ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា
បានឆ្លើយតបទៅ ឯកឧត្តម សុន ឆ័យ
តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិដែលថា ការចំណាយរបស់រដ្ឋសភា អស់ជាង១១លានដុល្លារ
នោះគឺជារឿងមិនពិតនិងបំភ្លើសទាំងស្រុង។ ការឆ្លើយតបរបស់ ឯកឧត្តម ជាម យៀប បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន
នៅរសៀលថ្ងៃទី១២ ខែមីនាឆ្នាំ ២០១៥នេះ នាវិមានរដ្ឋសភាជាតិ។
ឯកឧត្តម
ជាម យៀប បានមានប្រសាសន៍ថា ការលើករបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ
ឯកឧត្តម សុន ឆ័យ គឺជារឿងមិនពិតមិនត្រឹមត្រូវហើយគ្មានភស្តុតាងច្បាស់លាស់ទេ
។
គួររំលឹកថា
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥កន្លងទៅ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា
មកពីគណបក្សសង្គ្រោះជាតិ ឯកឧត្តម សុន ឆ័យ ដែលបានផ្តល់កិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥
ស្តីពីការចំណាយរបស់រដ្ឋសភា។ ឯកឧត្តម សុនឆ័យ បានប្រាប់អ្នកកាសែតថា ការចំណាយ
និងគម្រោងទិញសម្ភារៈឧបករណ៍ប្រើប្រាស់នៅរដ្ឋសភា
គឺថ្លៃហួសហេតុ ដូចជា ចំណាយលើសេវាកម្ម ១១,៥ លានដុល្លារ ក្នុងមួយឆ្នាំ។
ចំណែកគម្រោងចំណាយលើការទិញឧបករណ៍ការពាររន្ទះ មួយគ្រឿងថ្លៃ ១២.០០០ ដុល្លារ
សាងសង់ ក្លោងទ្វារ ជាង ៥ម៉ឺនដុល្លារ និងដងទង់ជាតិ មួយថ្លៃ ៣៥.០០០ ដុល្លារ
ជាដើម៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment