Monday, June 22, 2015

ការធ្វើនិយតកម្មលើអង្គការ NGO ៖ តើប្រទេសដទៃទៀតគេធ្វើដូចម្តេច?



ការពិភាក្សា​លើការតាក់តែ​ងច្បាប់របស់​រដ្ឋាភិបាលស្ដី​ពីអង្គការមិ​នមែនរដ្ឋាភិបា​ល «អង្គការ NGO» ធម្មតាមានគេ​ចោទសួរថា ​តើប្រទេសដទៃទៀត​គេធ្វើនិយត​កម្មលើ ​អង្គការ NGO តាមបែប​បទរបៀប​ណា?
ខ្ញុំពុំមែន​ជាមេធាវីទេ ​ខ្ញុំក៏មិនមាន​បទពិសោធន៍​ច្រើនលើកិច្ចការ​ អង្គការ ​NGO នោះដែរ។ ប៉ុន្ដែថ្មីៗ​នេះ ខ្ញុំបានសម្រេចចិ​ត្តចូលរួមក្នុង​ អង្គការ​ NGO មួយ​ដែលគេហៅ​ថាការដាក់ «បញ្ចូល ​ជាសមាគម» (Incorporated Association) ​ដែលកំពុងបាន​បង្កើតលើរ​ដ្ឋ Victoria ​។ក្នុងដំណើ​រការនេះ ​បានធ្វើឱ្យខ្ញុំមើ​លឃើញនិង​យល់ថាតើអង្គ​ការNGOត្រូ​វបានធ្វើនិយ​តកម្មបែបណា​?
 ដោយសារប្រ​ទេសអូស្ត្រាលីជា ​«ប្រទេសសហព័ន្ធ​» (Federation) ដូចនេះច្បាប់​ និងបទ ប្បញ្ញត្តិ​នានា ត្រូវបា​នអនុវត្តខុសៗ​គ្នា ពីរដ្ឋមួយទៅរ​ដ្ឋមួយ។ ​ទោះជាយ៉ាងនេះ​ក្ដី ក៏ច្បាប់និងបទ​ញ្ញត្តិទាំងនេះមាន​ភាពស្រដៀងគ្នា​ទៅនឹងផល​ប៉ះពាល់រួម​។
 ច្បាប់មិន​ដាក់កំហិតលើ ​អង្គការ​ NGO ក្នុងការចុះ​ឈ្មោះ «បញ្ចូលជា​សមាគម» នោះទេ ប៉ុន្ដែវាមានគុណ​សម្បត្តិម្យ៉ាងផ្នែក​ច្បាប់ដ៏សំខាន់ក្នុងការ «​បញ្ចូលជាសមាគ​ម» តាមរយៈបែបបទ​និយតកម្ម។ ​ឧទាហរណ៍ :​ ក្នុងច្បាប់បាន​បញ្ជាក់ថាទ្រព្យសម្បត្តិ​ទាំងឡាយ​ដែលជាកម្មសិទ្ធិ រ​បស់អង្គការ ​NGO នោះ បុ​គ្គលឯកជន​ពុំមានសិទ្ធិលើ​ទ្រព្យទាំងនោះទេ។ ​ក្នុងន័យនេះច្បាប់​បានផ្ដល់នូវកា​រការពារចំពោះស​មាជិកនៃគណៈកម្ម​ការប្រតិបត្តិ​របស់សមាគ​ម ខណៈ​ដែល មានការ​ប្ដឹងផ្ដល់នានា ​ក្នុងនោះមានក្ដីក្ដាំង​រវាងសមាគម​នឹងបុគ្គលឯ​កជន ឬជាមួ​យក្រុមហ៊ុនផ្សេងៗ​។ ម្យ៉ាងទៀត វាមានភាព​ងាយស្រួល ដែលអង្គការ​ NGO ឬសមាគ​មនោះធ្វើពាក្យស្នើ ​សុំថវិការជំនួ​យពីរដ្ឋឬពី​អង្គការឯកជន​។ ក្នុងករណីជា​ច្រើនទៀត ​ក៏មានការលើ​កលែងពន្ធអាករ ឬ​ការកាត់បន្ថ​យពន្ធយ៉ាងច្រើន​ដល់អង្គការ​ NGO ផងដែរ។​
