Tuesday, February 21, 2023

សម្តេចតេជោ ហ៊ុន សែន ៖ ជំរុញដល់ស្ត្រីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពចំណេះដឹង

 សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការសិក្សាអប់រំ សិស្សស្រីក៏ត្រូវបានលើក ទឹកចិត្ត និងជួយសម្របសម្រួលឲ្យពួកគេទទួលបានការសិក្សា អប់រំកាន់តែខ្ពស់ ស្មើនឹងសិស្សប្រុសផងដែរ។ ដូច្នេះសិស្ស-និស្សិតជាស្រ្តីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព របស់ខ្លួនតាមរយៈការប្រឹងប្រែងសិក្សារៀនសូត្រ។

នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ស្ត្រីមិនត្រឹមតែទទួលបានការអប់រំ និងសិទ្ធិក្នុងការងារប៉ុណ្ណោះទេ ស្ត្រីត្រូវបានគាំពារដោយច្បាប់ផងដែរ ដើម្បីជួយដល់ស្ត្រីដែលរងគ្រោះពីការរំលោភបំពាននានា នៅឆ្នាំ២០១៩កន្លង ទៅ នោះ សម្តេចតេជោ បានសម្រេចអនុញ្ញាតឱ្យមេធាវីស្ម័គ្រចិត្ត របស់ សម្តេច  ចេញការពារក្តីឱ្យស្ត្រីដោយមិនគិតថ្លៃថែមទៀតផង។ សកម្មភាពទាំង អស់ នេះ គឺបានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាង ជ្រាល ជ្រៅបំផុតចំពោះស្ត្រី ស្របតាមគោលនយោបាយដែលចាត់ ទុកស្ត្រីជាឆ្អឹងខ្នង របស់ជាតិ៕









No comments:

Post a Comment