Wednesday, October 28, 2015

បទ​​អត្ថាធិប្បាយ ដោ​យ៖ រត្ន័ សណ្ដា​ប់;តើ​លទ្ធិប្រ​ជាធិបតេយ្យនៅ​​បារំា​ងនិងក​ម្ពុជា មានអ្វីខុស​ប្លែក​គ្នា​​ទេ?​

មក​ទល់​បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​​ខ្មែរ​បាន​ក្រេប​ជ​ញ្ជក់​​នូវ​លទ្ធិ​ប្រជាធិ​បតេយ្យ​ ដែលបាន​ចង​ក្រង​ដោយ​ប្រទេស​លោក​ខាងលិច​ គឺ​មាន​រយៈ​ពេល​២៤​ឆ្នាំហើយ​ ​បើ​គិត​ចាប់តំាង​ពី​ថ្ងៃ​​ចុះហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​សន្ដិភាពទី​ក្រុង​បារីស​​ នា​​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ​១៩៩១​។​ ​ក្នុង​ស្មារតីកិច្ច​ព្រម​ព្រៀង​​​នេះ​ ​ក្នុង​ចំណុច​មួយ​មាន​ចែង​​ច្បាស់​ពី​ការ​លើក​​​កម្ពស់​លទ្ធិប្រជា​ធិបតេយ្យ បន្ទាប់ពី​​កម្ពុជា​បាន​ហែល​ឆ្លងកាត់​​​​របប​​ជា​ច្រើន ​និ​ង​​សង្រ្គាម​​​រុំា​​រ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក​​​។​
          ព្រឹត្ដិការណ៍​​នេះ​ ពិត​ជា​បាន​ឆ្លុះ​បញ្ចំា​ង​នូវតក្ក​​​ភាព​ជាក់​ស្ដែង​ នៃការ​អនុវត្ដ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​នៅ​កម្ពុជា​ ​និង​ប្រៀប​ធៀប​ទៅនឹងការ​អនុវត្ដ​​លទ្ធិប្រជាធិតេយ្យនៅ​ប្រទេសបារំាង​ ដែល​ជា​ប្រទេស​មហា​អំណាច​​មួយ​ ​ដែល​បាន​រួមចំណែក​ខ្នះខ្នែង​​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​ រវាង​ ភាគី​ខ្មែរ​ទំាង​បួន​ក្រុម​ និង​ក្នុងការ​ធ្វើ​ជាម្ចាស់​ផ្ទះរៀបចំការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្ដិភាពនោះ​។​
          ដើម​សប្តាហ៍នេះ​ ថ្ងៃទី​២៥-២៧​ ខែតុលា​ ឆ្នាំ​២០១៥ ខណៈ​​ដែល​លោកនាយករដ្ឋ​មន្រ្ដី​​ ហ៊ុន សែន​ អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​​ជាផ្លូវការ​នៅ​ប្រទេស​បារំាង​ ​ ​​ដើម្បី​ចុះ​ហត្ថ​លេ​ខា​ លើកិច្ច​សហប្រតិបត្ដិ​ការ​ទ្វេ​ភាគី​​រវាង​​បារំាង-កម្ពុជា​ នោះ​ ​​​​ក្រុម​អាណិកជន​ខ្មែរ​​ប្រមាណ​១០០​នាក់​ ​ធ្វើបាតុកម្ម​ចោទ​ប្រកាន់មកលើ​​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ថាមានការ​​គៀប​សង្កត់​សិទ្ធិសេរីភាព​នៅ​កម្ពុជា​ ហើយបាន​បង្ហាញ​ថា​ នៅ​ប្រទេស​បារំាង​គេបើក​ចំហរ​ឲ្យមាន​សិទ្ធិ​សេរីភាព​បូរិបូណ៍ ដោយ​អនុញ្ញាត​ឲ្យប្រជាពលរដ្ឋ​​ធ្វើការ​បញ្ចេ​ញ​​មតិ​ដោយ​សេរី តាម​រយៈ​ធ្វើ​បាតុកម្ម ជាដើម​​។