ជាការពិតណា​ស់ វាមានភាពលម្អិ​តជាច្រើនផង​ ក្នុងការដាក់ «​បញ្ចូលជាស​មាគម» តាម បែបបទនិ​យតកម្មរបស់​រដ្ឋ Victoria។ ​ក្រៅពីច្បាប់កំ​ពុងជាធរមាន ​ដែលខ្ញុំទុកភារ​កិច្ចនេះជូន ​មេធាវី មានប​ទប្បញ្ញត្តិមួយនៅឆ្នាំ​២០១២ ​ឈ្មោះ «កំណែទម្រង់ប​ទប្បញ្ញត្តិការប​ញ្ចូលសមាគម ​ឆ្នាំ២០១២។  ​បទប្បញ្ញតិ្តនេះមា​នចំនួន៦៩​ទំព័រ ក្នុងនោះមា​ន២៤ទំព័រជាប​ញ្ញត្តិដែលមាន​ ឈ្មោះ «ច្បាប់គំ​រូ» (Model Rules) ​។ ខណៈដែលវាមិ​នមានកាតព្វ​កិច្ចផ្នែកផ្លូវច្បា​ប់ ក្នុងការអនុម័ត«​ច្បាប់គំរូ» នេះ ប៉ុន្ដែចំពោះបុគ្គ​លណាដែលស្វែង​ រកសេចក្ដី​សម្រេចពីការិ​យាធិបតេយ្យលើឯក​សារ នឹងបានឃើញអ​ត្ថប្រយោជន៍ជាច្រើ​នដោយសារតែបាន​ចូលខ្លួនតាមរយៈបែ​បបទនិយតកម្មនេះ​។ក្នុងនោះមានការលើកទឹ​កចិត្តផ្នែកហិរ​ញ្ញវត្ថុ ៖ ការដា​ក់ពាក្យសុំ «​បញ្ចូលជាសមាគ​ម» ដោយ ឆ្លងតាម​បែបបទ ​«ច្បាប់គំរូ» ដែលមានត​ម្លៃសេវា៣៣ដុ​ល្លារអូស្រ្តាលី ខណៈ​ដែលការដាក់​ពាក្យសុំ ដោយប្រើប្រា​ស់បញ្ញត្តិរបស់ស​មាគមផ្ទាល់ មា​នតម្លៃសេវារ​ហូតដល់១៩២ដុល្លារ​អូស្រ្តាលី។
 «​ច្បាប់គំរូ» នេះមាន៧៧ចំណុច ​ដោយមានចំណុច​តូចៗជាច្រើនទៀត​អមផង។ ​បទ ប្បញ្ញត្តិ ក្នុង ​«ច្បាប់គំរូ» នេះបាន​បញ្ជាក់ថា អ​ង្គការ NGO ឬ​សមាគមត្រូវដឹ​កនាំដោយគណៈ​កម្មការប្រតិ​បត្តិមួយ ក្នុងនោះ​ត្រូវមានយ៉ាងហោច​ណាស់ ប្រធានមួយរូប ​អនុប្រធានមួយ​រូប លេខាធិកា​រមួយរូប ​និងហិរញ្ញឹកមួ​យរូប និងអាចមា​នសមាជិកមួយចំនួនទៀតផ​ងដែរ។យោងតាម ​«ច្បាប់គំរូ» ​ត្រង់ចំណុចទី៤៥​(១) ចែងថា «…សមាជិកគណៈក​ម្មការប្រតិ​បត្តិគ្រប់រូបត្រូវយ​ល់ឲ្យច្បាស់ពីច្បា​ប់ និងបទប្ប​ញ្ញត្តិនានាដែលឋិ​តនៅក្រោមប​ទប្បញ្ញត្តិដែលប្រ​កាសឲ្យប្រើ»។​
ប្រសិនបើ ​«គេស្គាល់ច្បាប់​នេះ» គឺវាហាក់ដូ​ចជាមិនសូវប្រាកដ ព្រោះថា​វាមិនមានតែ​មួយឃ្លាប៉ុណ្ណោះទេ​ នៅក្នុង «ច្បាប់គំរូ» នោះ។ សមាជិកគ​ណៈកម្មការប្រតិ​បត្តិ ត្រូវមានកា​តព្វកិច្ច ដើម្បី ​«អនុវត្តអំណាចរ​បស់ខ្លួន និងការបំ​ពេញភារកិច្ចរ​បស់ខ្លួន ដោយការថែរ​ក្សាការពារ ឱ្យបា​នសមហេតុផលនិ​ងដោយយកចិត្ត​ទុកដាក់» និង ​«ដោយសុចរិតដើ​ម្បីផលប្រយោជន៍ដ៏ ​ល្អបំផុត របស់​អង្គការ ​NGO ឬសមាគម» និង «ក្នុងគោលបំណ​ងត្រឹមត្រូវមួយ»។​ គេមិនឃើញមានឃ្លា​ណាមួយ ដែលបានផ្ដល់​នូវនិយមន័យប​ន្ថែមទៀតនោះឡើយ។ ឧ​ទាហរណ៍ដូចជា ​តើពាក្យថា «​យកចិត្តទុកដាក់» គឺ​ត្រូវឱ្យ «សមហេតុផល​» មានកម្រិតណា?
