Monday, June 22, 2015

សម្តេច​តេជោ ​ហ៊ុន​ សែន​ ដឹកនាំគណៈ​ប្រតិភូ​ ទៅចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​ កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ នៅប្រទេស​មីយ៉ាន់ម៉ារ​

កាលពីវេលា​ម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥នេះ  សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីកម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូ ទៅចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្រ្ត កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ា​ឌី-ចៅប្រាយ៉ា-មេគង្គ​លើកទី៦ តាម​ការអញ្ជើញ​របស់​ឯកឧត្តម ថេន សេន (U THEIN SEIN) ប្រធានា​ធិបតី នៃ​សាធារណរដ្ឋ សហភាព​មីយ៉ាន់​ម៉ារ ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី ២២ ដល់​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៥ នៅរដ្ឋធានី ណៃពី​ដោ នៃប្រទេស​មីយ៉ាន់ម៉ារ ។
គណៈ​ប្រតិភូអម​ដំណើរ​សម្តេចតេ​ជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តមឧប​នាយករ​ដ្ឋមន្រ្តី ហោ ណាំហុង, ឯកឧត្តម ថោង ខុន រដ្ឋម​ន្រ្តីក្រសួងទេស​ចរណ៍ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និងសមាជិក​រាជរដ្ឋាភិបាល​ដទៃទៀត។
យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តាមការ​រំពឹងទុក នៅទីបញ្ចប់​នៃកិច្ចប្រជុំកំពូលនេះ ឯកសារ​មួយ​ចំនួន​នឹងត្រូវ​បាន​អនុម័ត ក្នុង​នោះ​រួមមាន សេចក្តី​ថ្លែង​ការណ៍រួម នៃកិច្ចប្រ​ជុំកំពូលលើក​ទី៧ កម្ពុជា ឡាវ មីយ៉ាន​ម៉ារ និង​វៀត​ណាម សេចក្តីថ្លែងការណ៍រដ្ឋធា​នីណៃពីដោ នៃកិច្ចប្រ​ជុំកំពូល ស្តីពីយុទ្ធ​សាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ាឌី  ចៅប្រាយ៉ា  មេគង្គ លើកទី៦  និងផែនការសកម្មភាព នៃតុទ្ធសា​ស្ត្រកិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ាឌី  ចៅប្រាយ៉ា​ មេគង្គ ។

No comments:

Post a Comment