Friday, October 21, 2022

សម្តេចតេជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋរងគ្រោះ ឬស្លាប់ ក្រុមប្រឆាំងមិនដែលមានសមានចិត្តចូលរួមរំលែកទុក្ខសោះឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា សារជាតិរបស់ក្រុមប្រឆាំង គឺមិនដែលទទួលស្គាល់នូវអ្វីដែលជាការពិតដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បាននិងកំពុងទទួលបានផលពីសុខសន្តិភាព។ សម្តេចបន្តថា សូម្បីតែការចូលរួមរំលែកទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក៏ពួកគេមិនរវល់អើពើដែ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា សម្តេចនឹងជួបសំណេះសំណាលជាមួយមេទ័ព និងកងកម្លាំងប្រដាប់អាវុធ និងជាមួយក្រុមប្រឹក្សាឃុំ ភូមិ ដែលជាសមាជិកសមាជិកការគណបក្សប្រជាជនកម្ពុជា។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យដឹងថា ការជួបប្រជុំនេះមិនមានវត្តមានរបស់មន្ត្រីគណបក្សដទៃនោះទេ។ សម្តេចបញ្ជាក់ថា មិនមានវត្តមានបក្សដទៃ ពីព្រោះធ្វើអ្វីក៏តែងតែប្រឆាំង នាំឱ្យតែពិបាក សូម្បីតែករណីកុមារលង់ទឹកស្លាប់ដល់ទៅ ១១នាក់ ក៏អតីតមេដឹកនាំបក្សមួយនោះ មិនបានសម្តែងសាររំលែកទុក្ខ ឬចូលរួមជាសកម្មភាពមនុស្សធម៌នោះដែរ នេះជាទង្វើអសីលធម៌ណាស់៕



No comments:

Post a Comment