Monday, June 22, 2015

ជនជាតិ​​ខ្មែរ ​និង​ចិន​ ជាមេខ្លោង​​ជួញដូរ​គ្រឿង​​ញៀន​ដ៏ធំនៅ​​កម្ពុជាត្រូវ​បាន​ចាប់ខ្លួន​ ជាមួយ​​នឹងវត្ថុតាង​​ថ្នាំញៀន​ទម្ងន់៥៥​​គីឡូក្រាម​

ឯក​ឧត្តមឧត្តម​សេនីយ៏ឯក ម៉ក់ ជីតូ អគ្គស្នង​ការរងនគរបាល​ជាតិ ទទួលផែន​គ្រឿ​ងញៀន បានបើក​ប្រតិបត្តិទ្រង់​ទ្រាយធំ ដឹក​នាំកម្លាំង​នគរបាល នៃមន្ទីរ​ប្រឆាំងគ្រឿង ក្រសួង​មហាផ្ទៃ ចុះបង្ក្រាប​មេខ្លោងជួញ​ដូរគ្រឿងញៀន​ដ៏ធំនៅ​កម្ពុជា ចំនួន៣​នាក់ ក្នុង​នោះបុរស​ជនជាតិ​ចិន២នាក់ ដោយ​ដក​ហូតគ្រឿង​ជិត៥៥​ទម្ងន់គីឡូក្រាម ។
ប្រតិបត្តិការ​បង្ក្រាបមេ​ខ្លោងជួញដូរគ្រឿង​ញៀននេះ ដឹកនាំសម្រប​សម្រួលតាម​ផ្លូវច្បាប់ពីសំណាក់​តំណាង​អយ្យការ បាន​ធ្វើឡើង តាំងពីល្ងាចថ្ងៃទី១៧ ខែមិថុនា នៅក្នុង​ទឹក​ដីខណ្ឌឫស្សីកែវ ដោយ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់ ហើយ​ក្រោយពីបញ្ចប់​ការសួរនាំ​រួចមក ឯកឧត្តមឧត្តមសេនីយ៏​ឯក ម៉ក់ ជីតូ បានដឹកនាំ​កម្លាំងនគរបាល បន្តស្រាវ​ជ្រាវ ដើម្បីតាម​ចាប់មេខ្លោង ដែល​កំពុងរត់គេច​ខ្លួន នៅខេត្ត​ស្ទឹងត្រែង។
បន្ទាប់មក​នៅព្រឹកថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០១៥ កម្លាំង​នគរបាល នៃមន្ទីរ​ប្រឆាំង​គ្រឿង​ញៀន បានបង្ហាញ​មុខជនសង្ស័យ​ទាំង៣នាក់​ ក្នុងនោះមាន ស្រី​២នាក់ ព្រមទាំងថ្នាំ​ញៀនទម្ងន់៥៥គីឡូក្រាម ។ នេះជាការបង្ក្រាបការ​ជួញដូរគ្រឿង​ញៀន​ដ៏ធំបំផុត នៅប្រទេស​កម្ពុជា ដែលកម្លាំង​សមត្ថកិច្ច បានដក​ហូតគ្រឿង​ញៀន​ដ៏ច្រើន​បែបនេះ។
ក្នុង​ចំណោមជន​ល្មើស​គ្រឿងញៀន​នេះ មានមេខ្លោង​លំដាប់ទី២ និងបក្ខពួក​ទាំងអស់ ៣នាក់ ត្រូវបាន​ត្រូវបានសមត្ថកិច្ច​ធ្វើសន្និសីទ​កាសែត នៅអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ដោយឯក​ឧត្តមឧត្តមសេនីយ៍​ឯក ម៉ក់ ជីតូ អគ្គស្នង​ការរង​នគរបាលជាតិ​ទទួល​បន្ទុក​ផែន​គ្រឿង​ញៀន។
ឯកឧត្តម​ឧត្តមសេនីយ៍​ឯក ម៉ក់ ជីតូ បានថ្លែ​ងនៅក្នុងសន្និសីទ​កាសែតថា ថ្នាំញៀន​ដ៏ធំសម្បើម​នេះ ត្រូវបាន​ក្រុមមេខ្លោង​នាំចេញពីតំបន់​ត្រីកោណ​មាស ប្រទេស​ឡាវ ដោយ​នាំចូលមក​ខេត្តស្ទឹង​ត្រែង​ប្រទេស​កម្ពុជា និងបន្ត​នាំមករាជធានីភ្នំពេញ រួចកែច្នៃបញ្ជូន​ចែកចាយ​នៅទីក្រុង​ភ្នំពេញ រួមនឹងបន្តយក​ទៅលក់​នៅកោះ​តៃវ៉ាន់។
ឯកឧត្តម  ម៉ក់ ជីតូ បានបញ្ជាក់​ថា ពាក់ព័ន្ធនឹង​ថ្នាំញៀន​ដ៏ធំសម្បើម​ជិត៥៥​គីឡូក្រាម​នេះ គឺមានមេខ្លោង​ជាជនជាតិ​ខ្មែ។
