ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
១ធ្នូ ឆ្នាំ២០១៥ខាងមុខនេះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ
ដើម្បីសុខភាពស្រ្តី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគ
អេដស៍ និងជំងឺអេដស៍ បានផ្ញើសារ៥ចំណុចដែលមានសារៈសំខាន់ជូនជនរួមជាតិខ្មែរធ្វើយ៉ាងណាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអេដស៍។
ចំណុចទី១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងក្នុងសារលិខិតរបស់សម្តេចថា ត្រូវចេះស្វែង យល់ពីការបង្ការមេរោគអេដស៍ និងចេះការពារខ្លួនកុំឲ្យឆ្លងមេរោគនេះជាដាច់ខាត ជាពិសេស ក្មួយៗជាយុវជន យុវនារីត្រូវចងចាំថាការការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។ ទី២ ចំពោះអ្នក ដែលសង្ស័យថាខ្លួនបាន ប្រឈមនឹងការឆ្លងមេរោគអេដស៍ និងអ្នករស់នៅជាមួយមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅ ពិនិត្យឈាមរកមេរោគអេដស៍និងទៅទទួលសេវាថែទាំពីមណ្ឌល សុខភាពឲ្យបានទៀងទាត់ ព្រមទាំងជៀសវាងដាច់ខាត កុំចម្លងទៅអ្នកដ៏ទៃ។ ទី៣ ចំពោះស្ត្រី មានផ្ទៃពោះ សូមប្រញាប់រួសរាន់ទៅពីនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ដើម្បីទទួល សេវាការពារ ការចម្លងមេរោគអេដស៍ទៅទារក។ ទី៤ មិនត្រូវមាក់ងាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមមុខខ្ពស់ និងជំងឺអេដស៍ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។ និង ទី៥ សូមបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសយុវជន ត្រូវបន្តចូលរួមប្រយុទ្ធ និងមេរោគអេដស៍ គ្រប់ពេលវេលា ជៀសវាង ការប្រព្រឹត្តទាំងឡាយណា ដែលធ្វើឲ្យខ្លួនឯងក្លាយជាអ្នកប្រឈម នឹងការឆ្លងមេរោគអេដស៍។ ទោះជានៅទីណាក៏ដោយគឺអ្នកត្រូវចេះជួយអប់រំមិត្តភក្តិឲ្យចេះការ ពារខ្លួនដូចគ្នា៕
No comments:
Post a Comment