Tuesday, April 19, 2016

កញ្ញា ស្រីមុំ ទទួលស្គាល់នូវសារសម្លេងឆ្លើយឆ្លងជាមួយលោក កឹម សុខា ថា ជាការពិត!

នៅល្ងាចថ្ងៃ​ទី១៩ ខែមេសា ​ឆ្នាំ២០១៦នេះ ​លោក សៀង សុខ ​ព្រះរាជអាជ្ញារង ​សាលាដំបូង រាជធានីភ្នំពេញ ​បានបញ្ជាក់ប្រាប់អ្នកសារ​ព័ត៌មានក្រោយបញ្ចប់​ការសាកសួរ ​កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ នៅសាលាដំបូង​រាជធានី​ភ្នំពេញថា៖ នៅក្នុង​អំឡុងពេលសាកសួរ កញ្ញា ស្រីមុំ បាន ទទួល ស្គាល់ថា ​សារសម្លេងឆ្លើយឆ្លង ដែលបែកធ្លាយលើបណ្តាញ​សង្គមនោះ​គឺពិតជាសារ​សន្ទនារវាងកញ្ញា និងលោក កឹម សុខា ប្រធាន​ស្តីទីគណបក្សសង្គ្រោះជាតិពិតប្រាកដមែន។
លោក សៀង សុខ បានបន្ថែមថា បើទោះបីមានការសារភាពពីសំណាក់ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ យ៉ាងណាក្តីក៏មិនទាន់មានចំណាត់ការទៅលើកញ្ញាស្រីមុំ យ៉ាងណានោះទេដោយបាន អនុញ្ញាតឲ្យកញ្ញា ស្រីមុំ ត្រឡប់ទៅផ្ទះវិញ ហើយព្រះរាជអាជ្ញានឹងពិនិត្យនីតិវិធីបន្តទៀត។
ក្រោយបញ្ចប់ការសាកសួរលោកស្រីមេធាវី ធាន ឈូន មេធាវីរបស់កញ្ញាស្រីមុំបានបញ្ចាក់ថា តុលាការនាពេលនេះមិនមានការចោទប្រកាន់ទៅលើកញ្ញាស្រីមុំនៅឡើយនោះទេព្រោះកញ្ញាគឺជាជនរង គ្រោះ។
សូមជំរាបថានាព្រឹកថ្ងៃដដែល លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ (Silka) បានជំរុញឱ្យ លោក កឹម សុខា ចេញមុខបកស្រាយចំពោះរឿង អាស្រូវកន្លងមក ដើម្បីកុំឱ្យតែតួអង្គ ស្រីមុំ ចេញ មុខ តែម្នាក់ឯងពេក។
នាព្រឹកនោះផងដែរលោកស្រី ឡាក់ សុភាព ប្រធានគណបក្សខ្មែរសាមគ្គីបាននិយាយថាលោក កឹម សុខា ជាមេដឹកនាំដែលគ្មានការទទួលខុសត្រូវទេ សូម្បីបញ្ហាដែលតូចបែបនេះហើយ លោកស្រី នឹង សរសរលិខិតមួយនៅថ្ងៃខាងមុខសំណូមពរឱ្យតុលាការកោះហៅលោក កឹម សុខា មកឆ្លើយបំភ្លឺ ជុំវិញបញ្ហារឿងអាស្រូវផ្លូវភេទមួយនេះ បន្ថែមពីលើនេះលោកស្រីក៏បានអំពាវនាវដល់ស្ត្រីទាំងអស់ មេត្តាផ្តល់នូវកិត្តិយសដល់ស្ត្រីក្នុងសង្គមខ្មែរកុំឲ្យថ្នាក់ដឹកនាំយកកិត្តយសស្ត្រីមកជាន់ឈ្លីបែបនេះទៀត៕


No comments:

Post a Comment