«ច្បាប់គំរូ» នេះ មានសេចក្ដីណែនាំ​យ៉ាងលម្អិត ​អំពីការដាក់​វិន័យលើសមាជិក ​និងការ ដោះស្រាយជម្លោះ​ក្នុងចំណោម​សមាជិក (ដោយមានការ​សម្របសម្រួលដោ​យអង្គការមួយ ដែលទទួ​លជំនួយពីរដ្ឋាភិ​បាល ដើម្បីជួយដោះស្រាយជម្លោះ​ផ្ទៃក្នុងរបស់អង្គកា​រ ឬសមាគម ​ដែលមានឈ្មោះ «​មជ្ឈមណ្ឌលដោះស្រា​យជម្លោះ» (Disputes Settlement Center )។​ ជា ដំបូង នៅពេ​លដែលខ្ញុំបាន​អាននូវបទប្បញ្ញត្តិទាំ​ងនេះខ្ញុំគិតថាវាហា​ក់ដូចជាប្លែកប​ន្ដិច ព្រោះថាសមាជិក​គ្រប់រូបរបស់អង្គការ NGO ឬសមាគម ​ដែលគេសន្មត់ថា ​ពួកគេមានការ​ព្រួយបារម្ភ ​នូវការលើកកម្ពស់​សង្គម ឬពិភពលោក​គឺមិនមែនត្រូវ​ បារម្ភពីការទាស់ទែង​ផ្ទៃក្នុងរបស់ខ្លួននោះទេ។ ​ប៉ុន្ដែបើខ្ញុំគិត​ត្រឡប់ថយក្រោយទៅ​ប៉ុន្មានឆ្នាំមុន ​ដែលមានការចេញផ្សា​យក្នុងទំព័រកាសែ​ត ពីករណីជម្លោះ​ផ្ទៃក្នុងរបស់អង្គការ ​NGO មួយចំនួ​ននៅកម្ពុជា ខ្ញុំគិតថាវាអា​ចជាគំនិតដ៏ល្អមួយ​សម្រាប់រដ្ឋាភិបាល ​ក្នុងការបញ្ចូលបទប្បញ្ញត្តិមួ​យចំនួន ខាងលើចូល​ក្នុងសេចក្ដីស្នើ​ច្បាប់របស់កម្ពុជា។​
 «កំណែទម្រង់បទប្ប​ញ្ញត្តិឆ្នាំ២០១២» (The Reform Regulation 2012) គឺជាធរមាន​ច្បាប់ (ជាកំហិត) ​មិនមែនជាទ្រឹស្ដីជ្រើសរើស​តាមបំណងដូច​ «ច្បាប់គំរូ» នោះទេគឺ​តម្រូវឱ្យគណៈកម្ម​ ប្រតិបត្តិការដាក់​ជូនរដ្ឋភិបាលរបស់រដ្ឋ ​នូវរបាយកា​រណ៍ហិរញ្ញវត្ថុជាក់​លាក់មួយ ដើម្បីដា​ក់ជូនសម័យប្រជុំ​ពេញអង្គរបស់​ អង្គការ NGO ឬសមាគម។  របាយ​ការណ៍ហិរញ្ញវ​ត្ថុនេះ ត្រូវឆ្លងកា​ត់ សវនកម្មយ៉ាងប្រុ​ងប្រយ័ត្ន។​ ការខកខាន​នូវការនូ​វធ្វើសវនកម្មនោះ ​សមាគម ឬអង្គការ ​NGO ត្រូវទទួល​ពិន័យ។
 នៅក្នុងបទប្បញ្ញតិ្តនេះ មា​នបញ្ជីរឿងមួយ​ជន្លះទៀត ដែលបញ្ជាក់​ពីការពិន័យទៅលើអង្គការ NGO ឬសមាគម​។ក្នុងនោះមាន ​៖ ១) «ការខកខាន​នូវការដាក់តាំងឈ្មោះលើឯកសារ ​អាជីវកម្ម»; ២) «​ការខកខានដាក់តាំ​ងលេខចុះបញ្ជីនៅ​លើឯកសារអាជីវកម្ម»; ៣) «ការខក​ខានការជូនដំណឹង​ដល់មន្ត្រីចុះអត្រានុកូ​លដ្ឋាន (Registrar) ពីការ​ផ្លាស់ប្ដូរអាសយ​ដ្ឋាន»; ៤) «​ការខកខាននៅ​ការផ្ដល់ដំណឹង​ពីអចលនៈទ្រព្យ ​ហើយមិនបានផ្ដល់ច្បាប់ថ​តចម្លងនៃលិខិត​បញ្ជាក់  ក្នុងរយៈពេ​ល១៤ថ្ងៃ  បន្ទាប់ពីសមា​គម ឬអង្គការ​ NGO