យោងតាមគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (Samdech Hun Sen, Cambodian Prime Minister) ដោយសម្តេច បានបង្ហោះផ្សាយជាសាធារណៈ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥នេះថាក្នុងនាមជា មាតា បិតា ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបទទួលបានពានរង្វាន់ The GUSI Peace Prize ថ្មីៗនេះ សម្តេច រួមនិងភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណ: ពិសេសយុវជនដែលបានគាំទ្រដល់ ហ៊ុន ម៉ានី ក្នុងការបំពេញភារកិច្ចកន្លងមក ដែលធ្វើឲ្យរូបគាត់ (ហ៊ុន ម៉ានី) ឈានជើងទៅទទួលយក ពានរង្វាន់ដ៏មានកិត្តិយសនេះ។
សម្តេចមានសង្ឃឹមថា យុវជនយើងទាំងនៅទីក្រុង ទាំងនៅជនបទ ទូទាំងព្រះរាជាណាចក្រ
កម្ពុជានឹងខិតខំចូលរួមកាន់តែខ្លាំង កាន់តែធំទូលាយ កាន់តែស៊ីជម្រៅ និងកាន់តែមាន ប្រសិទ្ធភាពនៅក្នុងគ្រប់កិច្ចការទាំងអស់របស់ជាតិយើង។ សម្តេចតេជោ ក៏សូមជូនពរក្មួយៗ ចៅៗជាយុវជនទាំងអស់ ឲ្យទទួលបាននូវសេចក្ដីសុខ និងជោគជ័យគ្រប់ការងារ៕

No comments:
Post a Comment