នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ហ៊ុន សែន បានសម្តែងការសោមនស្សរីករាយចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេសកម្ពុជា ដែលបានខិតខំជំរុញវិស័យការទូតបានកាន់តែល្អប្រសើរ។ បច្ចុប្បន្នកម្ពុជាបានចូលរួមក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិយ៉ាងច្រើន ជាពិសេសជាមួយអង្គការសហប្រជាតិ។ លោកក៏បានមើលឃើញអំពីកង្វះខាត និងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូត ខ្មែរនៅបរទេស ហើយបានសម្រេចផ្តល់ថវិកាបន្ថែម ២លានដុល្លារ ដើម្បីទិញសម្ភារៈមធ្យោបាយប្រើប្រាស់ឱ្យបានសមរម្យ។
ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល លោកតែងតែគិតគូរអំពីសុខទុក្ខមន្រ្តីរាជការ ជាពិសេសការដំឡើងប្រាក់ខែដែលមិនតិចជាង ៩៥ម៉ឺន ដែលនឹងត្រូវដំឡើងរួមជាមួយប្រាក់ឧបត្ថម្ភ ៥០,០០០ ម៉ឺនរៀល ក្នុងម្នាក់ៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៧ នេះទៀតផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនដល់មន្រ្តីទូតដែលកំពុងបំពេញបេសកកម្មទាំងនៅក្នុងស្រុក និងក្រៅប្រទេសដើម្បីប្រតិបត្តិការងារមានប្រសិទ្ធភាពល្អ ជាពិសេសក្នុងការផ្តល់នូវសេវានានាដល់ពលរដ្ឋកម្ពុជានៅក្រៅប្រទេស និងទេសចរជាដើម។ ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧.៧% ក្តី ប៉ុន្តែយើងត្រូវខិតខំឱ្យខ្លាំងឡើងថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យមន្រ្តីការទូតនៅបរទេសប្រើប្រាស់ជំនាញ ហើយសកម្មភាពចូលរួមផ្សព្វផ្សាយអំពីសក្តានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។ ចំណុចសំខាន់មួយទៀត គឺត្រូវមានទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាង ដែលនាំមកនូវសន្តិភាព សហប្រតិបត្តិការ និងផលប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា។
មុននឹងបិទពិធី លោក ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់គ្រឿងឥស្សរិយសដល់មន្រ្តីទូតដែលមានស្នាដៃល្អៗ។ លោកក៏បានជូនពរឱ្យមន្រ្តីការទូតយើងទាំងអស់ ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏មានសារៈសំខាន់របស់ប្រទេសជាតិ៕
Thursday, March 02, 2017
Wednesday, March 01, 2017
លិខិតមិត្តអ្នកអាន៖ ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច !
