Monday, June 22, 2015

សម្តេច​តេជោ​បាន​អញ្ជើញ​​ទៅដល់​សហភាព​​មីយ៉ាន់ម៉ារ​ហើយ​ ដើម្បី​ចូល​រួមកិ​ច្ចប្រជុំ​កំពូល​​កម្ពុជា​ ឡាវ​ មីយ៉ា​ន់ម៉ារ​ វៀត​ណាម​ លើក​ទី៧​

សម្តេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​នៃរាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​បណ្តាប្រមុខរ​ដ្ឋាភិបាល​នៃប្រទេស​ឡាវ វៀត​ណាម និង​ប្រទេសថៃ បាន​អញ្ជើញ​ទៅដល់​ចំណតអាកាស​យានដ្ឋាន​អន្តរ​ជាតិ ណៃពិដោ សាធារណរដ្ឋ​មីយ៉ាន់ម៉ារ ជាបន្តបន្ទាប់​នៅព្រឹកថ្ងៃទី២២ ខែ​មិថុនានេះ ដើម្បី​ចូលរួមកិច្ច​ប្រជុំកំពូល​កម្ពុជា ឡាវ មីយ៉ាន់​ម៉ារ វៀតណាម លើកទី៧ និងកិច្ចប្រជុំ​កំពូលយុទ្ធ​សាស្រ្ត នៃកិច្ច​សហប្រតិបត្តិកា​រសេដ្ឋកិច្ចអាយ៉េ​យ៉ាវ៉ាឌី ចៅប្រាយ៉ា​ មេគង្គ លើកទី៦ នៅទី​ក្រុងណៃពិដោ នៃសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ារ   ដែលនឹង​ប្រារព្ធធ្វើឡើងនៅរសៀល​ថ្ងៃទី២២និងព្រឹកថ្ងៃទី២៣មិថុនា។
វត្តមាន​នៃការអញ្ជើញ​ដល់​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិ​បាលកម្ពុជា ត្រូវបាន​ការធ្វើគារវ​កិច្ចស្វាគមន៍យ៉ាងស្និត​ស្នាលរ៉ាក់​ទាក់បំផុត ពីឯក​ឧត្តមបណ្ឌិត កូ កូ អុង (Ko Ko Oo) រដ្ឋមន្រ្តីក្រសួង​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​មីយ៉ាន់​ម៉ារ ឯកឧត្តម ស៊ៀន ប៊ុនវុធ ឯកអគ្គរាជទូត​ព្រះ រាជាណា​ចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ារ ព្រមទាំង​ឯកឧត្តម លោក​ជំទាវ ជាឥស្សរជន​ជាន់ខ្ពស់នៃ​ប្រទេស​ទាំង​ពីរកម្ពុជា មីយ៉ាន់ម៉ា​រជាច្រើន​រូប៕

No comments:

Post a Comment