Friday, October 21, 2022

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតនិងសន្និសីទសារព័ត៌មាន

 CNV:

ខ្ញុំចង់ជម្រាបជូនអស់លោកជាអ្នកសារព័ត៌មាន ក៏ដូចជាជូនចំពោះប្រជាពលរដ្ឋរបស់យើង ថ្ងៃនេះខ្ញុំបានមកចុះឈ្មោះបោះឆ្នោតឬក៏អាចថាជាការកែអាយុកំណើតពិតប្រាកដរបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះលោកមេធាវីរបស់ខ្ញុំ ដែលថ្ងៃនេះក៏បានអញ្ជើញមកអមដំណើរចុះឈ្មោះកែតម្រូវលើអាយុកំណើតពិតប្រាកដរបស់ខ្ញុំ។ សូមអរគុណចំពោះតុលាដែលបានចេញសាដីការសម្រាប់ការកែសម្រួលនេះ។ ខ្ញុំបានកែអស់ហើយនូវ(ព័ត៌មានក្នុង)អត្រានុកូលដ្ឋានឬក៏ផ្នែកពាក់ព័ន្ធដទៃទៀត លើកលែងតែករណីនៃការចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ។ ខ្ញុំត្រូវតែបំពេញកាតព្វកិច្ចឱ្យចប់ចុងចប់ដើម។ បើទោះបីជាយើងនៅឋានៈណាក៏ដោយ ក៏ប៉ុន្តែច្បាប់គឺជាច្បាប់ ដែលត្រូវតែមានការគោរពឱ្យបានម៉ត់ចត់។ ខ្ញុំបានមកធ្វើការកែតម្រូវនៅទីនេះ ហើយក៏មិនមែន(គ្រាន់តែ)ជាឈុតឆាកបង្ហាញជូនប្រជាពលរដ្ឋកម្ពុជា ឬជនបរទេសអំពីរបៀបដំណើរការប្រជាធិបតេយ្យរបស់កម្ពុជានោះដែរ។

   

 ថ្ងៃនេះឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏បានអញ្ជើញមក។ នេះមិនមែនជាទីកន្លែងមួយដែលសម្រាប់តែនាយករដ្ឋមន្ត្រីចុះឈ្មោះទេ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋទូទៅដែលចុះឈ្មោះ ហើយស្ថានភាពបែបនេះ គឺពិតជាមានតម្លៃ។ នោះគឺជាឱកាសសម្រាប់ឱ្យប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត ពិសេសសម្រាប់យុវជនយុវនារីដែលដល់អាយុបោះឆ្នោត។ (ខ្ញុំ)អំពាវនាវឱ្យធ្វើការចុះឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធក្នុងការអនុវត្តលិទ្ធិប្រជាធិបតេយ្យជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។ ចំណុចដែលខ្ញុំគួរតែនិយាយបញ្ជាក់បន្ថែមនៅទីនេះគឺយើងធ្វើហ្មត់ចត់បំផុត ហើយមិនមែនគ្រាន់តែធ្វើការសម្រាប់អ្នកដែលដល់អាយុបោះឆ្នោតនោះទេ ក៏ប៉ុន្តែអ្នកដទៃដែលមិនទាន់បានចុះឈ្មោះក៏ត្រូវតែចុះ ឬក៏ចង់ផ្លាស់ប្តូរទីលំនៅ ឬក៏កែតម្រូវក៏គេអាចប្រើប្រាស់នូវពេលវេលានេះ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតរៀបចំរយៈពេល ៥០ថ្ងៃ នេះល្មមគ្រប់គ្រាន់ឱ្យប្រជាពលរដ្ឋកម្ពុជាអាចចុះឈ្មោះនិងអាចផ្ទេរពីកន្លែងមួយទៅកន្លែងមួយ។ ឧទា​ហរណ៍ថា៖ ធ្លាប់​បោះនៅទីក្រុងភ្នំពេញ ឬក៏ខ្ញុំបោះនៅតាខ្មៅនេះ ប៉ុន្តែឥឡូវនេះខ្ញុំត្រូវមានតម្រូវការទៅបោះឆ្នោតនៅទីក្រុងភ្នំពេញ ខ្ញុំក៏អាចប្រើឱកាសនេះដើម្បីផ្ទេរឈ្មោះរបស់ខ្ញុំ។ ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋ ចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតផង និងការដែលត្រូវផ្ទេរឈ្មោះសម្រាប់ទីកាន់ទីតាំងដែលខ្លួនត្រូវធ្វើការបោះឆ្នោត។

(១) កម្ពុជាអនុវត្តដ៏ហ្មត់ចត់ និងទៀងទាត់បំផុត នូវដំណើរប្រជាធិបតេយ្យ

មួយផ្នែកទៀត ខ្ញុំក៏ចង់និយាយដែរដំណើរការបោះឆ្នោត។ ទោះបីគេថាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាអនុវត្តដ៏ម៉ត់ចត់បំផុត ដោយទៀងទាត់បំផុត នូវដំណើរការប្រជាធិបតេយ្យ។ ខ្ញុំគួរតែត្រូវរំលឹកបន្តិចអំពីដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា។ ខ្ញុំប្រើពាក្យថាជាទៀងទាត់។ ពាក្យទៀងទាត់នេះ សំដៅបញ្ជាក់អំពីការចងរបស់រដ្ឋធម្មនុញ្ញដែលមិនអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីរំលាយសភានោះទេ (ឬ)ស្នើទៅព្រះមហាក្សត្ររំលាយសភា ដូចករណីដែលទើបបានកើតក្នុងពីរអាទិត្យនេះនៅឯប្រទេសម៉ាឡេស៊ី ដែលនាយករដ្ឋមន្ត្រីបានស្នើទៅព្រះមហាក្សត្រ ហើយគឺ(ព្រះមហាក្សត្រ)អនុញ្ញាតឱ្យរំលាយសភា និងធ្វើការបោះឆ្នោតមុនអាណត្តិ។ ខ្ញុំសូមបញ្ជាក់ ក្នុងរដ្ឋធម្មនុញ្ញបានបញ្ជាក់អំពីភាពទាក់ទិនជាមួយសភា។ សភាមាននីតិកាល ៥ ឆ្នាំ។ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែសភារំលាយរដ្ឋាភិបាលពីរដងក្នុងរយៈពេល ១២ខែ។ ចំណុចនោះហើយដែលបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជាគ្មានសិទ្ធដូចនាយករដ្ឋមន្ត្រីនៃប្រទេសដទៃ ដែលរំលាយសភាមុនអាណត្តិនៅពេលដែលឃើញថាគណបក្សរបស់ខ្លួនមានប្រៀប។ កម្ពុជាអត់(ធ្វើ)ដូច្នោះទេ។ ភាពទៀងទាត់សម្រាប់បណ្តាបក្សនយោបាយទាំងអស់ ទាំងបក្សកាន់អំណាចទាំងបក្សក្រៅរដ្ឋាភិបាល គឺសុទ្ធតែមានលទ្ធភាពដើម្បីនឹងទទួលបាននូវការរៀបចំខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំ។

ចំណុចនេះហើយដែលខ្ញុំធ្លាប់និយាយ … ជំពូកនិយាយពីសភា។ បើនិយាយពីសភាគឺមាននីតិកាល ៥ឆ្នាំ ហើយសភានឹងត្រូវផុតកំណត់នៅពេលសភាថ្មីចូលកាន់តំណែង។ (រដ្ឋធម្មនុញ្ញ)បានបញ្ជាក់ទៀតថា សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែសភារំលាយរដ្ឋាភិបាល ២ ដង ក្នុងរយៈពេល ១២ ខែ។ អញ្ចឹង បើសភាចង់រំលាយ ត្រូវតែរំលាយរដ្ឋាភិបាល ២ ដងទៅ អាហ្នឹងគឺរលាយខ្លួនឯងតែម្តង។ នេះជាតុល្យភាពរវាងសភានិងរដ្ឋាភិបាល។ (ការចងដូចនេះគឺ)កុំឱ្យចេះរំលាយអីតាមចិត្ត។ តែរំលាយអីតាមចិត្ត ត្រូវរលាយខ្លួនឯង។ កុំឱ្យចេះតែរពឹសដៃរំលាយរដ្ឋាភិបាល។ ហ្នឹងជាការរំលឹកដើម្បីកុំឱ្យចេះតែរំលាយ។ តែរំលាយ(ក្នុង) ១២ខែ ត្រឹមតែ ២ដង ហ្នឹងខ្លួនឯងត្រូវរលាយម្តង។ យើងមានតុល្យភាពខ្លាំងណាស់សម្រាប់រដ្ឋាភិបាល ហើយក៏ជាការប្រុងប្រៀបខ្លួនសម្រាប់បណ្តាបក្សនយោ​បាយក្នុងរយៈពេល ៥ ឆ្នាំ។

ឯក្នុងច្បាប់បោះឆ្នោតទៀតសោត មានចែងយ៉ាងច្បាស់ថា រៀងរាល់ ៥ឆ្នាំម្តងនៃសប្តាហ៍ទី៤ ថ្ងៃអាទិត្យ នៅខែ កក្កដា ត្រូវធ្វើការបោះឆ្នោត។ ចំណុចនេះ រដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ ហើយច្បាប់បោះឆ្នោតក៏បានបញ្ជាក់។ គេបានកំណត់ទាំងថ្ងៃរៀងរាល់ ៥ឆ្នាំម្តង នាថ្ងៃ អាទិត្យ សប្តាហ៍ទី ៤ នា ខែ កក្កដា​ ត្រូវធ្វើការបោះឆ្នោត។ នៅប្រ​ទេសខ្លះ រដ្ឋាភិបាល(ប្រកាសរំលាយសភានិងរៀបចំកាបោះឆ្នោតមុនអាណត្តិ) គណបក្សដទៃរៀបចំខ្លួនស្ទើតែមិនទាន់។ សម្រាប់កម្ពុជា (បក្សនយោបាយទាំងអស់)មានពេលគ្រប់គ្រាន់ដើម្បីរៀបចំ។ ការបោះឆ្នោតជ្រើសរើស ឃុំ/សង្កាត់​ ទៀតសោតក៏មានកំណត់យ៉ាងច្បាស់ យ៉ាងហោចណាស់បណ្តាបក្សនានាក៏បានត្រៀមរៀបចំខ្លួន ៥ឆ្នាំ។ ប៉ុន្តែ ត្រូវមានការកំណត់អំពីថ្ងៃ ខែ ជាក់លាក់ដោយនាយករដ្ឋមន្ត្រី នោះនៅត្រង់ថានាយករដ្ឋមន្ត្រីត្រូវប្រកាសអំពីការបរិច្ឆេទនៃការបោះឆ្នោតនោះ យ៉ាងតិច ៦ ថ្ងៃ មុនពេលចប់អាណត្តិ។