ការលាលែងដ៏ស្លន់ស្លោរបស់ សម រង្ស៊ី ពីប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ បានធ្វើឱ្យគណបក្សនេះកំពុង ប្រឈមនិងវិបត្តិធ្ងន់ធ្ងរ ពិសេសគឺ វិបត្តិក្បាលម៉ាស៊ីនដឹកនាំ បូកបន្ថែមនិងការជ្រួលច្របល់ និងការដណ្តើមអំណាចគ្នា នៅក្នុងបក្ស ទាំងថ្នាក់លើ ទាំងថ្នាក់កណ្តាល ទាំងថ្នាក់ក្រោម។ ទីបំផុតដោយមិនអាចរង់ចាំបាន រហូតដល់ខែមេសា ឆ្នាំ២០១៧ ដើម្បីធ្វើសមាជបក្សគណបក្សសង្រ្គោះជាតិ បានសម្រេចធ្វើ សមាជវិសាមញ្ញមុនកាលកំណត់ គឺនៅថ្ងៃទី០២ ខែមីនាខាងមុខនេះ ដើម្បីជ្រើសរើសប្រធានបក្ស និងអនុប្រធាន
បក្សឡើងវិញ។ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានផ្ទៃក្នុងបក្សបង្ហាញឱ្យដឹងថា គណបក្សសង្គ្រោះជាតិសម្រេចយករូបមន្ត«ប្រធាន ១ អនុប្រធាន ៣» ក្នុងនោះ កឹម សុខា និងឈរបេក្ខភាពជាប្រធានបក្ស ប៉ុល ហំម មូរ សុខហួរ និង អេង ឆៃអ៊ាង ឈរជាបេក្ខជនអនុប្រធាន។ ចំណែក យឹម សុវណ្ណ សម្រេចមិនឈរឈ្មោះធ្វើជាអនុប្រធានបក្សទេ។
សម រង្ស៊ី បានប្រាប់ទៅយឹម សុវណ្ណ នៅក្នុងសារបែកធ្លាយថារូបមន្តប្រធាន១ អនុប្រធាន៣ គឺល្អណាស់ ដែលអាចជួយឱ្យគណបក្សចៀសពីការរំលាយ និងរកអ្នកដែលមិនជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំក្នុងតុលាការ។ ប៉ុន្តែនៅក្នុងចំណោមអនុប្រធានទាំងបីនាក់គឺមានម្នាក់កំពុងជាប់រឿងក្តីនៅតុលាការ ក្នុងសំណុំរឿងកុបកម្មរំដោះទីលានប្រជាធិបតេយ្យ ជាមួយ មាជ សុវណ្ណារ៉ា ទៀត ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះឃុំឃាំងម្តងរួចមក ហើយ។ ចុះបើ មាជ សុវណ្ណារ៉ា កំពុងត្រូវជាប់ចោទ បានសម្រេចលាលែងពីសមាជិកគណៈកម្មាធិការនាយក ដើម្បីសង្គ្រោះបក្ស ចុះ មូរ សុខហួរ ដែលប្រឈមមុខនិងការចោទប្រកាន់ដូចគ្នា ហេតុអ្វីមិនលាលែងដូច ម៉ាជ សុវណ្ណារ៉ាដែរទៅ? ហេតុអ្វីបាន ជានៅក្រាញននៀលដណ្តើមតំណែង ជាអនុប្រធានបក្សធ្វើអ្វី? ដូច្នេះក្នុងចំណោមអនុប្រធានបក្សនេះ មូរ សុខហួរ គឺជាមនុស្សនៅមានជាប់បណ្តឹងនៅតុលាការ ហើយងាយនិងបង្កហានិភ័យ គ្រប់ពេលចំពោះគណបក្សសង្គ្រោះជាតិ។ បើយកល្អ មូរ សុខហួរ គួរតែក្លាហានលាលែងពីសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងហ៊ានក្លាហានបោះបង់ តំណែងជាអនុប្រធានគណបក្សចោល ដើម្បីសង្គ្រោះបក្សដូចលោកប្រធានខ្លួនដែរ។
កាលដែលសម្រេចដាក់ មូរ សុខហួរ ជាបេក្ខជនអនុប្រធាននេះ ក៏មិនអាចស្រោចស្រង់បក្សបានឡើយ ហើយម្យ៉ាងទៀតក្នុងចំណោមអនុប្រធានបក្ស មកពីក្រុម សម រង្ស៊ី គឺសុទ្ធតែគីឡូអន់ទាំងអស់។ ថា មូរ សុខហួរ ជាប់បណ្តឹងនៅតុលាការ បើ អេង ឆៃអ៊ាង វិញលើកមកធ្វើជាអនុប្រធានបក្ស ក៏ពិបាកព្រោះមានរឿងអាស្រូវផ្លូវភេទផង និងជាអ្នកញៀនល្បែងស៊ីសងផង។ កុំថាឡើយអាចទប់ទល់នឹងឥទ្ធិពលរបស់លោក កឹម សុខា អនុប្រធានបក្ស ពីររូបនេះមិនអាចទប់នឹង ប៉ុល ហំម បានផង។ ប៉ុល ហំម គឺជាមនុស្សទី២ បន្ទាប់ពី កឹម សុខា និងជាអ្នករៀបយុទ្ធសាស្រ្តជាមួយក្រុម យ៉ែម ប៉ុញ្ញាឬទ្ធិ ដើម្បីឱ្យ កឹម សុខា បានឈរជើងនយោបាយក្នុងគណបក្សប្រឆាំង និងក្តោបក្តាប់គណបក្សនេះទៅតាមស្ថានភាពជាក់ស្តែង។ ខាង កឹម សុខា គឺស្ថិតក្នុងស្ថានភាពដូចត្រូវឆ្នោតអញ្ចឹង។