បើតាម​ការឲ្យដឹង​របស់លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃអាជ្ញាធរជាតិ​ប្រឆាំង​គ្រឿង​ញៀន បានថ្លែង​ប្រាប់នៅក្នុងសន្និសីទកាសែត​ថា ថ្នាំញៀនគ្រាប់ត្រឹ​មតែ ៦គីឡូក្រាម​ប៉ុណ្ណោះ អាចធ្វើឲ្យប៉ះ​ពាល់មនុស្សដល់​ទៅ ១៧៦០០នាក់ ។ ចុះទម្រាំ​ថ្នាំញៀន​រហូតដល់ ៥៥គីឡូក្រាម តើ​ប៉ះពាល់ដល់​ប្រជាពលរដ្ឋ​ចំនួនប៉ុន្មាន? លោកបានបញ្ជាក់​ថា ថ្នាំញៀន​ទាំងនេះ ពិតជា​ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់​ធ្ងរដល់​ប្រជាពលរដ្ឋរាប់​ម៉ឺននាក់ ប្រសិន​បើមិន​បង្រ្កាប​ឲ្យទាន់​ពេលវេលា​នោះទេ។
ឯកឧត្តមឧត្តម​សេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់​ថា នេះជាលើក​ទី៣ហើយ ដែល​សមត្ថកិច្ច​កម្ពុជា បង្រ្កាប​បានគ្រឿង​ញៀន​លក្ខណៈធំៗ​បែបនេះ ហើយវា មានតម្លៃរ​ហូតដល់​ប្រហែល​៣​លានដុល្លារ។ បន្ទាប់​ពីបិទបញ្ចប់​សន្និសីទកាសែត​ ជនសង្ស័យ ពាក់ព័ន្ធ​ករណីចាប់​គ្រឿងញៀន​ដ៏ធំ ជាមេក្លោងទី២ និងបក្ខពួក ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយ​ឡែកមេក្លោង​ធំ ត្រូវបាន​កម្លាំងសមត្ថកិច្ច​ប្រកាសថា កំពុងតាម​ប្រមាញ់​នឹងចាប់​ឲ្យ​បានក្នុងពេល​ឆាប់ៗនេះ។
លោកឧត្តមសេនីយ៍​ឯក ខៀវ សាម៉ន ប្រធានមន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាននគរ​បាលជាតិ បាន​ឱ្យដឹង​ថា នៅល្ងាច​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥នេះ មេខ្លោង​ជួញដូរគ្រឿង​ញៀន​ជិត៥៥គីឡូ​ក្រាម ត្រូវបាន​បញ្ជូនមក​ដល់អគ្គស្នងកា​រដ្ឋាននគរបាល​ជាតិ​ហើយ ដោយ​ត្រូវបាន​ឃុំខ្លួន​នៅទីនោះ រង់ចាំបញ្ជូន​ទៅទៅកាន់​តុលាការ។
ជន​សង្ស័យម្នាក់​នេះ មានឈ្មោះ លីវ ស៊ឺ ដែលចាប់​បាន​នៅខេត្តស្ទឹង​ត្រែង បន្ទាប់​ពីសមត្ថកិច្ច បើកការ​បង្រ្កាបគ្រឿង​ញៀន​ធំមួយ ដោយឃាត់ខ្លួន​បានមុខ​សញ្ញាចែកចាយ​បន្ត៣នាក់ រហូតដល់ឈាន​ទៅដល់ការចាប់​ខ្លួនរូបគេ​តែម្តង បន្ទាប់​ពីរត់គេចខ្លួន​ទៅដល់​ខេត្តស្ទឹងត្រែង។
សូម​ជំរាប​ថា កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ សមត្ថ​កិច្ចច​ម្រុះ បានបើក​ប្រតិបត្តិការបង្រ្កាប​យ៉ាងសំងាត់​មួយ នៅក្នុងទឹក​ដីខណ្ឌឫស្សី​កែវ រាជធានីភ្នំ​ពេញ ដោយឃាត់​បាន ជនសង្ស័យ​៣នាក់ ក្នុងនោះ​មាន២នាក់ ជាជន​ជាតិ​ចិន។ ជនសង្ស័យជួញ​ដូរគ្រឿង​ទាំង​៣នាក់ មាន​ជន​ជាតិ​ចិន​២នាក់ ត្រូវចោទប្រកាន់ ពីបទផលិត​កែច្នៃ និងរក្សាទុក​ជួញដូរ ប្រើប្រា​ស់ដោយ​ខុសច្បាប់ (សារធាតុញៀន) និង​ស្ត្រីខ្មែរ​ម្នាក់​ឈ្មោះ ដានី ចោទ​ប្រកាន់​ពីបទ​ចូល​រួមប្រតិបត្តិ​បទ​ឧក្រិដ្ឋ (គ្រឿងញៀន) ហើយ​ត្រូវបាន​តុលាការ បញ្ចូន​ទៅពន្ធនាគារ​ព្រៃសរ៕

No comments:

Post a Comment