ដោយសារឆ្នាំ ២០២៣ ខាងមុននេះ សប្តាហ៍ទី ៤ នៃខែ កក្កដា មានថ្ងៃអាទិត្យ ២ថ្ងៃ គឺ ថ្ងៃទី ២៣ និងថ្ងៃ ៣០ អញ្ចឹងនាយករដ្ឋមន្ត្រីត្រូវតែប្រកាសឱ្យយកថ្ងៃទី ២៣ ធ្វើការបោះឆ្នោត។ នេះគឺជាចំណុចដែលខ្ញុំអាចនិយាយបានថា កម្ពុជាកំពុងឈានឆ្ពោះតាមដំណើរប្រជាធិបតេយ្យជាទៀងទាត់របស់ខ្លួន ដោយមិនយកហេតុផលថា បោះឆ្នោតមិនបានលើមូលហេតុនេះមូលហេតុនោះ។ កម្ពុជាមិនដែលបានធ្វើ(ការលើកពេល) ហើយក៏ប្រហែលជាកម្ពុជាមិនមានបញ្ហាបែបនេះ លើកលែងតែករណីដែលគេចង់ផ្តួលរំលំរដ្ឋាភិបាល ដែល(ករណីដូចនោះ) មិនចាំបាច់បោះឆ្នោត។ (រឿងបែប)ហ្នឹងវាអាចកើត។ ប៉ុន្តែ ករណីបែបនេះច្បាស់ជាទទួលបរាជ័យជាមិនខាន ដូច​ដែលខ្ញុំបានបញ្ជាក់កាលពីប៉ុន្មានថ្ងៃមុន។ អញ្ចឹងថ្ងៃនេះ ដោយសារយើងបានជួបគ្នាហើយ ខ្ញុំផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មាន។ យើងអាចឈរនិយាយគ្នាបន្តិច … ល្ងាចនេះខ្ញុំទទួលប្រធានាធិបតី​ទីម័រខាងកើត ហើយថ្ងៃស្អែកខ្ញុំត្រូវចេញបេសកកម្មតាមខេត្តជុំវិញបឹងទន្លេសាប។ ខ្ញុំផ្តល់ឱកាសសម្រាប់អ្នកកាសែតផ្តល់ជាសំណួរសម្រាប់ខ្ញុំ។

Fresh News
សំណួរទី១ … តើមានការអំពាវនាវយ៉ាងម៉េចដល់បណ្ដាគណបក្សនយោបាយនានាឱ្យធ្វើយុទ្ធនាការអំពាវនាវឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ព្រោះខ្លាចថា នៅពេលដែលដំណើរការចុះឈ្មោះ ពួកគេអត់អំពាវនាវទេ។ ដល់ទៅបោះឆ្នោត គេថាសមាជិកគេ មិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយបង្កើតជារឿងមួយទៀត មួលបង្កាប់ដល់ស្ថាប័នរៀបចំការបោះឆ្នោតហ្នឹង។

សំណួរទី២ ​ម្សិលមិញនេះ តុលាការបានសម្រេចផ្ដន្ទាទោស សម រង្ស៊ី ដាក់គុកមួយជីវិត ព្រោះតែចង់កាត់ដីទៅឱ្យជនបរទេស … តើសម្ដេចមានការអត្ថាធិប្បាយអីយ៉ាងម៉េចដែរ ជុំវិញការសម្រចរបស់តុលាការលើសំណុំរឿងនេះ?

សម្តេចតេជោ៖ សូមអរគុណលោក សារាយ ដែលបានលើកនូវសំណួរនេះ។ ករណី សំណួរទី១ ខ្ញុំសូមយកឱកាសនេះ (២) អំពាវនាវចំពោះបណ្ដាបក្សនយោបាយ អោយជួយអំពាវនាវចំពោះប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួនអោយបានចុះឈ្មោះគ្រប់ៗគ្នា។ មិនមែនគ្រាន់តែរាជរដ្ឋាភិបាល ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណបក្សប្រជាជននោះទេ ប៉ុន្តែវាជាកាតព្វកិច្ចនៃបណ្ដាបក្សនយោបាយទាំងអស់។ ប្រសិនបើកសាងចំនួនសមា​ជិកបក្សខ្លួន អ្នកគាំទ្រខ្លួន ប៉ុន្តែអត់បានចុះឈ្មោះបោះឆ្នោតក៏មិនមានន័យអ្វីដែរ។ ដូច្នេះ វាជាការចាំបាច់ណាស់ដែលបណ្ដាបក្សនយោបាយទាំងអស់អំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកគាំទ្រខ្លួនអោយមកចុះឈ្មោះបោះឆ្នោត កុំអោយបន្ទាប់ពីការបោះឆ្នោតបែរជាថា “សមាជិករបស់ខ្ញុំអត់មានសិទ្ធបោះឆ្នោតទេ។” អត់បាន។ វាទៅជាកំហុសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ផ្ទុយទៅវិញ វាមិនមែនជាកំហុសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។ វាជាកំហុសរបស់គណបក្សដែលខ្លួនមានសមាជិកគាំទ្រ តែមិនជម្រុញអោយមកចុះឈ្មោះបោះឆ្នោតអាហ្នឹងម្ខាង។ ម្ខាងទៀតអ្នកដែលមានសិទ្ធបោះឆ្នោតគាំទ្រគណបក្សដទៃនោះ មិនព្រមអនុវត្តសិទ្ធរបស់ខ្លួន​ មិនព្រមមកបំពេញកាតព្វកិច្ចដើម្បីអោយគ្រប់លក្ខខណ្ឌសម្រាប់ធ្វើជាអ្នកបោះឆ្នោត។ អញ្ចឹងទេនេះគឺជាឱកាសដែលខ្ញុំសូមអំពាវនាវចំពោះបណ្ដាបក្សនយោ​បាយជម្រុញប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមអនុវត្តសិទ្ធក្នុងការជ្រើសរើសមេដឹកនាំ។

ចំណុចទី២ ខ្ញុំបានឃើញសាលក្រមកាត់ទោស(លើបុរស)ដែលខ្ញុំប្រសិទ្ធនាមថាជាជនក្បត់ជាតិ ៣ ជំនាន់។ សូមអស់លោកគិតមើលថា តើ(គាត់)អាចក្លាយជាមេដឹកនាំប្រទេសកម្ពុជាបែបណាទៅ បើមិនទាន់មានអំ​ណាចផង ខ្លួនទៅចុះហត្ថលេខាប្រគល់ទឹកដីអោយជនបរទេសរហូតទៅដល់ ៤ ខេត្ត ហើយធ្វើការបកស្រាយ​ថា (ការធ្វើ)នេះដើម្បីផ្ដល់នូវសិទ្ធសម្រាប់ជនជាតិដើមភាគតិចនៅរតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ, និងព្រះវិហារ។ ខ្ញុំចង់សួរបញ្ជាក់ទៅអស់លោក។ អស់លោកបានមើលឃើញរូបភាពនៃការចុះហត្ថលេខាទេ? ហេតុអ្វីបានជានៅក្រោយខ្នងអ្នកទាំង ២ ដែលចុះហត្ថលេខា មានទង់ជាតិរហូតដល់ ៣ ដែល កណ្ដាលជាទង់ជាតិអាមេរិក មួយទៀតទង់ជាតិកម្ពុជា និងមួយទៀតគឺទង់ជាតិពួក ម៉ុងតាញ៉ា នៅប្រទេសវៀតណាម។ តើប្រជាជនកម្ពុជានៅខេត្តរតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ មានទង់ជាតិហើយឬនៅ? បើសិនជាគ្រាន់តែជាការផ្ដល់សិទ្ធអំណាចអោយប្រជាជនដើមភាគតិច វាអត់មានតម្រូវការដើម្បីអោយជនជាតិទាំងនោះមានទង់ជាតិទេ។ តើបកស្រាយថាម៉េចនៅកន្លែងនេះ?​ សូមអោយផ្ដល់ចម្លើយត្រឡប់មកវិញ។

អ្នកឯងចង់ថាម៉េចក៏ថាទៅ ប៉ុន្តែរូបភាព(ដែលបានបង្ហាញក្នុងពិធី)ចុះហត្ថលេខាគឺបានច្បាស់គ្រប់គ្រាន់នូវភស្តតាងបញ្ជាក់អំពីការកាត់ទឹកដីអោយជនជាតិបរទេស។ ជនជាតិបរទេសនោះទៀតសោធ ក៏មិនមែនសំដៅទៅលើវៀតណាមទេ។​ គឺដោយសារជនជាតិ ម៉ុងតាញ៉ា នេះ គេបង្កើតរដ្ឋគេមួយ មានទង់ជាតិដោយឡែកពីទង់ជាតិវៀតណាម។ យើងមិនអាចទម្លាក់កំហុសទៅអាជ្ញាធរវៀតណាម​នៅទីក្រុងហាណូយបានទេ ព្រោះនេះជាក្រុមជនជាតិមួយប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ទៅបង្កើតរដ្ឋមួយ រួចហើយមានទង់ជាតិដោយឡែកមួយ។ អញ្ចឹងតើគោលបំណងពិតប្រាកដនៃជនក្បត់ជាតិនេះ គឺដើម្បីអ្វី?

ខ្ញុំសូមសម្រាបជូនប្រជាពលរដ្ឋ សុំអោយមើលតាមកញ្ចក់តាមទូរទស្សន៍ទាំងអស់ដែលកំពុងផ្សាយ នៅខាងក្រោយខ្នងនៃការចុះហត្ថលេខាគឺមានទង់ជាតិ ៣ ហ្នឹងទេ? នេះជាឯកសារដ៏សំខាន់បំផុតដែលត្រូវមានចំ​ណងផ្លូវច្បាប់ចៀសមិនបាន។ ទោសនៅកម្ពុជាអត់មានទោសប្រហារជីវិតទេ ប៉ុន្តែក្នុងករណីដែលមានទោសប្រហារជីវិតប្រហែលជាតុលាការត្រូវកាត់(ទោស) អតិបរមាគឺប្រហារជីវិត។ ប៉ុន្តែ យើងមានទោសត្រឹមតែមួយជីវិតតែប៉ុណ្ណោះ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមើលឃើញអំពីចរិកសារជាតិក្បត់ជាតិរបស់ជនក្បត់ជាតិ ៣ ជំនាន់នេះ ដែលខ្ញុំចាត់ទុកថាជាអំពើក្បត់ ៣ ជំនាន់មនុស្ស តាំងពីជីតា ឪពុក រហូតមកដល់កូន។ យើងសព្វថ្ងៃ (ធ្វើការ)ចចារមួយតឹកមួយផឹង(អំពីព្រំដែន) ហើយចុះហត្ថលេខាទើបបាន ៨៤%តែប៉ុណ្ណោះ នៅសល់ ១៦% ទៀត ដែលនៅតថ្លៃគ្នាស្វិតស្វាញនៅទីនេះ។ ហេតុអីបានជាជននេះ មិនទាន់បានកាន់អំណាចផង ហ៊ានកាត់ទឹកដីរហូត ៤ ខេត្តទៅអោយជនបរទេស។ កុំថាឡើយអ្នកឯងមិនទាន់កាន់អំណាច សូម្បីតែខ្ញុំអ្នកកាន់អំណាចក៏ខ្ញុំគ្មានសិទ្ធកាត់ទឹកដីសូម្បីមួយមីលីម៉ែត្រអោយប្រទេសណាដែរ។ បើខ្ញុំធ្វើបែបនោះ ខ្ញុំក៏ត្រូវតែជាប់ទោសដូចគ្នា។