ដូច្នេះបើសិនជាព័ត៌មាននេះជាការពិត សម រង្ស៊ី មិនត្រឹមតែលាលែងដើម្បីសង្គ្រោះបក្សដោយគ្មានន័យទេ ប៉ុន្តែបានបាត់បង់បក្សទាំងមូលតែម្តង ព្រោះកឹម សុខា បានគ្រប់គ្រងបក្ស ហើយ ប៉ុល ហំម មកពីក្រុម កឹម សុខា ជាអនុប្រធានមានឥទ្ធិពល ខណៈ មូរ សុខហួរ វិលវល់ក្នុងបណ្តឹង អេង ឆៃអ៊ាង ងប់នឹងល្បែងស្រីស្រា។ តើឱ្យក្រុម សម រង្ស៊ី សង្ឃឹមអ្វី? ដូច្នេះបើបេក្ខភាព មូរ សុខហួរ មិនត្រូវបានគិតពិចារណាឡើងវិញទេ អាចបក្សសង្គ្រោះ ជាតិ នៅតែប្រឈមមុខនឹងរឿងក្តីក្តាំដដែលដោយសារតែបុគ្គល មូរ សុខហួរ អាចនាំចង្រៃដល់អ្នកផ្សេង ឬអាចដល់បក្សទាំងមូល។ ដូច្នេះក្រុម សម រង្ស៊ី ពិតជាពិបាកថា តើត្រូវរកមនុស្សណាដែលអាចបំពេញតំណែងនេះបាន។ ឯ យឹម សុវណ្ណ វិញ មានរឿងអាស្រូវផ្លូវភេទផិតក្បត់ល្បីល្បាញពេក ហើយ មនុស្សក្នុងបក្ស មិនសូវចូលចិត្តទៅទៀត។ យឹម សុវណ្ណ ត្រូវមន្ត្រី សម រង្ស៊ី និយាយថាជាមនុស្សដប់គត់ និងមិនអាចទប់ជាមួយ កឹម សុខា បានទេ។ ដើម្បីកុំឱ្យមានភាពប្រទាំងប្រទិស យឹម សុវណ្ណ ក៏យកលេសថា ខ្លួនមិនចង់ធ្វើប្រធានបក្សទេ។ តើនរណាអាចត្រូវជំនួសបេក្ខភាព មូរ សុខហួរ បើបក្សសម្រេចចិត្តមិនគាំទ្រឱ្យធ្វើជាបេក្ខភាពអនុប្រធានគណបក្ស ដើម្បីបោះឆ្នោតនៅក្នុងសមាជថ្ងៃទី២ មីនាទេនោះ?
ដើររកក្នុងបក្សសង្រ្គោះជាតិយូរៗទៅកាន់តែអត់ឃើញទៅ រកតែអ្នកគ្រាន់បើមួយមកធ្វើថ្នាំក៏មិនបានហើយ ចុងក្រោយគេអាចសំឡឹងឃើញ អ្នកនៅក្រៅឆាក ក្រៅបក្សសង្រ្គោះជាតិ ឈប់ធ្វើនយោបាយឱ្យមកជួយទប់ជាមួយ កឹម សុខា ទៅវិញ ហើយគិតថា ជាថ្នាំយិនស៊ិនរយឆ្នាំសម្រាប់ក្រុម សម រង្ស៊ី! លោក គង់ គាំ ដែលមិនមែនជាសមាជិកគណៈកម្មាធិការនាយក ឬសមាជិកគណបក្សសង្រ្គោះជាតិ និងបានស្បថលាឈប់ធ្វើ នយោបាយពីប្រធានបែបទីម៉ោង នៃគណបក្ស សម រង្ស៊ី ក៏ត្រូវបានគេគិតពិចារណាដែរ សម្រាប់បេក្ខភាពបម្រុងសម្រាប់តំណែងអនុប្រធាន
គណបក្សសង្រ្គោះជាតិក្នុងករណីដែលបេក្ខភាពណាមួយត្រូវបានច្រានចោល ប្រហែលអាចជាគេគិតថា ជាមនុស្សទី២ នៅក្នុងគណបក្សសម រង្ស៊ី ស្រាប់។
គណបក្សសង្រ្គោះជាតិក្នុងករណីដែលបេក្ខភាពណាមួយត្រូវបានច្រានចោល ប្រហែលអាចជាគេគិតថា ជាមនុស្សទី២ នៅក្នុងគណបក្សសម រង្ស៊ី ស្រាប់។
