Tuesday, April 19, 2016

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធរោងចក្រស្ករស នៅស្រុកឆែប ខេត្តព្រះវិហារ

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចបានសរសេរថា សម្តេចតេជោបានមកសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ ក្នុងភូមិ ពោធិទាប ឃុំ ម្លូព្រៃ១ ស្រុក ឆែប ខេត្តព្រះវិហារ។ រោងចក្រនេះជារោងចក្រធំជាងគេនៅអាស៊ីរបស់ក្រុមហ៊ុន Rui Feng Cambodia International Co.,Ltd. លើគម្រោងទឹកប្រាក់ជាង ១ពាន់លានដុល្លារ ដែលនៅជំហានទី១គឺចំណាយជាង ៣៦០ លានដុល្លារហើយត្រូវការពលកម្ម៧០០០នាក់។ រោងចក្រនេះនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ១៤០០០ នាក់នៅពេលគម្រោងវិនិយោគត្រូវបានសាងសង់ចប់សព្វគ្រប់ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរបន្ថែមថា ទន្ទឹមនឹងផ្តល់ការងារជាច្រើនដល់ពលរដ្ឋនៅក្នុងខេត្តព្រះវិហារ រោងចក្រដ៏ធំនេះនឹងចូលរួមពង្រឹងសេដ្ឋកិច្ចកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជា ជាទីវិនិយោគលើគម្រោងដ៏ធំនេះ។ នេះដោយសារក្រុមហ៊ុនមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។ សម្តេច ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទុនជាតិ និងអន្តរជាតិ និងសំណូឲ្យមន្រ្តីនិង​អាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្របសម្រួលគ្រប់យ៉ាងដើម្បីជំរុញគម្រោងវិនិយោគនៅទូទាំងប្រទេសទទួលឲ្យបានជោគជ័យ៕





No comments:

Post a Comment