អញ្ចឹងក្នុងចំណុចនេះ គប្បីត្រូវបញ្ជាក់អោយច្បាស់ថា (៣) សាលក្រមតុលាការនេះគឺត្រឹមត្រូវ ហើយអនុវត្តលើទោសទណ្ឌដែលមានភស្តតាងជាក់លាក់។ យើងគ្រាន់តែចោទសួរយ៉ាងសាមញ្ញបំផុតថា ហេតុអីចាំបាច់ដាក់ទង់ជាតិពីខាងក្រោយរហូតដល់ ៣? បើនោះគ្រាន់តែជាកិច្ចសន្យានៃការផ្ដល់សិទ្ធអោយជនជាតិដើមភាគតិច តើជនជាតិដើមភាគតិចនៅបណ្ដាខេត្តទាំង ៤ នេះ មានតំណាងសម្រាប់ការចុះហត្ថលេខាបែបនេះទេ? នៅក្នុងរដ្ឋម្មនុញ្ញ គឺ(មានចែង)ហៅថាប្រឆាំងជាមួយការធ្វើអបគមន៍ ហេតុអ្វីបានជាក្រុមនេះមានទង់ជាតិ? ហើយម្យ៉ាងទៀត កុក ស អត់ចេះខ្មែរមួយម៉ាត់។ ​ឥឡូវថាអត់ចេះខ្មែរមួយម៉ាត់ ថាទៅនៅក្រៅប្រទេស ក៏ប៉ុន្តែ កុក ស​ ជាអ្នកណា? គេមានទង់ជាតិរបស់គេមួយ មិនមែនជាទង់ជាតិខ្មែរ ហើយក៏មិនមែនជាទង់ជាតិវៀតណាមដែរ។ គឺជាទង់ជាតិនៃរដ្ឋមួយដែលគេបានបង្កើតប្រឆាំងជាមួយរដ្ឋាភិបាលវៀតណាម និងសហការជាមួយក្រុមឧទ្ទាមក្រៅច្បាប់នៅកម្ពុជា … ដូច្នេះខ្ញុំយល់ថាប្រជាពលរដ្ឋនឹងយល់ថា ហេតុអីបានជាយើងត្រូវកាត់ទោសជនក្បត់ជាតិនេះ ហើយហេតុអីបានជាយើងប្រើពាក្យក្បត់ជាតិ​។ បញ្ហា(ការកាត់)ដី ៤ ខេត្ត មិនមែនលែងសើចទេ។ យើងសោកស្ដាយណាស់ទៅហើយ អ្វីដែលបានបាត់បង់ពីអតីតកាល។ ហេតុអ្វីបានមកដល់ពេលនេះចាំបាច់ធ្វើអោយមានការបាត់បង់បន្ថែមរហូតដល់ ៤ ខេត្ត បន្ថែមទៀត … ចំណុចនេះ ខ្ញុំបញ្ជាក់យ៉ាងដូច្នេះ។ តើមានអ្វីជាសំណួរបន្ថែមទៀត?

Fresh News – ​ ពីអតីតកាល សម្ដេចត្រូវបានគេមើលឃើញថាជាមេដឹកនាំមួយមាត់រឹង ប៉ុន្តែចិត្តតែងតែមានមនោសញ្ចេតនាខ្ពស់ ធ្លាប់អនុគ្រោះអោយទណ្ឌិត សម រង្សី ម្ដងជាពីរដងហើយ ដើម្បីវិលត្រឡប់ចូលក្នុងឆាកនយោបាយ។ តាមការវិវដ្តស្ថានភាពនយោបាយចុងក្រោយនេះ សម្ដេចអាចបញ្ជាក់បានទេថា តើនឹងមិនមានការអនុគ្រោះណាជាថ្មីចំពោះទណ្ឌិត សម រង្សី អោយវិលចូលឆាកនយោបាយ។ បើសម្ដេចមិនបើកផ្លូវទេ តាមសំណុំរឿងនេះ អាច(និយាយបានទេ)ថា សម រង្សី ជាជំនាន់ថ្មី នឹងត្រូវចោលឆ្អឹងក្រៅដី ឬយ៉ាងម៉េចដែរសម្ដេច?

អត់ផ្លូវទេ។ ខ្ញុំធ្លាប់បានអនុគ្រោះអោយជនក្បត់ជាតិនេះ ២ ដង រួចហើយ។ ជនក្បត់ជាតិនេះ មិនត្រឹមតែមិនធ្វើការកែប្រែ ក៏ប៉ុន្តែពួកគេនៅបន្តការបំផ្លិចបំផ្លាញកម្ពុជា។ ដូច្នេះ ខ្ញុំមិនត្រឹមតែមិនលើកដៃចុះហត្ថលេខាលើកលែងទោសអោយជនក្បត់ជាតិប៉ុណ្ណោះទេ។ ខ្ញុំកំពុងតែ (៤) បំផុសចលនាដើម្បីកំចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនៃជនក្បត់ ៣ ជំនាន់។ ប៉ុន្មានថ្ងៃនេះ មានការគាំទ្រយ៉ាងសស្រាក់សស្រាំ ទាំងសម្ដេចព្រះសង្ឃរាជ បួរ គ្រី ក៏ព្រះអង្គបានគាំទ្រនូវដំណើរការ ព្រោះដើម្បីធានានូវសន្តិភាពបាន​ ចាំបាច់ណាស់ ប្រទេសរបស់យើងត្រូវកំចាត់ចោលនូវនយោបាយជ្រុលនិយម។ លើកឧទាហរណ៍នៅប្រទេសបារាំង។ គេរួមគ្នាទប់ស្កាត់ការឡើងកាន់អំណាចរបស់ជនជ្រុលនិយម Le Pen ដូចជាករណីបោះឆ្នោតចុងក្រោយនេះ ជាការបោះជុំទី ២ រវាង Emmanuel Macron និង Le Pen។ ក្រោយការបោះឆ្នោត ប្រធាធិបតីបារាំង Emmanuel Macron បាននិយាយថា ក្នុងចំណោមអ្នកដែលបោះឆ្នោតមានអ្នកដែលមិនពេញចិត្តជាមួយខ្ញុំ ប៉ុន្តែគោលដៅសំខាន់របស់គេ គឺទប់ស្កាត់ការឡើងកាន់អំណាចរបស់ក្រុមជ្រុលនិយម។ មុនពេលបោះឆ្នោតទៀតសោត ដើម្បីទប់ស្កាត់ក៏មានបាតុកម្មមួយរួមគ្នានៃបណ្ដាអ្នកបោះឆ្នោត ព្រោះគេខ្លាចបំផុតពួកជ្រុលនិយម។ អញ្ចឹង ដើម្បីធានាសន្តិភាពនិងស្ថិរភាពយូរអង្វែង ចាំបាច់កម្ពុជាត្រូវបំផ្លាញចោល​មនោគមន៍វិជ្ជាជ្រុលនិយម។ ខ្ញុំអាចសន្មតបានថា មនុស្សនេះចោលឆ្អឹងក្រៅស្រុក។ សូមកុំសង្ឃឹម(ថាបានរួចខ្លួន)

ពិតណាស់ ខ្ញុំធ្លាប់បាន(អញ្ជើញ) ខៀវ សំផន, ងួន ជា, អៀង សារី អ្នកដទៃទៀត ទៅបាយជាមួយខ្ញុំ។ វាយគ្នាសឹងតែពាក់កណ្តាលជីវិត ប៉ុន្តែចុងបំផុត ខ្ញុំទទួលបាយនៅផ្ទះ។ ក៏ប៉ុន្តែអាមួយនេះ គឺធ្វើទៅមិនបានទេ។ សុំបញ្ជាក់ថា “គ្មានផ្លូវ ហើយសុំបញ្ចប់។ ឲ្យចប់ត្រឹមប៉ុណ្ណឹងទៅ”។ ខ្ញុំនឹងធ្វើចលនា ដូចដែលខ្ញុំធ្លាប់ធ្វើចលនារំលាយចោលអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម។ ខ្ញុំធ្វើបានជោគជ័យ។ ឥឡូវខ្ញុំនឹងបន្តធ្វើតាមរយៈការអំពាវនាវចំពោះប្រជាពលរដ្ឋដែលយល់ខុសអំពីជនក្បត់ជាតិនេះ ហើយងាកចេញពីជនក្បត់ជាតិនេះ។ យន្តការផ្លូវច្បាប់ក៏ត្រូវតែធ្វើ។ ខ្ញុំបានបញ្ជាក់ហើយ បក្សណាផ្សារភ្ជាប់ជាមួយនឹងមនុស្សនេះ ក្រុមនេះ យើងត្រូវតែប្តឹងទៅតុលាការដើម្បីរំលាយចោល។ នេះគឺមាននៅក្នុងច្បាប់របស់យើង ដែលតម្រូវឲ្យយើងមានការរំលាយចោលគណបក្សនយោបាយដែលធ្វើកំហុសធ្ងន់ធ្ងរ ហើយគេហាមទំនាក់ទំនង ប្រើសារសម្លេង ឬរូបភាពនៃជន (ដែល)គេហៅថាទណ្ឌិត។ ឥឡូវទោសមនុស្សនេះ វាច្រើនណាស់ទៅហើយ។ វាគ្រប់គ្រាន់ហើយ។ ខ្ញុំក៏គ្មានឱកាសដើម្បីនឹងលើកលែង។ ខ្ញុំបាននិយាយហើយ បើខ្ញុំចុះហត្ថលេខាទៀត ខ្ញុំកាត់ដៃខ្ញុំគ្រវ៉ាត់ចោល។ តើខ្ញុំសុខចិត្តទេ? ខ្ញុំមិនសុខចិត្តទេ។ អញ្ចឹងសុំឲ្យសង្ឃឹមរង់ចាំទៅ។ អ្វីដែលអ្នកឯងចង់ផ្តួលរំលំ សុំអញ្ជើញ។ អំពីរបៀបផ្តួលរំលំដែលអ្នកឯងប្រើសម្រាប់ឆ្នាំ ២០១៣ សុំអញ្ជើញ។ ខ្ញុំកំដរហូតដល់ទីបញ្ចប់ តែទីចុងបំផុត បងប្អូនណាក៏ដោយដែលពាក់ព័ន្ធជាមួយនឹងទណ្ឌិតនេះ ប្រហែលជានឹងត្រូវទទួលបាបកម្មទៅវិញទេ។ សុំដកខ្លួនឲ្យឆ្ងាយពីជននេះ។

(៥) លើកមុនខ្ញុំប្រើ  តួអក្សរ DIFID លើកនេះខ្ញុំប្រើតែ និង​ ទេ។ មានន័យថា isolate និង​ finish តែម្តង។ កាលពីមុនខ្ញុំប្រើ ៥ តួអក្សរ​ divide, isolate, finish, integrate, and develop។ លើកនេះ ខ្ញុំប្រើតែ ២ តួអក្សរទេ គឺ I, F … ហ្នឹងគឺខ្ញុំបញ្ជាក់អំពីយុទ្ធសាស្ត្ររបស់ខ្ញុំ។ ខ្ញុំទៅតាមខេត្តនេះ ក៏សំដៅរៀបចំបណ្តាញដើម្បីនឹងកំ​ចាត់ចោលអង្គការចាត់តាំងមនោគមវិជ្ជាជ្រុលនិយមដែលបង្កើតឡើងដោយជនក្បត់ជាតិ ៣ ជំនាន់នេះដែរ។ ឥឡូវមានការគាំទ្រគ្រប់គ្រាន់ហើយ។ យើងនឹងធ្វើ។ ខ្ញុំសុំឲ្យមិត្តភក្តិបរទេសទាំងឡាយយល់ឲ្យច្បាស់អំពីចំណងទាក់ទង ហេតុអ្វីបាននាំឲ្យដល់រឿងនេះ។ សុំស្តាប់ខ្លឹមសាររបស់គេនិងអ្វីដែលជាទង្វើរបស់គេ ថាតើរដ្ឋបាលមួយដែលមានរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រ មានរដ្ឋសភា មានព្រឹទ្ធសភាព មានរាជរដ្ឋាភិបាល មានកម្លាំងប្រដាប់អាវុធ គប្បីត្រូវធ្វើទេ? នៅក្នុងស្ថានភាពបែបនេះ ដូចជាការផ្តួលរំលំ។