​ក្នុង​ន័យ​នេះ​ យើង​សូម​​លើក​ជា​សំនួរ​ថា តើនៅកម្ពុជាមាន​ការ​រឹតត្បិត​សិទ្ធិសេរី​​ភាព​ ជាងនៅ​ប្រទេស​បារំាង​ ឬ​ក៏លទ្ធិប្រជាធិបតេយ្យ​នៅប្រទេស​ទំាងពីរ​មាន​ដំណើរ​​ប្រព្រឹត្ដិ​ទៅ​ ក្នុង​រង្វង់​ក្រប​ខណ្ឌ័នៃ​លទ្ធិប្រជាធិបតេយ្យ​តែមួយ?​
          នៅប្រទេសបារំាង​ ៖ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក ហ៊ុន​ សែន​​ គេ​សង្កេត​ឃើញ​មាន​ការ​​លើក​កំពស់​​​សិ​ទ្ធិសេរីភាព និងការ​បញ្ចេ​ញមតិ​ទំាង​ក្រុម​ប្រឆំាង​ ក៏​ដូច​ជា​ក្រុ​ម​គំាទ្រ​​លោក ហ៊ុន​ សែន​​ ​ពិត​មែន​​។
នៅ​ទី​ក្រុង​ប៉ារីស ​ក្រុម​ប្រឆំាង​បាន​កេណ្ឌ​​គ្នី​​គ្នា​បាន​​ប្រមាណ​​​​​១០០នាក់ ស្រែក​អា​ក្រោស​​ ​នៅ​ទី​សាធារណៈ​​ដែល​អាជ្ញាធរបារំាង​​​​កំណត់ឲ្យ​​​ច្បាស់លាស់​ និ​ង​មិនត្រូវបង្ក​ភាព​អនា​ធិ​ប​តេយ្យ​​ជាដាច់ខាត​។​ ​ចំណែក​ឯ​ក្រុមអ្នក​គំាទ្រលោក​ ហ៊ុន សែន​ ​មាន​​​បងប្អូនអា​ណិក​​ជនខ្មែរ​​​ដែលរស់​នៅ​ប្រទេសបារំាង ​និង​ប្រ​ទេស​ជិត​ខាង​រាប់​ទសវត្សរ៍​មកហើយ​​ អ្នក​មាន​សញ្ជា​តិពីរ (ខ្មែរ-បារំាង...)​  និងបណ្ដានិស្សិត​ដែល​ទៅ​រៀន​នៅ​ប្រទេស​បារំាង​ បាន​មក​ចូល​រួម​តាម​ការ​ស្មគ្រ័​ចិត្ដ​ប្រមាណ​​ជាង​មួយ​ពាន់​នាក់​ ដើម្បី​ស្ដាប់​នូវ​បទឧទ្ទេសនាម​របស់​លោក ហ៊ុន សែន​ គឺ​​​ស្ថិត​ក្នុង​ភាព​ស្ងៀម​ស្ងាត់​ ​​សន្ដិ​ភាព​ និងប្រកប​ដោយ​ក្រម​សីល​ធម៌​ខ្ពស់។ តែ​បើ​ទោះ​ក្នុង​សភាព​បែប​នេះ​ក្ដី​ ​បែរ​ជា​ត្រូវ​​​​​​ក្រុម​ប្រឆំាង​​​និយាយ​បំផ្លើស​ថា មាន​ការបង្ខិ​ត​បង្ខំ​ពី​សំណាក់​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ​​ឲ្យ​មក​ស្តាប់​ទៅវិញ​​។​
ចំណុ​ចនេះ​ អ្នកវិភាគនយោបាយ​មួយ​ចំ​នួន​បាន​ចោទ​សួរទៅវិញ​ថា​ តើរដ្ឋាភិបាល​បារំាង​អាច​អនុញ្ញាតឲ្យមាន​ការ​បង្ខិតបង្ខំ​​ពី​គណបក្សនយោបាយ​ណា​មួយពីក្រៅ​ប្រទេស​ មក​លើ​​​ដែន​អធិបតេយ្យ​​របស់​​គេ​ដែរឬទេ​?​ បញ្ហានេះក្រុម​ប្រឆំាង​ក្ដីឬបក្ស​ប្រឆំាងក្ដីអាច​ឆ្លើយ​​​បានដោយខ្លួន​ឯង!