នេះបាន​ក្លាយជាអ្នកគ្រប់គ្រ​ងអចលនៈទ្រព្យនេះ»; ៥) «ការខកខាន​នូវការ ផ្ដល់ឯកសា​របទប្បញ្ញត្តិផ្សេ​ងៗ ឬរបាយការណ៍លើ​កិច្ចប្រជុំជូនសមា​ជិក ក្នុងរយៈពេល១៤ថ្ងៃ​ ក្រោយពីការស្នើសុំ»; ៦) «ការខកខា​នការជូនដំណឹងដល់មន្រ្តី​អត្រានុកូលដ្ឋា​ន ក្នុងរយៈពេល ១៤ថ្ងៃ ​ក្រោយពេលមានការតែងតាំងលេខា​ធិការ»; ​៧) «ការខកខាន​នៃការរក្សាទុករបាយ កា​រណ៍ហិរញ្ញវ​ត្ថុក្នុងរយៈពេល៧ឆ្នាំ ក្រោ​យកិច្ចប្រជុំប្រចាំ​ឆ្នាំ»; និង៨) ​«ការខកខាននូវការ ​រក្សាឯកសារដើម ដែល​ឯកសារចម្លង​បានតម្កល់ទុកជាមួយ​មន្ដ្រីអត្រានុកូលដ្ឋា​នចំនួន ៧ឆ្នាំ ​ប្រសិនបើមន្រ្តីអត្រានុកូល​ដ្ឋានសុំឱ្យផលិតឯ​កសារ ថតចម្លងនោះ​ឡើងវិញ»
 ប៉ុន្ដែអ្វីដែល​ខ្ញុំចាប់អារម្មណ៍ជាងគេ​ក្នុងរឿងទាំងអំបាលមាណខា​ងលើ ដែលស្ដីពីការផា​កពិន័យលើ ​អង្គការ ​NGO ឬសមាគម ក្នុ​ងរដ្ឋ Victoria គឺ «ការខកខានរ​ក្សាទុកលិខិតបញ្ជាក់ ​ដូចមានចែងក្នុង​វគ្គទី៩៤(៣), ​ទី៩៧(៣) ឬ​ទី១០០(៣) ​ចំនួន៧ឆ្នាំ» ក្រោយពីចុះហ​ត្ថលេខារួច។ ​រឿងនេះក៏មិនបានប្រា​ប់យើងថា តើឯកសា​រនៅក្នុងវគ្គទាំ​ងនោះបានមកពីណា តែវាអា​ចឆ្លើយប្រាប់យើង​ថា គឺយើងពិតជាត្រូ​វការចំណេះដឹង ឬសញ្ញាបត្រខា​ងច្បាប់ ដើម្បីយល់ច្បាប់ទាំងនេះ។ ​មើលទៅខ្ញុំមិនអាចក្លា​យជាសមាជិកនៃគណៈកម្មការ​ប្រតិបត្តិ ​នៃអង្គការសមាគមនៅរដ្ឋ​ Victoria ​បានទេ។ ប្រសិនបើរ​ដ្ឋាភិបាលចោទ​ប្រកាន់សមាគ​មរបស់ខ្ញុំអំពីកំហុ​សដូចបាន​រៀបរាប់ខាងលើ ខ្ញុំពិតជាគ្មា​នផ្លូវអ្វីដើម្បីស្វែង​យល់ថា ​តើការចោទ ​ប្រកាន់របស់រ​ដ្ឋមកលើសមាគមរ​បស់ខ្ញុំនោះវាត្រូវ​ ឬខុស។
​ ខ្ញុំមិនមានបំណង​បញ្ជាក់ថាច្បាប់ ​និងបទប្បញ្ញត្តិនៅរដ្ឋ​ Victoria វាស្មុគស្មាញ ប្លែកគេនោះទេ​។ ក៏ប៉ុន្ដែប្រសិនបើ​រដ្ឋាភិបាលកម្ពុជា​បកប្រែច្បាប់នោះទៅ​ជាភាសាខ្មែរ និ​ងដាក់ជូនរ​ដ្ឋសភាជាតិអនុម័​ត ខ្ញុំសង្ស័យថា អង្គ​ការ NGO ឬសមា​គមភាគច្រើន ​ឬទាំងអស់ ដែលជានិ​ច្ចកាលត្អូញត្អែរ​ តវ៉ាលើសេចក្ដីព្រាងច្បា​ប់បច្ចុប្បន្នរ​បស់កម្ពុជា ច្បាស់ជានិយា​យថា បទប្បញ្ញត្តិ​ទាំងប៉ុន្មាននៅ​អូស្រ្តាលី ច្បាស់ជា «អា​ក្រក់ជាងច្បា​ប់នៅកម្ពុជាឆ្ងាយណា​ស់»!

ដោយ Allen Myers
http://letters2pppapers.wordpr

No comments:

Post a Comment