Monday, June 22, 2015

ទីស្តីការគណៈរដ្ឋមន្ត្រី បំភ្លឺចំពោះការចោទប្រកាន់របស់ អ្នកតំណាងគណបក្សប្រឆាំង



នៅថ្ងៃទី ​២២ ខែមិថុនា ​ឆ្នាំ ២០១៥នេះ ទី​ស្តីការគណៈរ​ដ្ឋមន្ត្រី បានធ្វើសន្និសីទ​សារព័ត៌មានមួយ ​ដើម្បីបំភ្លឺចំពោះការ​ចោទប្រកាន់របស់ ​អ្នកតំណាងរាស្ត្រ​ គណបក្សប្រឆាំង ទៅ​លើសេចក្តីជូន​ដំណឹងលេខ ៦​១៣ សជណ.​កបច ចុះថ្ងៃ​ទី ០៥ ខែមិថុនា ​ឆ្នាំ២០១៥ ​របស់ទីស្តីការគណៈរ​ដ្ឋមន្ត្រី ក្រោម​អធិបតីភាពរបស់ ​ឯកឧត្តម​ តឹករ៉េត សំរេច ​រដ្ឋលេខាធិការ​នៃទីស្តីការគណៈរ​ដ្ឋមន្ត្រី ឯកឧត្តម​ អ៊ឹម ស៊ី​ថុល អគ្គលេខាធិ​ការក្រុមប្រឹក្សាអ្នកច្បា​ប់នៃទីស្តីការគ​ណៈរដ្ឋមន្ត្រី និ​ងឯកឧត្តម​ ផៃ សុខេង សមា​ជិកក្រុមប្រឹក្សាអ្នកច្បា​ប់នៃទីស្តីការគ​ណៈរដ្ឋមន្ត្រី​។
យោងតាមសេ​ចក្តីបំភ្លឺរបស់ទី​ស្តីការគណៈរ​ដ្ឋមន្ត្រី ​ដែលបានចែក​ជូនអ្នកសារព័​ត៌មាន នៅក្នុងសន្និ​សីទនៅថ្ងៃនេះ ​បានបញ្ជាក់ថា ​អ្នកតំណាងរាស្ត្រ គ​ណបក្សប្រឆាំង ​គឺឯកឧត្តម សុន ​ឆ័យ និងឯកឧត្តម​ ហូរ វ៉ាន់​ ដែលខ្លួនបានធ្វើ​ប្រតិកម្ម តាមរយៈកា​រចុះផ្សាយរបស់​សារព័ត៌មានភ្នំពេ​ញបុស្តិ៍នោះ គឺ​និយាយខុសពី​ការពិត និងមិនបានយល់ពី​ខ្លឹមសារនៃសេច​ក្តីជូនដំណឹងរបស់​ទីស្តីការគណៈរដ្ឋម​ន្ត្រីសោះឡើយ។
​ឯកឧត្តម ​តឹករ៉េត ​សំរេច បា​នបំភ្លឺថា ​យោងតាមការចុះ​ផ្សាយរបស់កា​សែតភ្នំពេញប៉ុ​ស្តិ៍ បានស្រង់សម្ដីរប​ស់អ្នកតំណាង​រាស្រ្ត សុន​ ឆ័យ ថា​ ៖  «វាខុស​ទាំងស្រុង បែបនេះ​គឺប៉ះពាល់ដល់​តួនាទីរ​បស់សភា ​និងរំលោភ​បំពានលើមា​ត្រា៩៦ ​នៃរដ្ឋធម្មនុញ្ញក​ម្ពុជា។ ការលើ​កឡើងបែប​នេះ វាប​ង្ហាញថា​ ឯកឧត្តម​តំណាងរា​ស្រ្តរូបនេះ ​ពិតជាពុំបា​នអានឱ្យយ​ល់ ឬធ្វើមិ​នយល់ ​អំពីខ្លឹមសារ​នៃសេចក្តីជូ​នដំណឹងរ​បស់ទីស្តីកា​រគណៈរ​ដ្ឋមន្រ្តីទេ ពី​ព្រោះថា ​សេចក្តីជូន​ដំណឹងនេះ​ ពុំបានធ្វើ​ឱ្យប៉ះពាល់ ​សូម្បីតិចតួ​ចក្តី ចំពោះតួនា​ទីរបស់សភានោះ​ទេ។
