អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ ចរន្តអគ្គិសនី ជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ ការដ្ឋានពង្រីកផ្លូវ។
អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា៖ ថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង០៩:០០ ដល់ម៉ោង១៤:០០ នឹងផ្អាក ការផ្គត់ផ្គង់ អគ្គិសនី ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ភូមិទូលគោក ភូមិទូលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, និងនៅភូមិថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ, ហើយនិងតំបន់ភ្លើងមួយចំនួនដែលសិ្ថតនៅ តាមបណ្តោយវិថីវេងស្រេង ចាប់ពីភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតដល់ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ។
ថ្ងៃសៅរ៏ទី៣១ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង០៩:០០ ដល់ម៉ោង១៤:០០ នឹងផ្អាក ការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រៃព្រីង ភូមិថ្នល់បំបែក ភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ភូមិកន្ទោក ភូមិអង្គ ភូមិអូរដឹម ភូមិត្រាំស្លឹក ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅ តាមបណ្តោយផ្លូវជើងឯកចាប់ពី ភូមិសំបូរ ក្នុងសង្កាត់ដង្កោ រហូតដល់ភូមិព្រែកថ្លឹង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
ថ្ងៃអាទិត្យទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង០៨:០០ ដល់ម៉ោង១៧:០០ នឹងផ្អាក ការផ្គត់ផ្គង់អគ្គីសនី នៅតំបន់ភ្លើងស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, និងនៅតំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្គដូនពេញ ហើយនឹងតំបន់ព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
No comments:
Post a Comment