គិតយូរៗទៅ បើមិនសើចមិនបាន ព្រោះវាអស់សំណើចជាងអាយ៉ៃនាយ ព្រហ្ម ម៉ាញ ទៅទៀត! ចុះឥស្សរជនគ្រាក់ៗរបស់ក្រុម សម រង្ស៊ី ទៅណាអស់ហើយ ឬនៅក្នុងគណបក្សសង្រ្គោះជាតិ មានតែក្រុម កឹម សុខា ទេ ដែលមានសមត្ថភាពខ្លាំង? ប៉ុន្តែម្យ៉ាងដែរ បើចុងក្រោយដោយ សារតែគេពិនិត្យឃើញថា បេក្ខភាព មូរ សុខហួរ សម្រាប់អនុប្រធានបក្សអាចបង្កបញ្ហាដល់បក្សទាំងមូល គេអាចនឹងងាកមករក លោក គង់ គាំ ហើយបើមែននោះ គឺជាសេណារីយ៉ូរបស់ក្រុម សម រង្ស៊ី រៀបទប់ជាមួយ កឹម សុខា មែន! ប៉ុន្តែ វាជារឿងមិនទំនង ហើយតើសេះជរា ដែលបានលាចាក ពីពិភពគុណទៅហើយនោះ នៅអាចរត់ប្រណាំងជាមួយសេះខ្លាំង ដែលមានសមត្ថភាពមួយយប់ ដល់ទៅពីរដងបានដូចម្តេច? ប៉ុន្តែទោះចង់ឬមិនចង់ គង់ គាំ ក៏ដូចជា សម រង្ស៊ី ជាអ្នកនយោបាយចាញ់ចាស់វស្សា។
តែសំខាន់ទោះបីជាដាក់នរណាចូលក៏ដោយ ក៏មិនអាចទប់ទល់យីអ៊ុនរបស់ កឹម សុខា និងក្រុមរបស់គាត់ ដែលទេវតាប្រទានឱ្យនោះឡើយ។ ហេហេ! មិនត្រឹមតែកឹម សុខា ទេ ដែលមានយីអ៊ុនឡើង សូម្បីអ្នកដើរតាមក៏បានសើមមាត់សើមកដែរ រីឯក្រុម សម រង្ស៊ី និងអ្នកដើរតាមក៏យីអ៊ុនធ្លាក់តាម មេដឹកនាំខ្លួនដែរ! ដូចពាក្យចាស់និយាយថា «ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច!»៕
ប្រពភ Freshnew ៖
គិតតែលើការប្រឆាំងការជួញដូរកុមារ និងពលកម្មកុមារ តើមានដែលគិតដល់សិទ្ធិរស់រានមានជីវិតរបស់កុមារដែរឬទេ?
នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាសំណួរថា គិតតែលើការប្រឆាំងការជួញដូរកុមារ និងពលកម្មកុមារ តើមានដែលគិតដល់សិទ្ធិរស់រានមានជីវិតរបស់កុមារដែរឬទេ? ។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍ កុមារតូច ដែលរៀបចំដោយ ក្រសួងអប់រំយុវជន និងកីឡា នៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងសម្រាប់ជាការពិចារណា និងធ្វើការថ្កោលទោសចំពោះប្រទេសដែលនាំកងទ័ពឈ្លានពានគេ សម្លាប់កុមារ ដែលមិនត្រឹមតែនៅក្នុងប្រទេសរបស់គេនោះទេ ថែមទាំងប្រទេសខ្លួនឯងផងដែរ។ លោក ក៏បានលើកឡើងថា កុំខ្លាចពួកចក្រពត្តិនិយមដែលបាន និងកំពុងឈ្លានពានប្រទេសគេ និងសម្លាប់កុមារជាច្រើននៅប្រទេសអ៊ីរ៉ាក់ លីប៊ី និងស៊ីរីជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា លោក ក៏ធ្លាប់ជាកុមាររងគ្រោះ ក្រោមរបបអាណានិគមនិយមបារាំង នៅពេលដែលមានសង្គ្រាមតស៊ូដណ្តើមឯករាជ្យ។ ក្រោយមកទៀត លោក បានរងគ្រោះដោយសារការឈ្លានពាន ពីកងទ័ពចក្រពត្តិអាមេរិក ដែលបានទម្លាក់គ្រាប់បែកសម្លាប់កុមារជាច្រើននៅក្នុងប្រទេសកម្ពុជា និងឥណ្ឌូចិន។ ដោយសារជាតិគីមីពីសង្រ្គាមធ្វើឱ្យកុមារខ្វះទម្ងន់ ឆែបមាត់ ពិការ ដែលគួរតែត្រូវបានថ្កោលទោស ផងដែរ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់គេជាច្រើន ហើយមកតាំងខ្លួនធ្វើជាគ្រូប្រដៅគេទៀត នៅប្រទេសគេសោះ ហ៊ានចេញរបាយការណ៍ពីការរំលោភសិទ្ធិមនុស្ស សិទ្ធិកុមារ ពលកម្មកុមារ តើអាមេរិកមានដែលចេញរបាយការណ៍ ថាខ្លួនបានឈ្លានពានគេ បានសម្លាប់កុមារប៉ុន្មាននាក់ក្នុងប្រទេសនានាដែរឬទេ?