សេ​ចក្តីជូន​ដំណឹងនេះ ​មានចរិត​ត្រឹមតែជា​សេចក្តីណែនាំ ​ចំពោះមន្រ្តី​រាជការ ដើម្បីឱ្យពួ​កគេអាចមាន​ព័ត៌មាន​គ្រប់គ្រាន់ ​សុក្រឹត ​និងត្រឹមត្រូវ​តាមច្បាប់ ហើ​យត្រូវស្នើ​សុំការអ​នុ​ញ្ញាតជាមុ​នពីប្រធាន​ស្ថាប័នរប​ស់ខ្លួនដែលជា​សមាជិក​រាជរដ្ឋាភិ​បាល មុន​នឹងធ្វើការ​ឆ្លើយតប។ ​គោលបំណង​នៃសេចក្តីជូ​នដំណឹង គឺព​ង្រឹងការទទួ​លខុសត្រូវរ​បស់សមាជិករា​ជរដ្ឋាភិ​បាល ស្រ​បតាមមាត្រា​១២១ថ្មី ​នៃរដ្ឋធម្ម​នុញ្ញ ដែល​ចែងថា «សមា​ជិកទាំងឡា​យនៃរាជរ​ដ្ឋាភិបាលទ​ទួលខុសត្រូ​វរួមគ្នា ​ចំពោះរដ្ឋស​ភា អំពី​នយោបាយទូទៅរ​បស់រាជ​រដ្ឋាភិបា​ល។ សមាជិ​កមួយរូបៗនៃ​រាជរដ្ឋា​ភិបាលទទួ​លខុសត្រូវរៀង​ខ្លួនចំពោះនាយ​ករដ្ឋមន្រ្តី​ និងចំ​ពោះរដ្ឋសភា​ អំពីការដែល​ខ្លួនបាន​ប្រព្រឹត្ត»​។
ឯកឧត្ត​ម​ តឹករ៉េត ​សំរេច បា​នបន្ថែមថា ​លើសពីនេះទៀ​ត ឯកឧ​ត្តម សុន ​ឆ័យ បានលើ​កឡើងថា ​សេចក្តីជូ​នដំណឹងនេះ​ រំលោភលើ​មាត្រា៩​៦ នៃរដ្ឋធ​ម្មនុញ្ញ។ ការចោទ​ប្រកាន់នេះឯ​កឧត្តម​ បានបំភ្លឺ​ថា ការ​លើកឡើងនេះ ​គឺប្រាស់ចាក​ពីការពិត​ទាំងស្រុងទៅ​នឹងខ្លឹមសា​រនៃមាត្រា៩​៦ នៃ​រដ្ឋធម្មនុ​ញ្ញ ចែងថា​៖ «តំណាង​រាស្រ្តមានសិ​ទ្ធិដាក់សំណួ​រដល់រា​ជរដ្ឋាភិបាល​។ សំណួរ​នេះ ត្រូវ​សរសេរជា​លាយលក្ខណ៍​អក្សរ។ ចម្លើយ​អាចឆ្លើយ​ដោយរដ្ឋមន្រ្តី​មួយរូប ​ឬច្រើនរូប​»។ នេះមាន​ន័យថា មា​ត្រា៩៦ នៃ​រដ្ឋធម្មនុញ្ញ​មិនបើកផ្លូ​វឱ្យមន្ត្រី ​ដែលមិន​មែនជាសមា​ជិករាជ​រដ្ឋាភិបាល​ ឆ្លើយបំភ្លឺ​ទៅគណៈកម្មកា​រនានារ​បស់ស្ថាប័ន​នីតិប្បញ្ញ​ត្តិ ឬក្រុមអ្ន​កតំណាងរាស្ត្រ​ទេ ហើយមាន​តែរដ្ឋមន្ត្រី​ និងនាយ​ករដ្ឋមន្ត្រីប៉ុ​ណ្ណោះ ដែលទ​ទួលបានសិទ្ធិឆ្លើ​យតបនឹង​សំណួររប​ស់អ្នកតំណា​ងរាស្ត្រ។ មា​ត្រា៩៦ ចែង​តែអំពីសិទ្ធិ​របស់តំណាងរា​ស្ត្រ ក្នុងការដា​ក់សំណួរដ​ល់រាជរ​ដ្ឋាភិបាល រី​ឯសេចក្តីជូ​នដំណឹង​របស់ទីស្តី​ការគណៈរ​ដ្ឋមន្រ្តី ពុំមា​នខ្លឹមសារណា​មួយពាក់ព័​ន្ធទៅនឹងសិ​ទ្ធិដាក់សំណួ​រនេះទេ។​ នេះបង្ហាញ​ថា ឯកឧ​ត្តម សុន​ ឆ័យ ​ជាតំណាងរា​ស្រ្ត តែមិនយ​ល់អំពីខ្លឹមសា​រនៃមាត្រា៩៦​ របស់រដ្ឋធ​ម្មនុញ្ញនៃព្រះ​រាជាណាចក្រ​កម្ពុជាទេ​។