គេកំពុងតែចុះឈ្មោះបោះឆ្នោត គេកំពុងតែរៀបចំដំណើរការបោះឆ្នោត បណ្តាបក្សនយោបាយនានា គេកំពុងតែរៀបចំបោះឆ្នោត ឯងទៅអំពាវនាវឲ្យមានការផ្លាស់ប្តូរ ផ្តួលរំលំ តាមរបៀបបដិវត្តន៍។ គេហៅថាបដិវត្តន៍ពណ៌ផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ។ តើយើងត្រូវពង្រឹងប្រជាធិបតេយ្យបែបណាទៅ បើមនុស្សគិតតែពីរឿងប្រើហឹង្សា។ បើរឿងប្រើហឹង្សា រដ្ឋាភិបាលមិនខ្លាចទេ តែរដ្ឋាភិបាលស្តាយសាច់ឈាមមនុស្ស … ធ្លាប់សាកហើយតើ … ខ្មែរវាយគ្នារហូតដល់ពី ១៩៧៩ រហូតដល់ ១៩៩៨ ខ្មែរវាយគ្នាច្រើនណាស់។ យើងស្តាយសាច់ឈាមមនុស្ស យើងមិនចង់ប្រើប្រាស់កម្លាំងទេ។ ក៏ប៉ុន្តែបើអ្នកឯងមានកម្លាំង ក៏សុំអញ្ជើញ។ យើងគ្មានជម្រើសក្រៅពីការពារជាតិ ការពាររាជានិយម ការពាររាជបល្ល័ង្គ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល។ យើងគ្មានជម្រើសទេ។ សុំបញ្ជាក់ទៅថា គ្មានផ្លូវសម្រាប់អ្នកឯងដើរតទៅទៀតទេ។ អ្នកដែលគាំទ្រ ត្រៀមឲ្យអ្នកហ្នឹងចូល បើសិនជាយើងរាវរកឃើញគឺត្រូវតែដោះស្រាយ។ ដូចខ្ញុំបានបញ្ជាក់ ងើបមួយវាយមួយ ងើបពីរវាយពីរ នេះគឺជារឿងច្បាស់លាស់របស់យើង។

ថ្មីថ្មី៖ សំណួរទី ១ សម្តេចមានចំណាប់អារម្មណ៍យ៉ាងម៉េច ក្នុងនាមជានាយករដ្ឋមន្ត្រីមកចុះឈ្មោះបោះឆ្នោតថ្មី? សំណួរទី ២ ទន្ទឹមនឹងការអំពាវនាវរបស់សម្តេចដែលឲ្យប្រជាពលរដ្ឋមកចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ក៏មានប្រជាពលរដ្ឋមួយចំនួនគាត់ព្រួយបារម្ភទាក់ទងនឹងបញ្ហាអត្តសញ្ញាណប័ណ្ណ។ តើសម្តេចអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធជួយសម្រួលកិច្ចការនេះយ៉ាងណា? មួយវិញទៀត …ទាក់ទងនឹងការចុះបេសកកម្មរបស់សម្តេច… ដូចសម្តេចលើកឡើងនៅភូមិរុនតាឯក មានមួយចំនួនយល់ឃើញថា សម្តេចចុះមកនេះដើម្បីឃោសនាបោះឆ្នោត។ តើបេសកកម្មនេះ(មានន័យដូចម្តេច) កុំឲ្យគេយល់ច្រឡំថាជាការឃោសនាបោះឆ្នោត ឬក៏ជាការបេសកកម្មចុះជួយប្រជាពលរដ្ឋទុក្ខលំបាកជំនន់ទឹកភ្លៀងនេះ? អរគុណសម្តេច។

អរគុណណាស់ ទាក់ទងជាមួយនឹងអាកាសធាតុ ទោះបីយើងអត់មកក៏នៅតែភ្លៀងដែរ។ លទ្ធិទំយើបុគ្គលទេ ដែលចាត់ទុកថា អ្នកនេះទៅនេះ អ្នកមានបុណ្យទៅបានភ្លៀង កំពុងតែភ្លៀង អ្នកមានបុណ្យទៅ អត់ភ្លៀង។ ហ្នឹងគេហៅលទ្ធិទំយើបុគ្គលទេ។ ការពិតវាដល់ពេលត្រូវភ្លៀងវាភ្លៀងហើយ ដល់ពេលដែលវាឈប់ភ្លៀង គឺវាឈប់ហើយ។ រឿងនេះ អាស្រ័យលើប្រជាជនចាប់អារម្មណ៍ទៅចុះ។ ព្រឹត្តិការណ៍បែបនេះក៏ធ្លាប់បានកើត ពេលដែលគេបាញ់ខ្ញុំនៅសៀមរាប ថ្ងៃ ២៤ ខែកញ្ញា ឆ្នាំ ១៩៩៨។ ភ្លៀងសឹងបែកមេឃមុនពេលខ្ញុំចេញដំណើរ ហាក់ដូចជាសញ្ញាប្រាប់ថាមានបញ្ហា។ វាក៏បានបង្កើតនូវស្ថានភាពទទឹកខ្សែភ្លើង មិនអាចផ្ទុះគ្រាប់ទាំង ៤ បាន … អ្នកដែលជឿក៏ជឿ។ សម្រាប់ខ្ញុំ ក៏ខ្ញុំយល់តាមរបៀបខ្ញុំ។ ខ្ញុំក៏គិតថា ខ្លួនខ្ញុំអាចនឹងមានអ្នកតាមថែទាំផងដែរ។

អម្បាញ់មិញ មានសំណួរអំពីបញ្ហាអត្តសញ្ញាណប័ណ្ណ។ មិនមែនជាបញ្ហារបស់ គ.ជ.ប ទេ ប៉ុន្តែគឺជាបញ្ហារបស់មន្ត្រីអត្រានុកូលដ្ឋាន ដែលខ្ញុំសុំយកឱកាសនេះ អំពាវនាវឲ្យមន្ត្រីអត្រានុកូលដ្ឋានទាំងអស់នៅគ្រប់ទីកន្លែង ឬ(សមត្ថកិច្ចដែលអាចចេញ)ការបញ្ជាក់ណា អាចយកធ្វើជាការចុះឈ្មោះបោះឆ្នោតបាន គឺជួយសម្រួលសម្រាប់កិច្ចការទាំងនោះ។ ក្រៅពីអត្តសញ្ញាណប័ណ្ណ វាអាចមានលិខិតស្នាមផ្សេងៗទៀត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានណែនាំ។ ខ្ញុំក៏សុំយកឱកាសនេះអំពាវនាវចំពោះមន្ត្រីដែលមា​នការពាក់ព័ន្ធ ជួយធ្វើការបញ្ជាក់ ជួយធ្វើពន្លឿននៃអត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យបានមកចុះឈ្មោះបោះឆ្នោត ឬផ្ទេរឈ្មោះបោះឆ្នោតពីកន្លែងមួយទៅកាន់កន្លែងមួយបានទាន់ពេលវេលា ក្នុងរយៈពេលដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ទាក់ទិនជាមួយនឹងខ្ញុំធ្វើដំណើរទៅមួយជុំវិញបឹងទន្លេសាបនេះ ឥឡូវសួរថា ប្រជាពលរដ្ឋកំពុងតែវេទនា កំពុងតែជួបការលំបាកនេះ តើឲ្យនាយករដ្ឋមន្ត្រីដេកផ្ទះនៅស្ងៀមមើលប្រជាពលរដ្ឋ ដោយខ្លាចគេចោទថាជាការឃោសនាបោះឆ្នោតកើតឬទេ? អញ្ចឹង នាយករដ្ឋមន្ត្រីមិនចាំបាច់ធ្វើអីទេ។ ប្រជាជនឆ្លង Covid-19 ក៏ទុកឲ្យឆ្លងទៅ មិនចាំបាច់ទៅរកវ៉ាក់សាំងទេ។ ការទៅរកវ៉ាក់សាំងគឺជាយុទ្ធនាការបោះឆ្នោតទេ? វាជាកាតព្វកិច្ចដែលយើងត្រូវធ្វើ។ ឥឡូវនេះ ទៅរុនតាឯកផង ទៅពាក់ស្នែង ទៅសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ហើយមកដល់កំពង់ឆ្នាំងទៀត។ បេសកកម្មសឹងតែមួយអាទិត្យ។ ខ្ញុំក៏ឆ្លៀតជួបមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែរ ដែលក្នុងហ្នឹងក៏មានការរៀបចំដើម្បីនឹងកំចាត់ចោលនូវក្រុមនៃមនោគមវិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ ជំនាន់នេះ។ ប៉ុន្តែ មិនមែនមានតែចំណុចហ្នឹងទេ។ ត្រូវណែនាំឲ្យមន្ត្រីធ្វើការយ៉ាងម៉េច អីយ៉ាងម៉េច ដោះស្រាយបញ្ហាក្នុងខេត្តមួយ។ អញ្ចឹងមិនអាចនិយាយបានថា នេះជាកម្មវិធីជាការឃោសនាបោះឆ្នោតមុនការកំណត់នោះទេ

ប្រជាពលរដ្ឋកំពុងតែវេទនា … យើងជាអ្នកទទួលខុសត្រូវ យើងត្រូវមើល។ ឥឡូវហ្នឹង ទេសរដ្ឋមន្ត្រីម្នាក់ និងរដ្ឋមន្ត្រីនានាកំពុងតែធ្វើដំណើរជុំវិញប្រទេសដើម្បីនឹងចែកស្រូវពូជ ចែកស្បៀងអាហារ គឺប្រជាពលរដ្ឋកំពុងតែជួបការលំបាក។ យើងត្រូវតែជួយ។ បណ្តាបក្សនយោបាយ គេមិនអាចធ្វើបានទេ ព្រោះគ្មានលទ្ធភាពទៅ។ (តាមពិតគេអាច)ជួយទៅ ១ គ្រួសារ ២ គ្រួសារ ៣ គ្រួសា(ក្តី) ទៅតាមលទ្ធភាពដែលខ្លួនមាន។ តែខ្លួនមិនព្រមធ្វើអ្វីទេ ទុកថាហ្នឹងជាភារកិច្ចរបស់រដ្ឋាភិបាល។ ប្រជាពលរដ្ឋមួយចំនួន បើទោះបីគាត់មិនមែននៅក្នុងអំណាច ប៉ុន្តែគាត់មានលទ្ធភាពជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ព្រះសង្ឃក៏មានលទ្ធភាពជួយប្រជាពលរដ្ឋដែលរងគ្រោះ។ (៦) ខ្ញុំគិតថា បក្សដទៃគេអាចគិតបែបនេះ។ ប៉ុន្តែខ្ញុំមិនខ្វល់បក្សណាថាទេ។ ខ្ញុំខ្វល់ពី(សុខទុក្ខរបស់)ប្រជាពលរដ្ឋ ហើយខ្ញុំមិនបានសួរប្រជាពលរដ្ឋថានៅបក្សណាទេ គឺខ្ញុំយកទៅចែក(ឱ្យគ្រប់គ្នា)។ ចែកស្រូវពូជផង ចែកស្បៀងផង។ ខ្ញុំអត់បានសួរថាអ្នកឯងបោះឆ្នោតឱ្យបក្សណាទេ។ អ្នកឯងគួរតែដឹងគុណខ្ញុំទៅ ព្រោះក្នុងចំ​ណោមអ្នកដែលខ្ញុំចែកនេះច្បាស់ជាមានមនុស្សបោះឆ្នោតឱ្យបក្សដទៃហើយ។ សូម្បីតែនៅក្នុងតំបន់រុនតាឯក/ពាក់ស្នែង ក៏មិនមែនសុទ្ធតែជាអ្នកបោះឆ្នោតឱ្យគណបក្សប្រជាជន(ទាំងអស់)នោះដែរ …។