នៅ​កម្ពុជា​ ៖ ​ដំណើរការក្នុង​ការអនុវត្ដ​បែប​បទ​​ក្រម​សី​សធម៌​​នៃ​លទ្ធិ​ប្រជាធិ​បតេយ្យ​​ ហាក់​ដូច​ជា​មាន​ភាព​ខុស​​​ពី​ប្រទេស​បារំាង​ ត្រង់ថា​ ​​នៅកម្ពុជា​​មាន​តែ​បក្ស​ប្រឆំាង​​ ឬ​ក្រុម​ប្រឆំាង​ប៉ុណ្ណោះ​ ដែលតែង​​ស្រែក​​ក្ដែងៗ​ថា​ មាន​ការ​បំបិទ​សិទ្ធិសេរី​ភាព​របស់​ប្រជាពលរដ្ឋ​។​
ក្នុង​ន័យនេះ​​ អ្នកវិភាគ​នយោបាយ​ ដែល​​ជានិច្ចកាល​តាមដាន​ពី​សភាព​ការណ៍​ និង​ដំ​ណើរការ​ប្រព្រឹត្ដិ​ទៅ​​ជាក់​ស្ដែង​នៅ​​កម្ពុជា​ ​បាន​សង្កេត​ឃើញ​យ៉ាងប្រត្យក្ស​នឹ​ង​ភ្នែក​ អំពី​ភាព​ច្រទ្បោង​ខាម​របស់​ក្រុម និង​បក្ស​​ប្រឆំាង​ នូវការ​ប្រើ​អំពើ​ហិង្សា​ ការ​ស្រែក​អាក្រោស​ បែប​បំ​បះបំ​បោរនៅ​តាម​ផ្លូវថ្នល់​សាធារណៈ​​ ​ការ​កេណ្ឌមនុស្ស​រាប់ម៉ឺន​នាក់​ឲ្យមក​គំាទ្រ​ពួកខ្លួ​ន​​បណ្ដាល​​ឲ្យពួកគេ​​បាត់​បង់​ពេលវេលា​រកស៊ី​ចិញ្ជឹម​ជីវិត បង្ក​ដល់​ការបាត់​សណ្ដាប់​ធា្នប់​សង្គម​ក្នុងគោល​បំណងតែម្យ៉ាង​ គឺ «បម្រើមហិច្ឆតា​ស្រេក​ឃ្លាន​អំណាច» ​តាម​របៀប​​បដិវត្ដ​​ រហូត​​​មាន​ពេលខ្លះ​បង្កដល់​ការរង​របួសយ៉ាង​ធ្ងន់ធ្ងរដល់​កងកម្លាំង​អាជ្ញាធរមាន​សមត្ថ​កិច្ច​ជា​ច្រើន​នាក់​ ទៀតផង។​
​សភាព​ដូច​បាន​រៀបរាប់​ខាងលើ​ ទើបរដ្ឋាភិបាល​​​​សម្រេច​មិន​អនុ​ញ្ញាត​ឲ្យ​ក្រុម​​ និង​បក្ស​​​​ប្រឆំាង​បន្ដ​នូវ​ភាព​អនាធិបតេយ្យ​បែប​នេះ​តទៅ​ទៀត​ បាន​ចាត់​វិធានការណ៍​​​នានា​ដើម្បី​​ញុំាង​​ឲ្យ​​​ប្រទេស​វិលរកភាព​ស្ង​ប់ស្ងាត់​ រហូត​ដល់​បច្ចុប្បន្ន។​​
រឿង​ដែល​គួរ​ឲ្យ​ពិចារណាថែម​ទៀត​នោះ​ គឺ​ការ​ប្រៀប​ធៀបគ្នា​រវាង​​លទ្ធិប្រជាធិប​តេយ្យ​​​នៅ​កម្ពុជា​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​បារំាង​ ​ព្រោះថា​ ទន្ទឹមនឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​បារំាង​ ក៏មាន​ការ​ធ្វើ​បាតុ​ក​ម្ម​នៅកម្ពុជា​​ផងដែរ ព្រោះថា​​នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅមុខ​វិមាន​រដ្ឋសភា​ ​មាន​ក្រុម​បាតុករ​ប្រមាណ​ជាង​៥​ពាន់​នាក់​ បាន​ទាម​ទារ​សុំឲ្យមានការ​ដក​ដំណែង​លោក​ ​​កឹម សុខា​ ពី​អនុ​ប្រធាន​ទី១នៃរដ្ឋសភា​ គឺ​​​​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​​ច្រើន​សន្ធឹក​សន្ធាប់​ បាន​ចេញ​មក​សម្ដែង​មតិ​របស់​ខ្លួន​តាម​​បែបបទ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ដោយ​ឡែកក្នុង​នោះគឺ​អាស្រ័យ​លើបែប​បទ​នីតិ​វិធី​របស់​រដ្ឋសភា និង​សិទ្ធិ​សេរីភាពរបស់​សមាជិក​សភា​តំណាងរាស្រ្ដ​ទំាង​១២៣​រូប​ ក្នុង​ការ​បញ្ចេញ​មតិ​​របស់​ខ្លួន​។​
ក្នុងប​រិការដូច​បាន​រៀបរាប់​ខាង​លើ​ តាម​លក្ខណៈ​ និង​បែប​បទ​លទ្ធិ​ប្រជា​ធិ​បតេយ្យ​វាពុំ​មែនជា​អ្វី​ដែល​ហៅថា​​ «ប្លែក»​ នោះ​ទេ​ ឬ​ក៏ពុំ​មែន​​ជាអ្វី​ដែល​​ជា​អំណាច​ផ្ដាច់ការ​ ការ​គៀប​សង្កត់​ វៀរចាក​​ពី​លទ្ធិ​ប្រជាធិបតេយ្យនោះ​ក៏​ទេ​ដែរ​។​​​ ​ព្រោះ​ថា​ នៅ​ប្រទេស​ណា​ក៏​ដោយ ពិសេស​ប្រទេសលោក​ខាង​លិច​​ ចំពោះ​ការបោះ​ឆ្នោត​សម្ដែង​​មតិ​ (motion of no confidence)​ លើអ្នក​ដឹកនំា​ជាន់​ខ្ពស់​ណាម្នាក់​​ គឺ​ជាបុព្វសិទ្ធិ​របស់​សមាជិក​​សភា​ម្នាក់ៗ​ ​ក្នុង​​ស្ថា​ប័ន​នីតិបញ្ញតិ​។​ ក្នុង​ន័យ​នេះ ចំពោះ​កម្ពុជា​ក៏មិនលើស​ខ្វះអ្វី​ពី​ប្រទេស​នានានោះ​ដែរ​ ​ដូច្នោះ​​រាល់ការ​ផ្ដល់​សេចក្ដី​ទុកចិត្ដ ឬមិនទុក​ចិត្ដ​ដល់ឥស្សរជន​ណាម្នាក់ គឺ​អាស្រ័យ​លើ​សមា​ជិក​សភា (​៥០%បូក​១) ទុកជាការ​ស្រេច។​ ​ដូច​នេះ​​រឿង​​​កៅអីរបស់​លោក កឹម សុខា ជា​អនុប្រធាន​ទី១រដ្ឋសភា គឺជាករណី​​ជាក់​ស្តែង​នោះ​ឯង។​ ​
ជាសរុប​ ​សមាជិក​តំណាង​រាស្រ្ដ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​បោះ​ឆ្នោត​គំាទ្រ​ លោក កឹម សុខា​ ​ក្លាយ​ជា​អនុ​ប្រធាន​ទី១នៃរដ្ឋសភា​ ក៏អាច​មាន​សិទ្ធិ​​បោះ​ឆ្នោត​ទម្លាក់ លោក កឹម សុខា បាន​វិញ​​​ដែរ។ នេះ​ហើយ​ ដែល​គេ​​ហៅថា​​របៀបរបប​សម្រាប់​ប្រទេស​ប្រកាន់​​​យក​លទ្ធិ​ប្រជាធិបតេយ្យ​ គឺ​ស្ថិត​នៅក្នុង​រង្វង់​ក្រប​ខណ្ឌ័​តែមួយ​​ ​៕​

No comments:

Post a Comment