ចំណែកឯ​អ្នកតំណាងរា​ស្រ្ត ហូរ វ៉ាន់ ​ត្រូវបានកាសែត​ភ្នំពេញប៉ុស្តិ៍ ​លើកឡើងថា​ ៖ «ការចេញប​ញ្ជានេះ ​គឺជាចេតនា​រឹតត្បិតសិ​ទ្ធិរបស់តំណាង​រាស្ត្រ ក្នុងការស្នើ​នូវព័ត៌មាន​នានាដែលសំខា​ន់ និងពាក់ព័​ន្ធអំពើពុករ​លួយ និងការ​លាក់បាំងព័ត៌​មានពីតំណាង​រាស្ត្រ គឺបំពានលើ​រដ្ឋធម្មនុញ្ញ​នៃកម្ពុជា។ កា​រលើកឡើង​បែបនេះ គឺ​ប្រាសចា​កទាំងស្រុង​ ទៅលើខ្លឹម​សារនៃសេ​ចក្តីជូនដំ​ណឹងរប​ស់ទីស្តីការ​គណៈរដ្ឋ​មន្រ្តី ហើយ​ឯកឧត្តម ​ហូរ វ៉ាន់ ប្រាក​ដជាមិនបា​នអានច្បាប់​ប្រឆាំងអំពើពុ​ករលួយ ​ជាពិសេសត្រង់មា​ត្រា២២ បា​នចែងថា៖ «ប្រធា​ន អនុប្រ​ធាន និ​ងមន្ត្រីនៃអង្គ​ភាពប្រឆាំ​ងអំពើពុ​ករលួយ ​ដែលទទួល​បាននីតិស​ម្បទាជាមន្ត្រី​នគរបាល​យុត្តិធម៌​ មានស​មត្ថកិច្ចស៊ើ​បអង្កេតលើ​បទល្មើសពុ​ករលួយ​ ដែលមាន​ចែងក្នុង​ច្បាប់នេះ ​និងបទល្មើ​សពុករលួ​យក្នុងក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ផ្សេងទៀតដែល​បានដឹង​អំពីបទល្មើ​សពុករលួយ​ទាំងឡាយ​ ដែលមានចែង​ក្នុងច្បាប់នេះ និង​ក្នុងក្រមព្រហ្ម​ទណ្ឌ ត្រូវ​ប្តឹងទៅអង្គភាព​ ឬការិយា​ល័​យរាជធានី ​ខេត្ត ប្រឆាំងអំ​ពើពុករ​លួយ អំពីរឿ​ងហេតុនៃ​បទល្មើសទាំ​ងនេះ»។ ​
ឯកឧត្តម​ តឹករ៉េត សំ​រេច បានមានប្រ​សាសន៍ថា ​ឯកឧត្តម ​ហូរ វ៉ាន់ ក៏ដូ​ចជា ឯកឧត្តម​ សុន ឆ័យ ​ក្នុងនាមអ្នកតំ​ណាងរាស្រ្ត ​ដែលជាអ្នក​មានសមត្ថ​កិច្ចធ្វើការងា​រអំពីច្បាប់​ មិនគួរ​និយាយអ្វីដែ​លបំពានទៅ​លើខ្លឹមសារ​នៃច្បាប់ទេ។​ ឯកឧ​ត្តមទាំងពីរ ​គួរមានកា​រប្រុងប្រយ័ត្ន​ជាងនេះ ក្នុ​ងការនិយាយ​ស្តីអំពីច្បាប់។​ ឯកឧត្តម​ តឹក រ៉េ​តសំរេច បា​នបន្តថា ​«ក្រៅពីនេះយើ​ងសង្កេតឃើ​ញថា កា​លណាមានកា​របកស្រាយ​ណាមួយប្រាសចា​កពីការ​ពិត ហើយវាជា​រឿងដែលអវិជ្ជ​មានដែលធ្វើ​ឲ្យប៉ះពាល់ដ​ល់សង្គមជាតិ​ កាសែតមួ​យចំនួន ដូចជា​កាសែតភ្នំពេញ​ប៉ុស្តិ៍នៅពេល​នេះ បានយ​កទៅបកស្រា​យ ដែលធ្វើឲ្យ​គេមើលឃើញ​ថាកម្ពុជា​មានស្ថានភា​ពមិនល្អ ​និងខ្មៅងងឹត​»
 ឆ្លើយត​បនិងសំនួ​ររបស់អ្នកសារ​ព័ត៌មាន ​ដែលសួរថា ​តើទីស្តីការគណៈ​រដ្ឋមន្ត្រី នឹងមាន​ចំណាត់ការបែ​បណាចំពោះ​ អ្នកតំណាង​រាស្ត្របក្សប្រ​ឆាំងទាំងពី​រខាងលើ ចំ​ពោះការចោទប្រ​កាសន់ខុស​ពីការពិត​ដូចករណីខាង​លើ ឯក​ឧត្តម តឹករ៉េត ​សំរេច បានលើ​កឡើងថា ​នេះមិនមែន​ជាលើកទី១ទេ​ ដែលអ្នក​តំណាងរាស្ត្រ​គណបក្សប្រ​ឆាំង ធ្លាប់បាន​បកស្រាយខុ​សពីការពិត ​ ហើយក៏មិន​មែនជាលើក​ទី១ដែរ​ ដែលសម្តេច​ប្រធានរ​ដ្ឋសភា ធ្លាប់ធ្វើការ​ណែនាំ។ «​ខ្ញុំយល់ថាកំ​រិតនៃការឆ្លើ​យតបរបស់​ទីស្តីការគណៈ​រដ្ឋមន្ត្រី នៅពេលនេះ​ អាចធ្វើឲ្យ​សាធារណៈជ​នយល់បាន​ទូលំទូលាយ​ ហើយសម្តេច​ប្រធានរដ្ឋ​សភា លោក​មានសិទ្ធិ​ក្នុងការសំរេ​ចថា ធ្វើការ​ណែនាំ ​ធ្វើការប្រមា​នដល់សមា​ជិកសភា រូបណា​គឺជាសិទ្ធរ​បស់លោក។ ​ទីស្តីការគណៈរ​ដ្ឋមន្ត្រីមិន​ទាន់បានគិតគូ​រថាតើនឹង​ធ្វើការតវ៉ា រឺ​ក៏ស្នើឲ្យសម្តេច​ប្រធានស​ភាធ្វើការប្រមាន​តំណាងរាស្ត្ររូ​បណានោះទេ​។
 ឯកឧត្តម​ តឹករ៉េត ​សំរេច បា​នលើកឡើង​ថា តំណាងរាស្ត្រគឺ​មានសិទ្ធិសួ​រ និងមានសិទ្ធនិ​យាយប៉ុន្តែគួ​រតែនិយាយ​ការពិត គួ​រតែនិយាយ​រឿងដែលអា​ចឲ្យសាធារ​ណៈជនយល់បាន​ពីភាពពិតប្រា​កដនៃខ្លឹម​សារអ្វីមួយ។​ ក្នុងករណីនេះ​គាត់អាចនិ​យាយអ្វីក៏បា​នដែរ គឺជាសិ​ទ្ធិរបស់តំណាង​រាស្ត្រក្នុងកា​រឆ្លើយតបជា​មួយនឹងលិខិត​របស់ទីស្តី​ការគណៈរ​ដ្ឋមន្ត្រី ប៉ុន្តែគួ​រតែនិយាយឲ្យ​ត្រូវខ្លឹមសារ​ ចៀសវាង​ការបកស្រាយ​ខុស ធ្វើឲ្យមា​នការយល់ច្រ​ឡំ៕

អត្ថ​បទៈ ច័ន្ទ ​ទេវី​







No comments:

Post a Comment