អភិបាលរាជធានីភ្នំពេញ កែប្រែតំបន់ត្រពាំងឈូកពីប្លុកគ្រឿងញៀនទៅជាតំបន់មានសណ្តាប់ធ្នាប់ និងអភិវឌ្ឍ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញសម្រេចកែលំអតំបន់ត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យទៅជាតំបន់ដែលមានសណ្តាប់ធ្នាប់រៀបរយល្អទំាងលំនៅដ្ឋាន និងអនាម័យបរិស្ថានឱ្យកាន់តែល្អ បន្ទាប់ពីតំបន់នេះ ត្រូវបានបោសសំអាតបញ្ហាគ្រឿងញៀនរួចរាល់។
ក្នុងឱកាសចុះត្រួតពិនិត្យតំបន់ត្រពាំងឈូកបន្ទាប់ពីសមត្ថកិច្ចបានបោសសំអាតបញ្ហា សេពគ្រឿងញៀន ចែកចាយ ជួញដូរគ្រឿងញៀនចប់រួចរាល់នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា សាលារាជធានីភ្នំពេញ នឹងចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅតំបន់នេះ ដើម្បីរុះរើលំនៅដ្ឋានបន្ថែម ហើយស្តារសំរាម ទឹកលូឱ្យបានស្អាតនៅពេលឆាប់ៗនេះ សំដៅអភិវឌ្ឍតំបន់នេះឱ្យបានល្អឡើងវិញ។
លោកបញ្ជាក់ថា ដើម្បីប្រែក្លាយតំបន់នេះឱ្យបានល្អតាមការគ្រោងទុកនោះ អាជ្ញាធរ នឹងចុះធ្វើជំរឿនស្ថិតិឡើងវិញពីចំនួនប្រជាពលរដ្ឋ និងខ្នងផ្ទះនីមួយៗ ហើយធ្វើសល្កបត្រដីធ្លី អំពីផ្ទះសម្បែងរបស់ពួកគេឱ្យបានច្បាស់លាស់ ហើយប្រើរូបមន្តស្រុះស្រួលគ្នា ដោយមិនប្រើអំណាចរដ្ឋបាលឡើយ។
ការកែប្រែតំបន់នេះ ធ្វើឡើងខណៈដែលទីនេះមានលក្ខណៈស្មុគស្មាញហើយ មានបទល្មើសផ្សេងៗ កើតឡើងជារឿងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដែលធ្វើឱ្យអាជ្ញាធរពិបាក គ្រប់គ្រងហើយបង្ករជាក្តីបារម្ភពីបញ្ហាសន្តិសុខសុវត្ថិភាពចំពោះប្រជាពលរដ្ឋ៕
លោកបញ្ជាក់ថា ដើម្បីប្រែក្លាយតំបន់នេះឱ្យបានល្អតាមការគ្រោងទុកនោះ អាជ្ញាធរ នឹងចុះធ្វើជំរឿនស្ថិតិឡើងវិញពីចំនួនប្រជាពលរដ្ឋ និងខ្នងផ្ទះនីមួយៗ ហើយធ្វើសល្កបត្រដីធ្លី អំពីផ្ទះសម្បែងរបស់ពួកគេឱ្យបានច្បាស់លាស់ ហើយប្រើរូបមន្តស្រុះស្រួលគ្នា ដោយមិនប្រើអំណាចរដ្ឋបាលឡើយ។
ការកែប្រែតំបន់នេះ ធ្វើឡើងខណៈដែលទីនេះមានលក្ខណៈស្មុគស្មាញហើយ មានបទល្មើសផ្សេងៗ កើតឡើងជារឿងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដែលធ្វើឱ្យអាជ្ញាធរពិបាក គ្រប់គ្រងហើយបង្ករជាក្តីបារម្ភពីបញ្ហាសន្តិសុខសុវត្ថិភាពចំពោះប្រជាពលរដ្ឋ៕
លោក ហ៊ុន សែន បញ្ជាក់ថា អាមេរិកបានឈ្លានពានគេហើយតាំងខ្លួនធ្វើជាគ្រូប្រដៅគេទៀត
នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្កោលទោស ចំពោះសហរដ្ឋអាមេរិក ដែលបានឈ្លានពានគេ ហើយតាំងខ្លួនធ្វើជាគ្រូប្រដៅគេទៀត។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍ កុមារតូច ដែលរៀបចំដោយ ក្រសួងអប់រំយុវជន និងកីឡា នៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប។
លោក ហ៊ុន សែន បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់គេជាច្រើន ហើយមកតាំងខ្លួនធ្វើជាគ្រូប្រដៅគេទៀត នៅប្រទេសគេសោះ ហ៊ានចេញសេចក្តីថ្លែងការណ៍ពីទីក្រុងវ៉ាស៊ីនតោន ស្តីពីការរំលោភសិទ្ធិមនុស្ស សិទ្ធិកុមារ ពលកម្មកុមារ ការរំលោភសេរីភាព តើអាមេរិកមានដែលចេញរបាយការណ៍ ថាខ្លួនបានឈ្លានពានគេ បានសម្លាប់កុមារប៉ុន្មាននាក់ក្នុងប្រទេសនានាដែរឬទេ?
