Thursday, September 18, 2014

បទ​អត្ថាធិ​ប្បាយ​៖ ឱនភាពនៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ឬក៏​អតិ​រេក​ប្រជាធិ​បតេយ្យ​នៅកម្ពុជា?



ដោយ: សៅ សុភៈ

ថ្វីបើកម្ពុជាមានឧបសគ្គជាច្រើនលើដំណើរការប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏​កម្ពុជា​កំពុងតែបោះជំហានយ៉ាងស្វាហាប់លើការពង្រឹងនីតិរដ្ឋ ដែល​ជា​មូល​ដ្ឋា​ន​គ្រឹះដ៏​រឹង​មាំ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា ប្រជាធិប​តេ​​យ្យ​សេរី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ជាប្រជាបធិបតេយ្យមានការធានាយ៉ាងច្បាស់ថា រាជរ​ដ្ឋា​ភិ​បាល​គឺជាតំណាង​យ៉ាង​ពិត​ប្រាកដ​របស់ពលរដ្ឋ ហើយអាណត្តិនៃសមាជិកអង្គការនីតិបញ្ញត្តិ និ​ង​នីតិប្រតិបត្តិ ត្រូវបានកំណ​ត់ពី​ការជ្រើសតាំងទ្បើងវិញ ឬ​ត្រូវ​ជំនួ​ស​តាមពេ​ល​វេ​លា​ទៀ​ង​ទា​ត់​។

បើបែបនេះ តើកម្ពុជាកំពុងមានឱ​ន​ភា​ពនៃ​ល​ទ្ធិ​ប្រ​ជា​ធិប​តេ​យ្យ​ ដូច​ការ​អះ​អាង​របស់​ក្រុម​អ្ន​ក​​វិ​ភាគមួយចំនួនបានលើកទ្បើង ឬយ៉ាងណា?

ចាប់តាំងពីថ្ងៃកំណើតទី ២ នៃរដ្ឋធម្មនុញ្ញ (ថ្ងៃទី ២៤ កញ្ញា ១៩៩៣) ព្រះរាជា​ណា​ច​ក្រ​​​​កម្ពុជា​បាន​ឆ្លងកាត់ការ​​​បោះឆ្នោតសកលចំនួន ៥ លើក មកហើយ គឺនៅឆ្នាំ ១៩៩៨, ២០០​៣,​ ២០០៨ និង​ចុង​ក្រោយនេះ នៅថ្ងៃទី ២៨ កក្កដា ២០១៣ ​កន្លងមកនេះ។ តាមរយៈ​ការ​បោះ​ឆ្នោ​ត​ជាច្រើនលើកមកនេះ ដោយ​​រួមទាំងការបោះឆ្នោតដែលរៀបចំដោយ អ.​ស.​ប នាឆ្នាំ ១៩៩៣ ផងនោះ កម្ពុជា​បាន​ក្រេប​ជញ្ជក់ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលប្រជាព​លរដ្ឋ​ទូទាំ​ង​ប្រទេសបានសម្ដែងឆន្ទៈ ដោយ​បាន​ធ្វើ​សេច​ក្ដី​សម្រេចជ្រើសតំណាងរបស់ខ្លួន ដើម្បី ដឹក​នាំ​​ប្រទេសតាមរយៈរដ្ឋសភា និង​រាជ​រដ្ឋា​ភិបាល។

តាមគន្លង​ប្រជាធិបតេយ្យ​ពេញលេញលើគោលការណ៍សំខាន់ៗ ដែលរួមមាន៖ ប្រព​ន្ធ័ពហុបក្ស ការបោះឆ្នោតសេរី ត្រឹមត្រូវ និងទៀងទាត់  ​ការទទួលស្គាល់លទ្ធផលឆ្នោត ការ​ចូ​ល​រួម​របស់​ប្រេជាពលរដ្ឋ ភាពស្មើគ្នា ការអត់ឱនខាងនយោបាយ ការទទួលខុសត្រូវ តម្លាភាព ការ​ត្រួត​ពិនិត្យ​ការរំលោភអំណាច ការការពារសិទ្ធិមនុស្ស នីតិរដ្ឋ សេដ្ឋកិច្ចទីផ្សារសេរី។

