នៅថ្ងៃទី០១ ខែធ្នូនេះ
តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជំនួយការ លោក ហុង សុខហួរ
និងអ្នកកាន់ Facebook page លោក សម រង្ស៊ី
ទាក់ទងការផ្សំគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើ ប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
នេះ បើយោងតាមមន្ត្រី ជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ
ថ្លែងប្រាប់ឱ្យដឹង។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលចេញដោយ លោក កោ
វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ
គឺបានបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនឈ្មោះ សត្យា
សម្បត្តិ ឬ សម្បត្តិ សត្យា និងឈ្មោះ អ៊ុង ជុងលាង
ដើម្បីយកមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យទាំងពីរនេះ បានរត់គេចខ្លួនទៅក្រៅប្រទេស បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។
សូមរំលឹកពីព្រឹត្តិការណ៍នេះផងដែរថា
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសម
រង្ស៊ី បានប្រព្រឹត្តទង្វើឧក្រិដ្ឋ ដោយបានបង្ហោះផ្សព្វផ្សាយតាម បណ្តាញសង្គមថ្មី
ហ្វេសប៊ុក របស់លោក សម រង្ស៊ីនូវវីដេអូឃ្លីបក្លែងឯកសារសាធារណៈ ភូតកុហក បោក
ប្រាស់ និងបំពុលសាធារណមតិ ដែលខុសពីខ្លឹមសារដើមពិតប្រាកដនៃសន្ធិសញ្ញាសន្តិភាព
មិត្តភាព និង សហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ត្រង់ប្រការ៤ ដោយបាននិយាយថា ភាគីទាំងពីរនឹងធ្វើការចរចា
ដើម្បីចុះហត្ថលេខាសំរាប់រំលាយព្រំដែនជាតិប្រទេសទាំងពីរ។
ដោយឡែកនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥
រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ធ្វើការ បដិសេធចោលទាំងស្រុង
និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឧក្រិដ្ឋនេះផងដែរ ដែលជាទង្វើ ដើម្បីបម្រើឱ្យនយោបាយប្រជាភិថុតិរបស់បក្សប្រឆាំង
បោកប្រាស់សាធារណមតិ ដែលទង្វើនេះបាននាំឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ
ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា។
តាមការពិតខ្លឹមសារដើមពិតប្រាកដត្រង់មាត្រា៤នៃសន្ធិសញ្ញានោះបានចែងថា ភាគីទាំងពីរសន្យាថា
នឹងដោះស្រាយរាល់ទំនាស់អាចកើតឡើងក្នុងការទាក់ទងជាមួយគ្នា តាមរយៈការចរចាដោយសន្តិវិធី។
ភាគីទាំងពីរនឹងចរចាគ្នា ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមួយកំណត់ នូវព្រំដែនរដ្ឋរវាងប្រទេសទាំងពីរលើមូលដ្ឋាន
ខ្សែព្រំដែននាបច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្តកសាងខ្សែព្រំដែននោះ ទៅជាខ្សែ ព្រំដែនសន្តិភាព
មិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
ប្រការនេះធ្វើឱ្យប្រជាជនខ្មែរមើលឃើញកាន់តែច្បាស់ថា
នយោបាយរបស់បក្សប្រឆាំងរយៈពេលជាង ២០ ឆ្នាំនេះ មានតែការធ្វើប្រជាភិថុតិ ញុះញង់បោកប្រាស់លាបពណ៌
និងបំភិតបំភ័យប្រជាជនតែប៉ុណ្ណោះ ពោលគឺពួកប្រឆាំងពុំបានគិតពីសន្តិសុខ ស្ថិរភាព
និងការអភិវឌ្ឍប្រទេស គឺពួកគេបាននិងកំពុងប្រើប្រាស់ គ្រប់រូបភាពដើម្បីមហិច្ឆិតានយោបាយ
អំណាច និងគំនុំសងសឹកប្រកបដោយភាពអគតិងងិតងងុលមើល មិនឃើញពីចំណុចល្អទាំងឡាយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើសព្វថ្ងៃដើម្បីបុព្វហេតុជាតិ
និង ប្រជាជនដ៏ពិតប្រាកដ។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើការថ្លឹងថ្លែង
និងពិចារណាឱ្យបានម៉ត់ចត់ និងធ្វើការប្រៀបធៀបពី សមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងសកម្មភាពទុច្ចរិតនានា
របស់ពួកប្រឆាំងចៀសវាងការចាញ់នូវឧបាយកលទាំងអស់នោះ៕
No comments:
Post a Comment