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិសេរីភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានហាមឃាត់ មិនឱ្យសារព័ត៌មានមួយចំនួនចូលយកព័ត៌មាននៅសេតវិមានហាមឃាត់មិនឱ្យមានជនភៀសខ្លួនមកពី៧ប្រទេស ចូលសហរដ្ឋអាមេរិក៕
លោក ចម ប្រសិទ្ធ ជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើគម្រោងបង្កើតប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតថ្មីក្រុងតាខ្មៅ
ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូតំណាងការិយាល័យទឹកស្អាត និងទឹកកខ្វក់នៃទីក្រុង kitakyushu ប្រទេសជប៉ុន ដោយផ្តោតការយកចិត្តទុកដាក់ទៅលើ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតថ្មី សម្រាប់ផ្គត់ផ្គង់សង្កាត់ចំនួន០៦ ក្នុងក្រុងតាខ្មៅ តាមរយៈគម្រោងជំនួយថ្មីរបស់រាជរដ្ឋាភិបាលជប៉ុន។
លោក Osamu ISAYAMA នាយកប្រតិបត្តិ និងជាប្រធានគណៈប្រិភូ បានជម្រាបជូនថា៖ គម្រោងជំនួយថ្មីរបស់រាជរដ្ឋាភិបាលជប៉ុននេះ ត្រូវដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជប៉ុនមួយ ដែលនឹងបង្កើតឡើង ហៅថាក្រុមហ៊ុន SPC (Special Purpose Company) មានកាតព្វកិច្ច សាងសង់ ប្រតិបត្តិការ និងថែរក្សា ។ ឯភាគីកម្ពុជា ជាអ្នកផ្តល់ទីតាំង និងប្រភពទឹក។ តាមផែនការ និងបញ្ចប់គម្រោងសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រនៅឆ្នាំ២០២០ ដោយយកប្រភពទឹកពីទន្លេបាសាក់ មានសមត្ថភាពផលិតជាបណ្តើរៗរហូត បាន ៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។ បន្ទាប់ពីដំណើការរយៈពេល ១០ឆ្នាំ និងប្រគល់ឱ្យភាគីកម្ពុជាជាអ្នកប្រតិបត្តិការវិញ។
លោក ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អ្នកជំនាញទឹកស្អាតមកពីទីក្រុង kitakyushu តែលោកសូមស្នើថា ពេលគម្រោងនេះចាប់ដំណើរការភ្លាមគឺត្រូវ មានសមត្ថភាពផលិតឱ្យបាន ៣ម៉ឺនម៉ែត្រគូបតែម្តង មិនចាំបាច់ដល់ឆ្នាំ២០៣០ទេ ពីព្រោះកំណើនប្រជាជន និងតម្រូវការប្រើប្រាស់តាមល្បឿនសេដ្ឋកិច្ចរបស់ជាតិ ពិតជាលូតលាស់លឿនណាស់។ ម៉្យាងគោលដៅរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ដែលនឹងត្រូវជាវដុំពីការផលិតទឹកស្អាតរបស់គម្រោងក្រុមហ៊ុនជប៉ុននេះ គឺមិនត្រឹមផ្គត់ផ្គង់គ្របដណ្តប់ត្រឹម ០៦ សង្កាត់ប៉ុណ្ណោះទេ និងត្រូវពង្រីកតំបន់ជុំវិញនោះជាច្រើនទៀត ជាពិសេសតំបន់ភាគខាងលិចរាជធានីភ្នំពេញ។
