិភាព​និង ​ស្ថេរភាព។
សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យ ដ៏ត្រចះត្រចង់នៅលើទឹកដី សហរដ្ឋអាមេរិកជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ខ្មែរ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៅតាមបណ្តារដ្ឋមួយចំនួនរួចមកឯក​ឧត្តម ហ៊ុន ម៉ាណែតបានដឹកនាំគណៈប្រតិភូបំពេញទៅទស្សនកិច្ចនៅលើទឹកដីនៃ​ប្រទេស​​កាណា​ដា​​​ជាបន្តទៀត ដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងឱកាសពិធីបុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​​​ណី​ ខ្មែរនៅទីនោះ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីបញ្ហាពាក់ព័ន្ធនឹងជំហររបស់​កម្ពុជា​នៅក្នុង​ជម្លោះ​​​​សមុទ្រចិនខាងត្បូង ដោយ​ឯកឧត្តមបានបញ្ជាក់ថា​ ចំពោះជំហររបស់កម្ពុជា​នៅក្នុង​ជម្លោះ​​សមុទ្រចិនខាងត្បូងនោះ យើងមានទស្សនវិស័យថា ដំណោះស្រាយនានា គួរតែឈរ​លើគោលការណ៍សន្តិភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការប្រឈម​មុខ​ដាក់​គ្នាដូចអតីតកាល។ កម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យប្រជាជាតិអាស៊ានទាំងអស់ សហ​ការ​​ជាមួយចិន ដើម្បីធ្វើការដោះស្រាយ បញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា មុននឹង​វា​រីក​​រាលដាល់កាន់តែធំ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា កម្ពុជាតែងបាន​អំពាវនាវឲ្យគ្រប់គ្នា​ដោះស្រាយ​បញ្ហា​​​ដោយសន្តិវិធី និងពិភាក្សាដោយបើកចំហជាមួយគ្នាដើម្បីចៀសវាងការប្រើប្រាស់​យោ​ធា ដែលអាចដុតបញ្ហាឲ្យកាន់តែ ខ្លាំងជាងមុនថែមទៀត។ គោលដៅកម្ពុជាទៅថ្ងៃ​អនាគត​នោះ គឺ​ការ​រក្សាឲ្យបាននូវសុខសន្តិភាពដែលជារឿងសំខាន់បំផុត ដែលអនុញ្ញាត​ឲ្យកម្ពុជា​ទទួល​បាន​ភាពរុងរឿង៕


No comments:

Post a Comment