ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាកាលពីថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ បានយាងចូលរួមក្នុងពិធីបើកសម័យ ប្រជុំសន្និសីទពិភពលោកទី២១ ស្ដីពីការប្រែប្រួលអាកាសធាតុ (PARIS2015 Conference on Climate Change. COP21 -CMP11)នៅទីក្រុង ប៉ារីស ដែលកិច្ចប្រជុំដ៏សំខាន់របស់ពិភព លោកនេះ គឺរៀបចំឡើង ដោយអង្គការសហប្រជាជាតិ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ប្រមុខរដ្ឋចំនួនជាង១៥០ប្រទេស ក្នុងនោះមាន លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា, ប្រធានាធិបតី ពូទីន, ប្រធានាធិបតី ហូឡង់, នាយករដ្ឋមន្រ្តី អង់គ្លេស, ប្រធានាធិបតី ចិន,ប្រមុខ អង្គការសហប្រជាជាតិ លោក បាន គីមូន និងជាពិសេសវត្តមានរបស់ ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី។
សូមបញ្ជាក់ថា តាមគម្រោងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥៕
No comments:
Post a Comment