ទោះជាយ៉ាងណាលោក ចម ប្រសិទ្ធ បានស្នើដល់ភាគីជប៉ុនពិភាក្សាលំអិតផ្នែកបច្ចេកទេស ជាមួយអ្នកជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យប្រាកដថា តម្លៃទឹកលក់ដុំមកឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវមានតម្លៃថោកជាងតម្លៃលក់រាយបច្ចុប្បន្ន ជៀសវាងលក់ក្នុងតម្លៃថ្លៃ ដែលធ្វើប៉ះពាល់ដល់កម្រិតជីវភាពប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងចាត់ទុកទឹកស្អាតជាវិស័យអាទិភាពក្នុងការលើកកម្ពស់សុខមាលភាព និងការកាត់បន្ថយភាពក្រីក្រ៕
លោក Osamu ISAYAMA នាយកប្រតិបត្តិ និងជាប្រធានគណៈប្រិភូ បានជម្រាបជូនថា៖ គម្រោងជំនួយថ្មីរបស់រាជរដ្ឋាភិបាលជប៉ុននេះ ត្រូវដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជប៉ុនមួយ ដែលនឹងបង្កើតឡើង ហៅថាក្រុមហ៊ុន SPC (Special Purpose Company) មានកាតព្វកិច្ច សាងសង់ ប្រតិបត្តិការ និងថែរក្សា ។ ឯភាគីកម្ពុជា ជាអ្នកផ្តល់ទីតាំង និងប្រភពទឹក។ តាមផែនការ និងបញ្ចប់គម្រោងសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រនៅឆ្នាំ២០២០ ដោយយកប្រភពទឹកពីទន្លេបាសាក់ មានសមត្ថភាពផលិតជាបណ្តើរៗរហូត បាន ៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។ បន្ទាប់ពីដំណើការរយៈពេល ១០ឆ្នាំ និងប្រគល់ឱ្យភាគីកម្ពុជាជាអ្នកប្រតិបត្តិការវិញ។
លោក ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អ្នកជំនាញទឹកស្អាតមកពីទីក្រុង kitakyushu តែលោកសូមស្នើថា ពេលគម្រោងនេះចាប់ដំណើរការភ្លាមគឺត្រូវ មានសមត្ថភាពផលិតឱ្យបាន ៣ម៉ឺនម៉ែត្រគូបតែម្តង មិនចាំបាច់ដល់ឆ្នាំ២០៣០ទេ ពីព្រោះកំណើនប្រជាជន និងតម្រូវការប្រើប្រាស់តាមល្បឿនសេដ្ឋកិច្ចរបស់ជាតិ ពិតជាលូតលាស់លឿនណាស់។ ម៉្យាងគោលដៅរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ដែលនឹងត្រូវជាវដុំពីការផលិតទឹកស្អាតរបស់គម្រោងក្រុមហ៊ុនជប៉ុននេះ គឺមិនត្រឹមផ្គត់ផ្គង់គ្របដណ្តប់ត្រឹម ០៦ សង្កាត់ប៉ុណ្ណោះទេ និងត្រូវពង្រីកតំបន់ជុំវិញនោះជាច្រើនទៀត ជាពិសេសតំបន់ភាគខាងលិចរាជធានីភ្នំពេញ។
ទោះជាយ៉ាងណាលោក ចម ប្រសិទ្ធ បានស្នើដល់ភាគីជប៉ុនពិភាក្សាលំអិតផ្នែកបច្ចេកទេស ជាមួយអ្នកជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យប្រាកដថា តម្លៃទឹកលក់ដុំមកឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវមានតម្លៃថោកជាងតម្លៃលក់រាយបច្ចុប្បន្ន ជៀសវាងលក់ក្នុងតម្លៃថ្លៃ ដែលធ្វើប៉ះពាល់ដល់កម្រិតជីវភាពប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងចាត់ទុកទឹកស្អាតជាវិស័យអាទិភាពក្នុងការលើកកម្ពស់សុខមាលភាព និងការកាត់បន្ថយភាពក្រីក្រ៕