ជាការល្អហើយ ដែលមីក្រូហិរញ្ញវត្ថុទាំងអស់បានគាំទ្រចំពោះការអំពាវនាវរបស់ខ្ញុំថ្ងៃមុន ហើយពន្យាការសង បន្ថយអត្រាការប្រាក់ ឬរក្សាស្ថិរភាពអត្រាការប្រាក់ និងរៀបចំឥណទានឡើងវិញ គ្មានការរឹបអូស ចំពោះអ្នកដែលទទួលផលប៉ះពាល់(ដោយទឹកជំនន់)។ ចំណុចនេះ ខ្ញុំសូមអរគុណចំពោះធនាគារជាតិនៃកម្ពុជា ក៏ដូចជា បណ្តាមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានយោគយល់ក្នុងសភាពការណ៍ដ៏លំបាកនេះ។ ខ្ញុំក៏សូមអរគុណ ចំពោះអាជ្ញាធរនៅគ្រប់ទីកន្លែង ដែលបានមើលថែទាំប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

យើងមិនអាចចោទបក្សណាៗ នោះទេ ដរាបណាយើងមិនមានភស្ដុតាងគ្រប់គ្រាន់ … ខ្ញុំបានឃើញនូវទំនាក់ទំនងហើយមានទាំងសម្លេងច្បាស់លាស់ដែលប្រជុំតាម Zoom ហើយការប្រជុំតាម Zoom នេះ គឺមានការចូលរួមពីតួអង្គដែលនៅក្រៅប្រទេសជាមួយអ្នកនៅក្នុងប្រទេស។ ក៏ប៉ុន្តែ ខ្ញុំគិតថា វាមិនទាន់សមល្មមដើម្បីនឹងរំលាយចោលនូវគណបក្សនយោបាយមួយ ដែលមានការពាក់ព័ន្ធនោះទេ។ យើងនឹងពិនិត្យតទៅទៀត ហើយនេះគ្រាន់ តែជាការរំលឹកថា អ្នកមិនអាចធ្វើអ្វីផ្ដេសផ្ដាសដោយខុសពីច្បាប់នោះទេ។ បើធ្វើខុសច្បាប់ យើងក៏មិនញញើតជាមួយនឹងការប្រើច្បាប់ដើម្បីនឹងរំលាយអ្នកចោលដែរ។ ប៉ុន្តែអ្វីក៏ដោយ ត្រូវតែមានភស្ដុតាងជាក់លាក់។ យើងមិនចេញឈ្មោះអ្នកណាទេ តែយើងក៏សូមរំលឹកចំពោះអ្នកទាំងឡាយ មិនត្រូវមានទំនាក់ទំនងណាមួយនឹងបុគ្គលនេះ ឬក្រុមនេះ និយាយរួម​ គឺក្រុមទណ្ឌិត ព្រោះច្បាប់គេកំណត់អញ្ចឹង (មិនឱ្យមានការពាក់ព័ន្ធជាមួយនឹង)ទណ្ឌិត ទាំងរូបភាព ឬសារសម្លេងស្អីៗហ្នឹង គឺមិនអាច(ពាក់ព័ន្ធនឹងគ្នា)បានទេ។

ចំពោះផែនការបង្ករចលាចល យើងក៏បានត្រៀមរៀបចំខ្លួនសម្រាប់ហេតុការណ៍ដ៏អាក្រក់បំផុត។​ វាមិនមាន កម្លាំងហួសហេតុរហូតទៅដល់ដូចពួកខ្មែរក្រហមវាយដណ្តើមកាន់កាប់ទឹកដីដូចជាយកប៉ៃលិន ដូចជាវាយចូលកៀកបាត់ដំបងក៏អត់ទៀតដែរ ក៏ប៉ុន្តែយើងក៏ត្រៀមយថាហេតុ។ បើអ្នកឯងប៉ុនប៉ងបង្កចលាចល យើងក៏មិនញញើតជាមួយនឹងការប្រើកម្លាំងដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញ ឬការធ្វើវិទ្ធង្សនា និងបង្កើតចលាចលនោះទេ។ នេះក៏ជាសារមួយសម្រាប់ពួកអ្នកឯងឱ្យបានច្បាស់។​ បើអ្នកឯងហ៊ានប្រើអាវុធ ឬហិង្សាបែបប្រ​ដាប់អាវុធ អ្នកឯងក៏ត្រូវប្រឈមនឹងអាវុធដែរ គ្មានអ្នកណាសុខចិត្តឳបដៃឱ្យអ្នកឯងមកវាយ ឬចាប់នោះទេ … គិតស្មានថាកម្លាំងរបស់ខ្លួនមានប៉ុន្មានទៅដើម្បីមកចាប់ ហ៊ុន សែន បាននោះ? ការប្រើប្រាស់នូវរបៀបញុះញង់បង្កចលា​ចល និងឱ្យកម្លាំងប្រដាប់អាវុធបែរចុងការណុងមករាជរដ្ឋាភិបាល ឬមិនឱ្យកម្លាំងប្រដាប់អាវុធស្ដាប់បទបញ្ជា គឺជាអំពើប្រឆាំងជាមួយច្បាប់។ អ្នកឯងត្រូវតែមានទោសបន្ថែមទៀត។ ប៉ុន្តែ ទោសអស់មួយជីវិតវាគ្រប់គ្រាន់ហើយ។

ខ្ញុំគិតថា វាមិនប្រើពេលវែងដូចជាខ្មែរក្រហមនោះទេ។ ដោយសារអី? ដោយសារកត្តាអាយុ។ អញ្ចឹង អាយុម្សៀរហ្នឹងមិនអាច ដល់ ១០០ (ឆ្នាំ)ទេ។ រាប់ទាំងខ្ញុំដែរ។ (តែ)ដល់ដំណាក់កាល គឺខ្ញុំត្រូវផ្អាកមិនធ្វើសកម្មភាព។ អញ្ចឹង ខ្ញុំគិតថាមិនប្រើពេលវេលាវែងពេកទេ ព្រោះពេលណាមួយគេក៏អាចស្លាប់/ធ្វើការមិនកើត ឬគេធ្វើបានដែរ តែធ្វើបានក្នុងកម្រិតកាន់តែតូចទៅៗ ដូចចង្កៀងវាជិតរលត់។ វាតិចទៅៗ រហូតដល់រលត់តែម្តង។ អញ្ចឹង IF ហ្នឹងមិនប្រើពេលវែងដូច DIFID ទេ។ (យុទ្ធសាស្ត្រ) IF យើងហៅថា If តែម្តងទៅ។ (យុទ្ធសាស្ត្រ) IF និង DIFID ហ្នឹង គឺខុសគ្នា … យើងគិតពីកត្តាអាយុវិញ​ មិនត្រូវប្រើពេលវែងប៉ុន្មានទេ … ខ្ញុំគិតថា អស់តែពីអាមួយហ្នឹង(ទៅ) អ្នកដទៃទៀតគេមិនជ្រុលនិយមដូចអាមួយហ្នឹងនោះទេ។ ខ្ញុំមើលឃើញថា ក្នុង(រយៈពេល) ៥០០ ឆ្នាំ អាមួយហ្នឹងខូចជាងគេ កែមិនឡើង។ តែអស់ពីអាមួយហ្នឹង បានសេចក្តីថា អ្នកដទៃទៀតដំណើរការធម្មតា។ គេអាចនិយាយគ្នាបាន។ អាមួយនេះនិយាយគ្នាអត់កើតទេ។ អញ្ចឹងបានវាធ្វើតាំងពីច្រើនរហូតដល់តិច។ ឥឡូវកាន់តែតិចទៅៗ ហើយអាយុវាមិនមែនពី ៧៣ (ឆ្នាំ), ៧៤ (ឆ្នាំ) ចុះមកនៅ ២៥ (ឆ្នាំ)ឯណា? (អាយុ) ៧៣ (ឆ្នាំ), ៧៤ (ឆ្នាំ) វាត្រូវឡើងទៅ ៧៥ (ឆ្នាំ) …។

ព្រឹកមិញខ្ញុំបង្ហោះ(ក្នុង)ហ្វេសប៊ុក(នូវ)វីដេអូមួយ ប្រហែលជាឃើញហើយ។ ឪ(ពុក)របស់ខ្ញុំគាត់ក៏អាយុ ៧០ (ឆ្នាំ) ដែលនៅពេលនោះ គាត់ចង់ខ្លាំងជាងខ្ញុំទៅទៀត។ ប៉ុន្តែមិនដឹងថាខ្ញុំងាប់ថ្ងៃណាដែរ ព្រោះគេអាយុច្រើនជាងខ្ញុំ។ អញ្ចឹង ខ្ញុំគិតថា IF ប្រហែលជាមិនប្រើរយៈពេលវែងនោះទេ ព្រោះសូម្បីតែពួកបក្សខាងក្នុងនេះអត់ហ៊ានផ្សារភ្ជាប់ខ្លួនជាមួយគេនោះទេ (តែហ៊ាន)ផ្សារភ្ជាប់ គឺត្រូវរលាយ។ អញ្ចឹង ​មានន័យថាម៉េច? ពាក្យ Isolate របស់ខ្ញុំនេះបានដំណើររួចហើយ។ ច្បាប់បានជួយ Isolate ហើយ គឺមិនឱ្យបក្សនយោបាយណាផ្សារភ្ជាប់ខ្លួនជាមួយទណ្ឌិត។ យល់ទេ? អញ្ចឹង​ បានសេចក្តីថា ច្បាប់ក៏បានជួយរួមចំណែកសម្រាប់ជោគជ័យ នៃនយោបាយរបស់ខ្ញុំទៅលើការឯកោនិងឈានទៅបញ្ចប់វា

