តាមប្រភពព័ត៌មាន ដែលបង្ហោះផ្សាយដោយឯកឧត្តម កឹម
គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ
ឆ្នាំ២០១៥ខាងមុខនេះ សម្តេចអគ្គមហាសេនាបតី តេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធមណ្ឌលកីឡា ហែលទឹកតេជោសែន នៅខេត្ត កំពង់ចាម និងការប្រកួតពានរង្វាន់ហែលទឹក តេជោសែនឆ្នាំ ២០១៥។
ឯកឧត្តម
កឹម គុណវឌ្ឍ បានជំរាបជូនដល់អ្នកសារព័ត៌មាន និងសាធារណៈជនថា ទូរទស្សន៍ជាតិ កម្ពុជា (ទទក) នឹងធ្វើការផ្សាយផ្ទាល់ផ្សាយចេញពីទីរួមខេត្តកំពង់ចាមក្នុងព្រឹត្តិការណ៏ ពិធីសម្ពោធមណ្ឌលកីឡា ហែលទឹកតេជោសែននេះ។
សូមជំរាបថា
«មណ្ឌលកីឡាហែលទឹកតេជោសែន» គឺជាមណ្ឌលកីឡាហែលទឹកលំដាប់អន្តរជាតិ បំពាក់ដោយបរិក្ខាបច្ចេកវិទ្យាដ៏ទំនើប ដែលបានចំណាយប្រាក់សាងសង់រហូតដល់ ១,៥
លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលកីឡាហែលទឹកនេះ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃ១៨ ខែកុម្ភៈ
ឆ្នាំ២០១៣ លើផ្ទៃដីទំហំ ៦៥ម៉ែត្រ x ១២០ម៉ែត្រ ស្ថិតក្នុងកីឡាដ្ឋានខេត្តកំពង់ចាម។ មានអាងហែលទឹកទំហំ ២៥ម៉ែត្រ x ៥០ ម៉ែត្រ, អាងលោតទឹកទំហំ ២៥ម៉ែត្រ x ២៥ម៉ែត្រ, អាងហែលទឹកកំដៅសាច់ដុំមុនពេលប្រកួតទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ, អគារបម្រើការប្រកួតទំហំ ៧ម៉ែត្រ
x ៣៥ម៉ែត្រ, មានជាន់ផ្ទាល់ដី និងជាន់ទី១
(ក្នុងនោះ មានបន្ទប់ VIP ទំហំ
៧ម៉ែត្រ x ១៥ម៉ែត្រ), និងកន្លែងទស្សនាចំនួន ៦១៥កន្លែង។ អាងហែលទឹកនេះត្រូវបានសាងសង់ និងបំពាក់ទៅដោយម៉ាស៊ីនចម្រោះទឹកទៅតាមស្តង់ដារអន្តរជាតិ ដែលកំណត់ដោយសហព័ន្ធកីឡាហែល អន្តរជាតិ៕
No comments:
Post a Comment