លោក សុខ ឥសាន ៖ គួរឱ្យអស់សំណើចណាស់ អ្នកគុណនិយម លោតខុសក្បាច់គុណ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បានលើកយកទស្សនៈមួយមកបង្ហាញស្តីពី ៖ អ្នកគុណនិយម លោតខុសក្បាច់គុណ! ដែលមានខ្លឹមសារដូចខាងក្រោម៖
សម រង្សី ជាអ្នកល្បីគុណនិយមខាងនយោបាយ ប្រកបដោយគំនុំ និងសងសិកដ៏មានសក្តានុពល ។ គេកត់សម្គាល់ឃើញថាតាំងពីចាប់ពីចូលប្រទ្បូកក្នុងពិភពគុននយោបាយពីឆ្នាំ ១៩៩៥មក សម រង្សីសន្សំបានទុនមួយចំនួនគួរឱ្យមានសង្ឃឹមទៅអនាគតដែរ ។
ប៉ុន្តែ គួរឱ្យហួសចិត្ត នៅពេលបានទុនខ្លះ មិនគិតខំប្រឹងបន្តឋាមពលនយោបាយទេ បែរភ្លើនភ្លើននិងជ័យជំនះនេះ ទៅជាមានមោទនភាពបុគ្គលខ្លាំងពេក ភ្លេចស្មារតី សន្តិភាពនិយម បែរមកប្រើធម៌ប្រមាថ ប្រជាជន ប្រមាថគេឯង ប្រមាថខ្លួនឯង ឈានដល់អន្តរាយខ្លួនជាបណ្ដើរៗ រហូតដល់ក្ស័យធនខាងនយោបាយ បាត់បង់អស់តួនាទីខ្ពស់បំផុតក្នុងបក្ស បាត់បង់អស់ជឿទុកចិត្តពីមហាជន ដោយសារភូតភរច្រើន បោកប្រាស់ច្រើន ដោយសារនាំគេលោតខុសក្បាច់គុណនាំទៅរកបរាជ័យ បើតាមពាក្យនយោបាយគឺនាំគេទៅរកការធ្វើខុសឆ្គងខាងយុទ្ធសាស្ត្រ នយោបាយ នាំគ្រោះដល់ជាតិ ។ ដោយរអើលខ្លួន សម រង្សី បានបង្ខំចិត្តលាឈប់ពីប្រធានបក្ស និងពីសមាជិកបក្ស
ដោយងងឹតងងល់។
ដោយងងឹតងងល់។
ប៉ុន្មានថ្ងៃក្រោយមក និកស្តាយតួនាទី សមរង្សី បែរជាចង់ដាក់ប្រពន្ធខ្លួនឱ្យធ្វើជាអនុប្រធាន គ្រាន់នៅមានុទយោ បញ្ជាណែនាំ តែដល់ព្ញុប្រតិកម្មពីមហាជន សម រង្សីធ្វើបែបក្លាហានអះអាងថាមិនមានគំនិតដាក់ប្រពន្ធឱ្យធ្វើអនុប្រធានទៀត ឥទ្បូវខកដំណើរទៀតទោះចង់ដាក់ក៏ដាក់មិនបានដែរហួសពេលហើយបងមានតែនៅស្ងៀមបណ្តោយតាមយថាកម្មទៅចុះ ធ្វើម៉េចចំណេះជិះកឯងទៅហើយ ។
ដូច្នេះ ដោយសារមោទនភាពបុគ្គលខ្លាំងពេក ដោយសារក្បាច់គុណគ្មានគូប្រៀបនេះហើយបានជាធ្វើឱ្យ សម រង្សីបាត់បង់អ្វីៗទាំងអស់ពីដៃ កុំថាចង់សង្គ្រោះជាតិ សង្គ្រោះតែខ្លួនឯងក៏មិនបាន សង្គ្រោះប្រពន្ធក៏មិនបាន តើឱ្យប្រជាជនសង្ឃឹមស្អីទៅ បើ សម រង្សី យោងតែខ្លួនឯងមិនបានផងនោះ ។
នេះហើយបានហៅថា អ្នកគុណនិយម លោតខុសក្បាច់ គុណ គ្រេចចង្កេះ ប្រកាច់លែងងើបរួចហើយ តើឱ្យនរណាជឿបានទៅ ?
សូមទ្រាំតាមកម្មទៅ នេះជាកម្មផលនៃអំពើប្រព្រឹត្ត របស់យើងហើយ អាវ៉ា ៕
នេះហើយបានហៅថា អ្នកគុណនិយម លោតខុសក្បាច់ គុណ គ្រេចចង្កេះ ប្រកាច់លែងងើបរួចហើយ តើឱ្យនរណាជឿបានទៅ ?
សូមទ្រាំតាមកម្មទៅ នេះជាកម្មផលនៃអំពើប្រព្រឹត្ត របស់យើងហើយ អាវ៉ា ៕
Subscribe to:
Posts (Atom)