Tuesday, July 13, 2021

កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ទិវាកំណើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២១

 (ភ្នំពេញ)៖ កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ នៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍ គ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទី ភារកិច្ចប្រកបដោយវិន័យ គោរពច្បាប់ គោរពសិទ្ធមនុស្ស។ បច្ចុប្បន្ន កងរាជអាវុធហត្ថ ត្រូវបានដឹកនាំបញ្ជារួម ដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមាន ទស្សនវិស័យវែងឆ្ងាយ មានសេចក្តីក្លាហាន មានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេស ចូលរួម ពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹនាំ របស់លោកនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន ។

កងរាជអាវុធហត្ថ បានត្រៀមកម្លាំង និងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច អនុវត្តបទបញ្ជា គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីចូលរួមរក្សាឲ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជន និងប្រទេសជាតិតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល៕












No comments:

Post a Comment