បើចង់សួរអញ្ចឹងទៅសួរ (Emmanuel) Macron ប្រធានាធិបតី/ប្រជាជនបារាំង​ ហេតុអីបានជានាំគ្នាទៅរារាំងការឡើងមកគ្រប់គ្រងអំណាចរបស់ (Marine) Le Pen ដែលជាក្រុមជ្រុលនិយម។ គួរសួរបញ្ជាក់អញ្ចេះទៅវិញ ហើយនៅក្នុងសាសក្រមនោះ គឺគេចង់ឱ្យមានសមាមាត្រ។ ដោយសារតែយើងជានាយករដ្ឋមន្ត្រី ហើយគេនោះជាប្រជាពលរដ្ឋធម្មតា អញ្ចឹងទេ គេប្រើពាក្យអនុគ្រោះលើកលែង។ អញ្ចឹង ជោគជ័យរបស់អាក្បត់ជាតិនេះតែមួយគត់ គឺមិនបានបង់ឱ្យ ហ៊ុន សែន ១ អឺរ៉ូ។ ប៉ុន្តែ អ្វីដែល ហ៊ុន សែន ចង់បាន គឺមិនមែន ១ អឺរ៉ូទេ តែជាអ្វីដែលបានរៀបរាប់នៅក្នុងអង្គហេតុថាការស្លាប់របស់ ហុក ឡង់ឌី គឺគ្មានពាក់ព័ន្ធនឹង ហ៊ុន សែន នោះទេ។ នេះជាចំណុចបញ្ជាក់យ៉ាងច្បាស់។ ចំណុចទី (២) គឺគេប្រើពាក្យបរិហារកេរ្តិ៍ ចំពោះខ្ញុំ នៅក្នុងនោះ។ ឯចំណុទី (៣) ភស្ដុតាងដែលដាក់ទៅគឺស្មើនឹងការរៀបរាប់នៅក្នុងអង្គហេតុ (បៀប)ដូចជាការទះកំផ្លៀងអ្នកនយោបាយម្នាក់ ដែលគ្មានយុទ្ធសាស្ត្រផ្លូវច្បាប់គ្រប់គ្រាន់។ អញ្ចឹងទេ ខ្ញុំ(ទទួលបាន)គ្រប់គ្រាន់ហើយ។ តុលាការបារាំងបញ្ជាក់ប៉ុណ្ណឹង ល្មមហើយ។ ប៉ុន្តែគេថាគេឈ្នះ។

ឥឡូវឈ្នះនៅកន្លែងណា ខ្ញុំបានបង់ថ្លៃមេធាវីឱ្យទៅជនក្បត់ជាតិ ដែលវាទាមទារ? ឈ្នះ ឬចាញ់ វាស្ថិតនៅត្រង់ថា តើខ្ញុំនេះបានបង់លុយឱ្យទៅជាការទាមទារសម្រាប់ថ្លៃមេធាវី និងការចំណាយនានារបស់ចុងចោទឬទេ? រឿងលុយ គេហៅថា ប្រថាប់ក្ដី អាហ្នឹងជាបន្ទុករបស់ដើមបណ្ដឹង។ ប្រទេសណាក៏ដូចប្រទេសណាដែរ វាយកអាហ្នឹងធ្វើជារឿងឈ្នះទៅរួចទៀត។ បានសេចក្ដីថា អានេះខូចមហាខូច។ ៥០០ឆ្នាំ មានតែអាហ្នឹងខូចជាងគេ។ យើងគិតមើល នរណាទទួលខុសត្រូវនៅលើ ប្រាក់បណ្ដឹង ប្រថាប់ក្ដី។ អញ្ចឹងទេ វាមានតែដើមបណ្ដឹង។ អញ្ចឹង​យក ១២៧ អឺរ៉ូហ្នឹង ថាខ្ញុំជាអ្នកបង់លុយ​ឱ្យវា។ យើងទៅជាអ្នកចាញ់។ លោកអ្នកឈ្នះអើយ តើមុខមាត់របស់លោកឯងនៅកន្លែងណាទៀត ដែលថា ខ្ញុំពាក់ព័ន្ធនឹងការសម្លាប់ ហុក ឡង់ឌី ហ្នឹង? តុលាការបារាំង គេបានអះអាងនៅក្នុងអង្គហេតុ ដែលរៀបរាប់អំពីអង្គហេតុច្បាស់លាស់ហើយ។ គេថែមទាំងចង្អុលបង្ហាញថា អ្នកឯងបរិហារកេរ្ដិ៍ពិតប្រាកដ ហើយអ្នកឯងមិនមានភស្ដុតាងទេ។ ម៉េចក៏អ្នកឯងមិនយកមកនិយាយអាហ្នឹងផង?

ខ្ញុំបានសិក្សាលើសាលក្រមនេះ មានចំណុច ២៖ ចំណុចទី១ គឺចំណុចសមមាត្រ រវាងម្ខាងនាយករដ្ឋមន្រ្តី និងម្ខាងជាពលរដ្ឋ គេប្រើពាក្យអនុគ្រោះ។ តែមួយទៀត ច្បាប់អឺរ៉ុប ដែលច្បាប់របស់អឺរ៉ុបទាក់ទងនឹងសិទ្ធិបញ្ចេញមតិ​ឬសិទ្ធិមនុស្ស។ អញ្ចឹង នេះគឺជាចំណុចដែលពួកអ្នកឯងត្រូវយល់។ មិនមែនអ្នកនៅកម្ពុជា​គេមិនយល់នោះទេអំពីបញ្ហានេះ ប៉ុន្តែការភូតកុហករបស់អ្នកឯង គ្រប់គ្រាន់ដើម្បីនឹងដឹងថាអ្នកឯងបន្តពូជតពង្ស(ក្បត់)ដល់ ៣ ជំនាន់។

ជាអកុសល, ខ្ញុំនិយាយបន្តិចទៅចុះ អំពើក្បត់របស់ សម ញាណ ដែលជាជីតារបស់អាមួយនេះ(សម រង្ស៊ី) គាត់ចេះ(យ៉ាងម៉េចបាន)ឈរឈ្មោះឱ្យគណបក្សប្រជាជននៅឆ្នាំ ១៩៥៥។ គាត់ទៅឈរឱ្យគណបក្សប្រជាជននៅកំពង់ត្របែក ខេត្តព្រៃវែង។ គណបក្សយើងហ្នឹង។ (សម ញាណ)ទៅឈរឈ្មោះឱ្យ ហើយវា(សម រង្ស៊ី)ជេរយើងថា ជាបក្សកុម្មុយនីស្ដ ជាពួកកុម្មុយនីស្ដ ប៉ុន្តែជីតាវាជាអ្នកឈរឈ្មោះ ជាតំណាងរាស្រ្ត តទល់ជាមួយសម្ដេចព្រះនរោត្តម សីហនុ គឺ សម ញាណ ឪពុករបស់សម សារី ឪពុករបស់អាក្បត់ជាតិនេះ។ អាហ្នឹង វាជាអកុសល ត្រង់កន្លែងហ្នឹង។ ខ្ញុំមិនចង់និយាយទេត្រង់កន្លែងហ្នឹង ប៉ុន្តែនិយាយទៅ។ គេគង់តែដឹងទេ។ បោះឆ្នោត ឆ្នាំ ១៩៥៥ គឺ សម ញាណ ទៅឈរឈ្មោះ បាន ៦៣ សំឡេងដែរ ឈរឈ្មោះឱ្យគណបក្សប្រជាជន ដែលជាគណបក្សរបស់យើងរាល់ថ្ងៃនេះ។

ខ្ញុំមិននិយាយជាមួយ ប្រាជ្ញ ចន្ទ ទេ ព្រោះ ប្រាជ្ញ ចន្ទ មិនមែនសមាជិកគណបក្សប្រជាជន ជាប្រធាន គជប។ ខ្ញុំគួរតែនិយាយបន្ដិច។ ខ្លះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធតែខាងគណបក្សប្រជាជន។ ខ្ញុំគួរតែនិយាយរឿងនេះឱ្យបានច្បាស់ ឱ្យតែចូលទៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលាលែងពីគណបក្សទាំងអស់។ នៅពេលដែលឈប់ពីការងាររយៈពេល ២ឆ្នាំ គឺមិនត្រូវផ្សារភ្ជាប់ជាមួយនឹងគណបក្សណាទាំងអស់។ ដូចជាឯកឧត្តម ស៊ិក ប៊ុនហុក គឺគាត់មានបញ្ហាសុខភាព គាត់ត្រូវលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ឥឡូវគាត់កំពុងស្ថិតនៅក្នុងស្ថានភាពនៃជីវភាពដែលគាត់ត្រូវរ៉ាប់រងខ្លួនឯង ព្រោះគណបក្សមិនអាចទាក់ទងជាមួយនឹងគាត់។ គាត់ក៏មិនអាចទាក់ទងជាមួយនឹងគណបក្ស។

ខ្ញុំគិតថា អាចោរក្បត់ជាតិនេះ មាន (៧) កំហុសធំ ២។ ខ្ញុំគួរតែនិយាយប្រាប់វាទៅ ដើម្បីឱ្យវារៀនសូត្រសម្រាប់ថ្ងៃក្រោយ។ កំហុសទី១ គឺប្រមូលមនុស្សរត់ចេញទៅក្រៅស្រុក។ បើសិនជាពេលហ្នឹង គេរំលាយគណបក្ស មានគេចាប់ចងឯណា ប៉ុន្តែពួកវាប្រមូលមនុស្សរត់ទៅក្រៅស្រុកទាំងអស់។ អញ្ចឹងក្បាលម៉ាស៊ីន វាដាច់ដោចអស់នៅខាងក្នុង។ អញ្ចឹងខ្ញុំគួរតែអរគុណវា គណបក្សប្រជាជនគួរតែអរគុណវា ដែលវាកសាងកំហុសដូចខ្មែរក្រហម ដែលមិនចូលរួមបោះឆ្នោតនោះ។ ពេលដែលវាចាកចេញទៅ ក្បាលម៉ាស៊ីនខាងក្នុងវាដាច់អស់ បើសិនជាវានៅខាងក្នុង នរណាទៅចាប់។ មនុស្សមួយចំនួនដែល(រត់)ទៅហ្នឹង អាហ្នឹងហើយខុសខាងយុទ្ធសាស្រ្តអំពីការគ្រប់គ្រងកម្លាំងនយោបាយ។ បើទោះបីគេរំលាយ ក៏ប៉ុន្តែវានៅបក្សដទៃដែរ។ បើសិនជាមានរចនាសម្ព័ន្ធនៅហ្នឹង គឺវាមិនដាច់ដោចអញ្ចឹងទេ។ យុទ្ធសាស្រ្តដេកផ្ទះឈ្នះឯង គឺជាយុទ្ធសាស្រ្តដេកងាប់តែម្ដង។ ហ្នឹងហើយយុទ្ធសាស្រ្ត ដេកផ្ទះឈ្នះឯង … ឱ្យមនុស្សរត់ចេញហើយ មិនចូលរួមបោះឆ្នោត។ បើសិនជាចូលរួមបោះឆ្នោតពេលនោះ បើទោះបីក្រោមរូបភាពបក្សក៏ដោយ ក៏មានកៅអីមួយចំនួននៅក្នុងសភា។ ប៉ុន្តែបងប្អូនជនរួមជាតិដែលគាត់គាំទ្រគណបក្សផ្សេង មើលឃើញចរិកមេដឹកនាំទន់ខ្សោយ ខ្វះយុទ្ធសាស្រ្តបែបនេះ អាចធ្វើជាមេបក្សដឹកនាំរបស់ខ្លួនបានទេ? អាហ្នឹងកំហុសពីការប្រមូលមេដឹក(គណបក្ស)នាំរត់ចេញទៅក្រៅប្រទេស។ ឥឡូវកំពុងស្វះស្វែងនៅក្រៅប្រទេសនោះ។ អញ្ជើញនៅហ្នឹងទៅ ហើយកុំដាក់លក្ខខណ្ឌមក ហ៊ុន សែន ត្រូវធ្វើអញ្ចេះៗ ដូចអាមួយណានិយាយនោះ។ គ្មាននរណាដាក់លក្ខខណ្ឌឱ្យ ហ៊ុន សែន បានទេ ក្នុងមួយជីវិតនេះ រាប់ទាំងពេលចរចារកដំណោះស្រាយនយោបាយស្ដីអំពីកម្ពុជា។ អត់មាននរណាធ្វើគ្រូអាចារ្យ​ប្រដៅ ហ៊ុន សែន ដាក់លក្ខខណ្ឌនេះនោះ។ ទាល់តែសមរម្យណាស់ ត្រឹមត្រូវណាស់ ទើបទទួលយក រាប់ទាំងអង្គការសហប្រជាជាតិ។

