Friday, September 13, 2019

TOP NEWS: លោក សម រង្ស៉ី ពិតជាថ្លើមធំណាស់ ហ៊ានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ (Video inside)


ជនក្បត់ជាតិថ្លើមពាសមេឃ សម រង្ស៉ី បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយលោក មួង ណារ៉េត នៃវេទិការវិទ្យុអាស៊ីសេរី​ នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន​ សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។
ទង្វើរបស់ សម រង្ស៉ី ហ៊ានប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ត្រូវបានអ្នកវិភាគ និងប្រជាពលរដ្ឋ លើកឡើងប្រតិកម្មខ្លាំងៗ វិញថា ទង្វើរបស់ទណ្ឌិត សម រង្ស៉ី បែបនេះគឺជាទង្វើដ៏ថោកទាបបំផុត មិនមានតម្លៃជាមនុស្សនោះទេ។ ជនថោកទាប សម រង្ស៉ី ត្រូវតែទទួលទោសចំពោះមុខច្បាប់ ជាធរមានលើការប្រមាថប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដែលត្រូវបានច្បាប់កំពូលរបស់ប្រទេសកម្ពុជា ហាមមិនឲ្យនរណារំលោភបំពានឡើយ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕


No comments:

Post a Comment