សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ដឹកនាំដោយ លោក John G. Rice អនុប្រធានក្រុមហ៊ុន General Electric ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្រោយពីជំនួបបានបញ្ចប់ដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១៨កញ្ញានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ៖ លោក ចន បានគោរពជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកមានគោលបំណងធ្វើយ៉ាងណាជាផ្នែក មួយនៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងត្រៀមខ្លួនរៀបចំ ធ្វើយ៉ាងណាអាចចូលរួមក្នុងក្នុងការអភិវឌ្ឍកម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា។ លោកបន្តថា ក្រុមហ៊ុនបានសង្កេតឃើញថា អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ ការបណ្តុះបណ្តាលធនធានមនុស្ស ។ក្នុងន័យនេះ ក្រុមហ៊ុនកំពុងតែចូលរួមចំណែកក្នុ្ងងការបណ្តុះបណ្តាលធនធានមនុស្ស ទៅតាមស្ថាប័ននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក ចន រ៉ៃ ក៏បានគោរពអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សុំស្វែងយល់ពីអាទិភាព ដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន General Electric ដែលបានជួយដល់កម្ពុជា រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសនៅក្នុ្ងងក្រសួងសុខាភិបាល។ សម្តេចបានជំរាបជូនលោក ចន ផងដែរ អំពី អាទិភាពទាំង៤របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានទី១ធនធានមនុស្ស ,ទី២វិស័យកសិកម្ម ដែលផ្តោតការយកចិត្តទុកដាក់ លើបញ្ហាទឹក ,ទី៣ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន និងទូរគមនាគមន៍ និងអាទិភាពទី៤គឺអគ្គិសនីតែម្តង៕
No comments:
Post a Comment