កំហុសទី២ គឺដកមនុស្សចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អញ្ចឹងមានន័យថាម៉េច? មានន័យថា ខ្លួនឯងរត់ចោលជួរតើ។ ម៉េចក៏មកចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធ(ជាមនុស្សរបស់)គណបក្សប្រជាជន។ ខ្លួនឯងរត់ចោលជួរ។ បើសិនពេលហ្នឹង ខ្លួនឯងនៅ តើវាងាប់ឬ? វាមិនងាប់ទេ។ វាគ្មាននរណាគេចាប់ទេ ហើយវានឹងបម្រើឱ្យអ្នកឯងនៅពេលដែលបោះឆ្នោតនេះ។ ប៉ុន្តែអ្នកឯងល្ងង់ពេក ធ្វើនយោបាយល្ងង់ពេក។ ថ្ងៃមុន ខ្ញុំប្រាប់ទូតអាល្លឺម៉ង់ថា អានោះល្ងង់អញ្ចឹង។ នរណាគេដេញ? គ្មាននរណាគេដេញទេ។ រត់តើ។ ឥឡូវសូម្បីតែមនុស្សដែលគេដាក់ពីពេលមុន ក៏គង់មាននៅម្នាក់ គឺឯកឧត្តម ហ៊ីង ធីឫទ្ធិ មនុស្សទី៩ ដែលភាគីទាំង ២ បានឯកភាពដាក់ទៅ ក៏គង់នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសព្វថ្ងៃនេះ។ ពេលនោះ ផែនការរបស់គេ យើងដឹង ចង់ឱ្យអ្នកទាំងហ្នឹងលាចេញ ដកខ្លួនចេញ ដើម្បីឱ្យយើងចែកអសនៈ ដែលត្រូវរំលាយនេះមិនទាន់ពេល។ គេមានផែនការរបស់គេ។ ក៏ប៉ុន្តែ ជាអកុសល ហ៊ីង ធីឫទ្ធិ ជាមួយ ហង្ស ពុទ្ធា អត់ទៅណា ហើយក៏ផ្ដល់ឱកាសឱ្យការបែងចែកអសនៈ រាប់ទាំងគណៈអចិន្រ្ដៃយ៍សភា ជ្រើសរើសបន្ទាប់ពីប្រជុំសភា ដើម្បីបោះឆ្នោតបំពេញបន្ថែម។

ឥឡូវនេះ គជប អត់មានរបស់គណបក្សណាទេ។ ប្រាជ្ញ ចន្ទ មិនមែនជាសមាជិកគណបក្សប្រជាជនទេ ព្រោះបានលាផុតហើយ។ បន្ទាប់ពី ប្រាជ្ញ ចន្ទ ឈប់ទៅ ប្រាជ្ញ ចន្ទ ត្រូវនៅទំនេរ អត់នៅបក្សណារយៈពេល ២ ឆ្នាំ។ អញ្ចឹងត្រូវយល់ឱ្យច្បាស់អំពីកន្លែងហ្នឹង។ បញ្ហាធំ គឺស្ថិតនៅត្រង់ថា ឥឡូវមកចុះឈ្មោះ។ ចុះឈ្មោះទាំងអស់គ្នាមក។ នរណាថាអី គ្មាននរណាទាត់ចោលឯណា។ គេសួរមិនបានសួរថា អ្នកឯងបោះឆ្នោតឱ្យបក្សណា បានខ្ញុំចុះឈ្មោះឱ្យឯងណា អត់ផងហ្នឹង។ បោះឆ្នោតនៅហ្នឹង រាប់នៅហ្នឹង។ អញ្ចឹងក៏ចូលបញ្ជាក់ឡើងវិញទាក់ទិននឹងរឿងត្រង់ហ្នឹងបន្ដិច។ វាល្ងង់រហូតអញ្ចឹង។ ខុសយុទ្ធសាស្រ្ត ២ហ្នឹង គឺធំណាស់ សម្រាប់កម្លាំងប្រឆាំងនៅកម្ពុជា។ ទី១ ប្រមូលមនុស្សរត់ រួចទៅបង្កើតចលនាខុសច្បាប់នៅក្រៅប្រទេស ហើយជាប់គុកមនុស្សនៅក្នុងប្រទេសមួយចំនួនទៀត និងជាប់គុកអ្នករត់ទៅជាមួយថែមទៀត។

ទៅបង្កើតចលនាព្រឹត្តិការណ៍ ៩ វិច្ឆិកា ស្អីៗនេះ។ បង្កើតម្ដងជាប់គុកមនុស្សម្ដង បង្កើតម្ដងជាប់គុកមនុស្សម្ដង រាប់ទាំងអប្សរាក្បាលត្រងោល ដែលបង្កើតព្រឹត្តិការណ៍។ ឥឡូវហ្នឹង គេប្រុងបង្កើតព្រឹត្តិការណ៍ទៀត។ តើចង់ឱ្យមនុស្សប៉ុន្មានទៀតជាប់គុក? អ្នកឯងកុំគិតស្មានថា គេមិនហ៊ានចាប់អ្នកឯងដាក់គុកនោះ។ មនុស្ស ១៧ លាននាក់ គេមិនមែនទៅចាប់គ្រប់តែមនុស្ស។ នរណាធ្វើខុស គឺគេចាប់។ អញ្ចឹងខ្ញុំសូមបញ្ជាក់ អ្នកដែលធ្លាប់គាំទ្រមនុស្សនេះ ត្រូវមើលឃើញឱ្យច្បាស់ តើស័ក្ដិសមជាមេដឹកនាំយុទ្ធសាស្រ្តសម្រាប់បក្សនយោបាយមួយទេ ដែលសូម្បីតែប៉ុណ្ណឹងក៏មិនយល់។ (គេនឹងអាច)ការពារកម្លាំងបានយ៉ាងល្អ ប្រសិនបើកុំឱ្យមនុស្សរត់ចេញ ហើយបន្តបន្ទាប់សុំសិទ្ធិ​ធ្វើនយោបាយ គ្រប់គ្រងឡើងវិញ ទោះបីក្រោមរូបភាពអីក៏ដោយ ប៉ុន្តែវានាំគ្នារត់។ រត់ ហ្អែងរត់ទៅ អរគុណដែលហ្អែងបានរត់។ ទី២ អ្នកឯងខុសខ្លួនឯងទេ ក្នុងការរត់ចោលជួរ ចេញពី គជប។ អញ្ចឹងទេ រត់ទៅ។ ច្បាប់គេមិនទុកឱ្យមានចន្លោះប្រហោងទេ គេត្រូវតែបំពេញវា … (អ្នកត្រូវបាន)បំពេញហ្នឹង ​គេមិនមែនជាសមាជិករបស់គណបក្សប្រជាជនទេ​។ ខ្ញុំសូមបញ្ជាក់ អត់មានរឿងស្អីផ្សេងក្រៅតែពីអនុវត្តតាមផ្លូវច្បាប់។ កំ​ហុសរបស់អ្នកឯង កុំមកបន្ទោសគេ។ ភ្លើខ្លួនឯង ចាញ់ខ្លួនឯង។ ហ្នឹងគេហៅថាចាញ់ជាអមតៈ … សូមអរគុណ។ យើងល្មមចប់តែប៉ុណ្ណឹង៕

==== * ====


 


Press Briefing Samdech Techo Hun Sen, at the Voters’ Registration Office at Takhmao, Kandal Province [Unofficial Translation]

******

CNV: 20/10/2022

(1) Adjustments of Personal Data; Prime Minister Can’t Dissolve the National Assembly; Voting Is Scheduled Every Five Years; Never Postpone Elections

I would like to inform you journalists as well as our people, today I came to register to vote, or in other word to correct my personal data […] I have to fulfill my obligations to the end. No matter who or where we are, we must obey the law. I have come here to make adjustments of my personal data (approved by the court), and it is not a scene just to show Cambodians or foreigners about the Cambodian democratic process […] but it is an opportunity for people to register to vote, especially for young people coming to their voting age. I call on people to go for voters’ registration so that they can exercise their democratic rights to elect leaders […]

I should emphasize here that we are very thorough and do not just aim for those who have reached the voting age. People who have not yet registered must do it or they may want to relocate or adjust their data. They can use this time. The National Election Committee has allowed a period of 50 days enough for Cambodians to register and transfer from one place to another. For example, I used to vote in Takhmao. If I needed to go to the polls in Phnom Penh, I can use this opportunity to transfer my name. I appeal to the people to participate in voter registration as well as to transfer their names to the location where they will be voting.

I want to talk a little about the election process. No matter what some have said, Cambodia implements the most rigorous and regular democratic process. I use the word “regular”. With the term “regular,” I refer to the binding by the Constitution that does not allow the Prime Minister to dissolve the National Assembly. The parliament has a five-year term. The parliament cannot be dissolved before the end of the term, unless the parliament dissolves the government twice in 12 months. That fact must emphasize that the Cambodian Prime Minister has not right, as those in other country would, to dissolve the National Assembly when their political parties are at their best favors. Cambodia does not do thing like that. We have maintained such “regularity” so that all political parties, both the ruling party and the non-governmental parties, are capable of getting ready for five years elections […]

The election law clearly states that every five years, on a Sunday of the fourth week of in July, the elections must be held. This point has been confirmed by the Constitution and the election law. Voting is scheduled every five years on the fourth Sunday in July. In some countries, governments announce the dissolution of parliament and hold a new election resulting other parties almost unprepared for it. For Cambodia, there is enough time (for all political parties) to prepare. It has also been clearly defined for the Commune/Sangkat elections. At least, the parties are getting ready in the five years period. However, the Prime Minister must announce the date of the election at least six days before the end of his term […]

The Prime Minister announces the (general) election to be held on July 23, 2023 […] I can say that Cambodia is moving towards on its regular democratic process, without giving the reason that the election was not to take place because of so and so reason. Cambodia has never postponed (elections) and maybe Cambodia does not have such a problem, except in cases where there are attempts to overthrow a government. (In such cases) it would not be necessary to hold elections. (Things like that) could happen. However, such a case will definitely fail, as I confirmed a few days ago […]

As we have a chance to meet today, I am giving you journalists an opportunity to talk for a while […] before I will receive the President of East Timor this evening and will leave on a mission to the provinces around the Tonle Sap Lake tomorrow. You journalists can start your questions now.