ការអនុវត្ត​យ៉ាងខ្ជាប់របស់រាជរដ្ឋាភិបាលលើប្រព័ន្ធប្រជាធិបតេយ្យ​ទាំងនេះហើយ ទើប​កម្ពុ​ជា​មាន​គណបក្ស​ទាំងអស់អាច​ប្រកួតប្រជែង​​គ្នា​នៅ​ក្នុង​រង្វង់​ច្បាប់ តាម​រយៈការបង្កឲ្យ មាន​ការ​បោះ​ឆ្នោត​ទៀងទាត់​ ដើម្បីជ្រើសរើស​​តំណាង​រាស្រ្ត​​ ជ្រើស​រើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត-ក្រុ​ង​ ឃុំ​-សង្កាត់ ដោយមាន​ការ​បោះឆ្នោត​ទូលំ​ទូលាយ​​ ដោយសេរី​ និង​យុត្តិធម៌​ អាច​ទទួលយក​បាន​ពីគ្រប់​ភាគី​។ លទ្ធផល​នៃការ​បោះឆ្នោត​ម្តងៗ​ ក៏ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នក​សង្កេត​ការណ៍ជាតិ និង​អន្តរជាតិ​។​ ជាងនេះទៅទៀត នៅកម្ពុជា​មាន​ការបែងចែក​អំណាច ច្បាស់​លា​ស់​​ដូ​ច​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ គឺ​អំណាច​​នីតិ​បញ្ញត្តិ​ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុ​លា​ការ​​។ ទន្ទឹមនឹង​នេះ កម្ពុជាក៏មាន​ស្ថាប័ន​ឯករាជ្យ​​មួយចំនួន​​ ដូចជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ អាជ្ញាធរ​សវ​ន​កម្ម​​ជា​តិ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​​ជាដើម។ រាល់កិច្ចការ​នយោបាយ​ និង​កិច្ចការ​ធំៗ​របស់​ជាតិ ត្រូវបាន​សម្រេច​​ដោយមតិ​​ភាគ​ច្រើន​ គឺ ៥០​ បូក ​១ ដែលកម្ពុជា បាន និកំពុង​អនុវត្ត​កិច្ច​ការ​នេះ នៅក្នុង​រដ្ឋសភាបច្ចុប្បន្ន។

ការពង្រឹងខ្លួនលើមាគ៌ាប្រជាធិបតេយ្យ រាជរដ្ឋាភិបាល​បានប្រែក្លាយខ្លួ​នពី​តំ​ណា​ក់​កា​ល ប្រទេស​​មួយ​ស្ងាត់​ជ្រងំ​​​មាន​តែ​​បាត​ដៃទទេ​ រហូត​ដល់​ក្លាយ​ទៅ​ជា​ប្រទេស​មួយមាន​សន្តិ​ភា​ព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទទួលបា​ននូវទំ​នុកទុ​ក​ចិត្ដពីប​ណ្ដាប្រ​ទេ​ស​អ្នក​ផ្ដល់​ជំនួយ​ អ្នក​វិនិ​យោគទុន សហគ្រាស ក្រុមហ៊ុនធំៗនានា ទាំងក្នុងស្រុក ក្រៅស្រុក បា​ន​​នាំ​គ្នា​ចូល​មករក​ស៊ីយ៉ាង​ច្រើន។ ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​យ៉ាង​សន្ធឹក​សន្ធាប់ ផលិត​ផ​ល​​នាំ​ចេញ​ ក៏​បាន​កើន​ជា​លំដាប់។ ​កម្ពុជា​ត្រូវបានអន្ដរជាតិវាយតម្លៃថា មានកំណើនសេ​ដ្ឋកិ​ច្ច​ខ្ព​ស់​ ៧,ភាគរយ នៃផល GDP ចំពោះចំណូលកើនជាង ១,០០០ ដុល្លារ ក្នុងមនុស្សម្នាក់ៗ ដែលទាំងនេះ មិនមែនជា​រឿង​សាមញ្ញដែល​ប្រទេសដទៃអាចធ្វើបានដោយងាយៗ​នោះ​ទេ​។

ទោះជាមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា កម្ពុជាស្ថិតក្នុងឱ​ន​ភា​ព​នៃ​លទ្ធិ​ប្រជាធិបតេយ្យយ៉ាង​ណាក៏ដោយ  រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រសូតចេញ​ពី​ការ​បោះ​​​​ឆ្នោតតាម​លទ្ធិប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​ ​ប្រាកដជាមាន​កាតព្វ​កិច្ច​ការពារ​​ជាតិ ហើយ​នឹង​ប្រ​កា​ន់​​យ​ក​​គ្រប់​វិធានការ​ច្បាប់ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​ម​ហា​​​ក្សត្រ​ និង​ជា​ពិ​សេស​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ ក៏​ដូច​ជា​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរ​ការ​សង្គម និងសេដ្ឋកិច្ច​​ ជាពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​ហើយនឹង​មិន​បណ្តោយឲ្យក្រុម​បក្ស​ប្រឆាំង ឬអ្នកវិភាគដែលមាននិន្នាការប្រឆាំងមួយចំនួន បង្កចលាចលសង្គម​ បំ​ផ្លាញផល​ប្រយោជន៍​រួម​របស់​ជាតិ​នោះ​ទេ​។

ម្យ៉ាងវិញទៀត ប្រជាព​ល​រ​ដ្ឋ​កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូលបានមើលឃើញ​យ៉ាង​ច្បាស់ណាស់ថា កម្ពុជា​កំ​ពុងស្ថិតលើ (អតិរេកប្រជាធិបតេយ្យ) យ៉ាងពិតប្រាកដ ហើយ​ក៏កំពុង​ក្លា​យ​ជា​គំរូ​នៃ​កា​រ​បង្រួបបង្រួមជាតិ សុខសន្តិភាពសម្រាប់តំបន់ និងពិភពលោក​ទាំង​មូល​ផង​ដែរ៕

No comments:

Post a Comment