Tuesday, July 13, 2021

លោកនាយរដ្ឋមន្ត្រី ​៖ សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមអបអរសាទរចំពោះលោក ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្ត ឧត្តរមានជ័យដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកជំទាវ ឱ វណ្ណឌីន  នឹងនាំយកថវិកាចំនួន  ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។ លោកនាយករដ្ឋមន្រ្តីបានជូនពរថា «សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕




No comments:

Post a Comment