Fresh News

Question 1: … Would you call for political parties to campaign for people or their supporters to register to vote out of concern that as the registration process is ongoing, those parties do not call their people to register. When it comes to voting, they would say that their members do not have their names on the voter lists and create things that undermines the election institution.

Question 2: Yesterday, the court sentenced Sam Rainsy to life imprisonment for wanting to cut land to foreigners […] what is Samdech’s comment on the court’s decision on this case?

Samdech Techo: Thank you Mr. Saray for raising this question. In the case of the first question, I would like to take this opportunity to call on political parties to call on all citizens or their supporters to register. This task is not just the Royal Government or the National Election Committee or the CPP, but also the duty of all political parties. If you build political parties and number of party members, and supporters, it would not mean anything if they do not register to vote […] therefore, it is very important that all political parties call on people from all walks of life, especially their supporters, to come and register to vote so that after the election, there will not be complain that “so and so parties’ members have not gotten the right to vote” […]

It is not the NEC’s fault. It is the fault of the party that has not urged supporters to register to vote. On the other hand, those who have the right to vote refuse to exercise their rights and refuse to fulfill their obligations to be qualified as voters. Well, this is an opportunity for me to call on political parties to urge people to register to vote to exercise their right to choose their leaders […]

On the second point, (2) I have seen the verdict (on a man) that I dubbed “the three generations of traitors.” Please think about how (he) can become the leader of Cambodia while having had no power yet, he dared sign cutting four provinces from the country’s territory to foreigners and explained that (what he was doing was to) give rights to indigenous peoples in Ratanakkiri, Mondulkiri, Stung Treng, Kratie, and Preah Vihear […] the court verdict is correct and punishable based on specific evidence […] the Constitution also stipulates against secession […]

Have you seen the picture of the signing session? Behind the two signatories there are up to three flags, the center being the American flag, the Cambodian flag and the Degar Montagnard flag. Do Cambodians in Ratanakkiri, Mondulkiri, Stung Treng, Kratie have flags? If it were just to empower indigenous peoples, there would be no need for them to have a flag. What is the meaning of this point? Please give us the answer.

You may say whatever you want, but the picture of the signing ceremony is clear enough to prove the promise of cutting land for foreigners. Those foreigners are not referring to Vietnam. (3) These Degar/montagnards created a state with a flag in separation from the Vietnamese flag. We cannot blame the Vietnamese authorities in Hanoi, because this is an ethnic group who are working against the Vietnamese government to create a state and have a separate flag. (In doing so) what is the real purpose of this traitor? […]

This is the most important legally binding document. There is no death penalty in Cambodia, but in the case that there were, the maximum sentence would be the death penalty. We have only a lifetime, however. Therefore, the people must see the treacherous character of these three generations of traitors – grandfather, father to son. In reality, we are currently negotiating toughly on every inch of our border, for which we have already reached agreement of 84%, whereas the remaining 16% are still bargaining here. Why this person, not even in power, daring to cut off the territory of 4 provinces to foreigners […]

Fresh News

[…] In the past, Samdech Techo, seen as a hard-spoken, but with high sentimental heart leader, who had twice favored Sam Rainsy to return to politics. According to the latest political situation, would Samdech Techo confirm if there will be no new favor for Sam Rainsy to return to politics. If Samdech Techo does not open the way in this case, can one (say) that […] Sam Rainsy will rest his bones out of the country?

Samdech Techo: No way. I have twice favored this traitor. (4) This traitor not only did not change, but continues to destroy Cambodia. Not only that I will not raise my hand to sign a pardon for the traitor. Also, I am inspiring a movement to eradicate the extremist ideology of three generations of traitors. It has been days already that there are strong supports […] because in order to ensure peace for our country, it is necessary to get rid of extremist politics. There is an example in France. They come together to prevent Le Pen – known to be the extremist faction – from rising to power […] thus, in order to ensure lasting peace and stability, Cambodia needs to eradicate extremist ideologies. I can assume that this person dumped the bones abroad. Please do not expect (to get away with​ what he had done) […]

I will take measures as I did to dissolve the Khmer Rouge political and military organization. I succeeded. (5) I will now continue by appealing to the people who misunderstand and believe this traitor to turn away from him. Legal mechanisms must also be in place. I have already stated that whichever party is associated with this person or this group, would be sued to court to dissolve. This is stated in our law, which requires us to dissolve political parties that make serious mistakes and prohibit communication using voice messages or images of so-called prisoners. The person has had so much punishments. I will give no chance to forgo. I have said already if I were to sign a request for his pardon again, I would cut my arm and throw it away. I will not do that […]

I am inviting you to do whatever way you wish to overthrow (me and my government). You may want to turn to your method used in 2013 again. I invite you to do so and I will accompany you to the end. At the end of the day, anyone involved with this convict will probably be punished. Please stay away from this person.

In (6) my campaign to bring down the Khmer Rouge political and military organizations, I used the five letters abbreviation strategy – DIFID – meaning to divide, to isolate, to finish, to integrate, and to develop. This time I use only two letters – I and F […] I am going to go to the provinces to set up a network to eradicate extremist ideological organizations formed by the three generations of traitors. Now there is enough support. I ask all foreign friends to understand the relationship that led to this. Listen to their content and what their actions are. Should the administration with a constitution, a king, a parliament, a senate, a government, and the armed forces take action or not? In such a situation that they call for an overthrow […]

Thmey Thmey

The first question – Samdech’s impression as the Prime Minister for coming to re-register to vote? The second question – along with Samdech’s call for people to register and check their names, some people are also worried about their ID cards. What would Samdech say to relevant officials to facilitate this work? On the other hand, […] regarding Samdech’s trip […] as Samdech mentioned in Run Ta Ek village, some people think that Samdech came down for electoral campaign. What does this mission (mean) so not to confuse others it as an election campaign but a mission to help people suffering from flood?

Samdech Techo: […] There are questions about identity card issues. It is not the problem of the NEC, but it is the problem of the registrar that I would like to take this opportunity to call on all the registrars everywhere or (any authority that can issue) any certification can be used in registration. That will facilitate those tasks. In addition to the ID card, there may be other documents recommended by the NEC. I would also like to take this opportunity to call on the relevant officials to confirm and expedite the identification of voters in order to register to vote or transfer their names from one place to another in a timely manner within the time limit set by the National Election Committee […]

(7) Regarding the coming traveling around the Tonle Sap Lake, let me I ask when the people are suffering and facing such difficulty, should the Prime Minister stay at home and watch for fear of being accused of conducting an election campaign? […] people infected with Covid-19, should we leave them as they were and need not search for vaccination. Was searching for and acquiring vaccines an elections campaign? It is an obligation that we have to do. Now I will go to Siem Reap’s Run Ta Ek and Piak Snaeng, Banteay Meanchey, Battambang, Pursat and to Kampong Chhnang provinces […]

[…] That is not the only point, though. I will instruct officials on how to solve problems in each province. I would not say that this is a pre-election campaign effort […] I do not care what other (political) parties say. I care about the well-being of the people. I did not ask the people which party they belong to. I am bringing assistances – rice seeds and food – for everyone affected by flooding […] you should be grateful to me, because among those I am going to distribute, there are definitely people who voted for other parties […]

It is good that all microfinance institutions have supported my call the day before and postponed interest rate repayments or stabilized interest rates, and restructured loans without foreclosure for those affected (by floods). At this point, I would like to thank the National Bank of Cambodia as well as all microfinance institutions for understanding of this difficult situation. I would also like to thank the authorities everywhere for taking care of the people in this difficult situation […]

(8) We cannot accuse any party as long as we do not have enough evidence […] I have seen the communication and the clear voice of the Zoom meeting attended by characters from abroad and insiders. I do not think, however, it is enough to dissolve a political party involved. We will check again and this is just a reminder that you cannot do anything illegal. If you break the law, we will not be afraid to use the law to dissolve you. For whatever actions we are taking, there must be specific evidence […]

As for the riot plan, we are preparing for the worst. They would not have a force that will be as strong as the Khmer Rouge when they attacked and took over the territory, such as Pailin, or when they came near to Battambang town. We are prepared for the worst though. If you are attempting to cause unrest, we are not intimidated by the use of force to prevent vandalism or subversion and unrest. This is a clear message for you. If you dare to use a weapon or armed violence, you will have to face a weapon. No one is willing to let you hit or catch […] how much force you have, you think come and catch Hun Sen?

The use of incitement to provoke unrest and force the armed forces to turn their guns at or to disobey the Royal Government, is against the law. You have more counts of guilty. However, a life sentence is enough […] “IF” – “Isolate” and “Finish” at once […] does not take as long as “DIFID” […] considering the age factor […] and even their insiders do not dare to connect as doing so would see themselves dissolved. What does that mean? It means my strategy to “isolate” has already taken effect. The law helped “isolate” them and did not allow any political party to associate with the convict. Do you understand? In other words, the law contributed to the success of my politics on isolating and ending it […]

[…] In that verdict, the court wanted to be proportionate – as I am the Prime Minister and the defendant is an ordinary citizen. They use the word ‘favor’. The only success of this traitor is when he is not obliged to pay Hun Sen Euro 1. (9) What Hun Sen wants, however, is not the Euro 1 thing […] but what the fact afro mentioned that Hok Lundy’s death has nothing to do with Hun Sen […] the second point is the court worded the verdict that it (the accusation) was a defamation to my reputation. The third point is that the evidence presented in the facts is nothing but a slap on a politician who does not have sufficient legal strategy. Well, I (got) enough. What the French court has confirmed is enough […]

[…] Winning or losing depends on whether I have paid the defendant for the lawyer’s fees and other expenses. In the case of Euro 127 paid for stamping duty, it is the burden of the plaintiff. It is a normal practice in every court and country. He interpreted that as his victory. This is very cunning. (That is why I say) he is the cunningest person ever in the history of 500 years […] well, “the winner,” where could you hide your face when the French court claims in the facts and even points out that you surely acted in defamation and you have no evidence whatsoever. Have you forgotten to talk about it? […]

Unfortunately, I would like to talk a little bit about the betrayal of Sam Nhean, the grandfather of this person (Sam Rainsy), who ran for the CPP in 1955. He stood his candidacy for the CPP in Kampong Trabek, Prey Veng province […] his grandson (Sam Rainsy) insulted us as a communist party, but his grandfather was a candidate for the National Assembly against Prince Norodom Sihanouk. Sam Nhean is the father of Sam Sary, who is the father of this traitor […] well, it is unfortunate there. I do not want to talk about that, but sooner or later, people will know […]

I think this traitor has made two major mistakes. I should tell him so that he can learn this experience. The first mistake is when he gathered people to flee the country abroad. Even if the party is dissolved at that time they will be arrested. They gathered all their people and fled abroad. The leadership structure is completely broken inside. The CPP should thank him for making that a mistake. It was like when the Khmer Rouge did not participate in the election […]

The second mistake is when he removed his people from the NEC. What does that mean? That mean you defected. Why accuse the National Election Committee (of consisting of only the people) of the CPP? While it is they themselves got off the line. If they continue to function as normal, it would not be a dead thing for them. There is no one to catch you and it will serve you during this election […] I told the German ambassador the other day that no body chased them out but that he was stupid […]./.

No comments:

Post a Comment