ក្នុងឱកាសចែកសញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ
នាថ្ងែព្រហស្បត៏ ទី១២ ខែ មីនា ឆ្នាំ ២០១៥ នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន សែន
បានជម្រុញអោយមន្រ្តីទាំងអស់ ខំរៀនប្រើបច្ចេកវិជ្ជាព័ត៌មានវិទ្យាតាមកុំព្យូទ័រនិងទូរស័ព្ទ
ដើម្បីសម្រួលទំនាក់ទំនងអោយបានលឿន។
សម្តេចតេជោ ហ៊ុន សែន
មានប្រសាសន៏ថា ៖ ≪កុំខ្លាចខ្មាស់អៀន
ហៅក្មេងទៅបង្រៀនទៅ។ បើមិនចេះតំឡើងខ្លួនឯងទេ អោយក្មេងវាចេះតំឡើងទៅ រួចហើយរៀនទៅ≫។
សម្តេចតេជោ ហ៊ុន សែន
ជម្រុញដូច្នេះគឺចង់អោយមន្រ្តីរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ
សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាមួយចំនួន ខំប្រឹងឡើងវិញ ដើម្បីអោយចេះប្រើបច្ចេកវិជ្ជាព័ត័មានវិទ្យាតាមកុំព្យូទ័រនិងទូរស័ព្ទ
ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាជឿថា បើមន្រ្តីជាន់ខ្ពស់កម្ពុជាខ្វះជំនាញបច្ចេកវិជ្ជាព័ត័មានវិទ្យានោះ
អេឡិចត្រូនិករបស់លោកនឹង ≪វេទនាហើយ≫។
សម្តេចតេជោ ហ៊ុន សែន បានលើកសសើរកងកម្លាំងប្រដាប់អាវុធដែលចេះប្រើប្រាស់បច្ចេកវិជ្ជាព័ត័មានវិទ្យាបានច្រើនតាំងពីយូរ។
ក្រៅពីចំនេញពេលវេលា សម្តេចតេជោ ហ៊ុន សែនបានបន្ថែមទៀតថា ការទាក់ទងគ្នាតាមបច្ចេកវិជ្ជាព័ត៌មានវិទ្យា
អាចកាត់បន្ថយឱកាសឆ្លងវិរុសដែលអាចជាប់នៅនឹងក្រដាសផងដែរ៕

No comments:
Post a Comment