Friday, September 13, 2019

លិខិតមិត្តអ្នកអាន៖ " សម រង្ស៊ី លោតអស់ក្រឡា ងាកមកសុំចរចាជាមួយលោក ហ៊ុន សែន - Sam Rainsy back to square One ! "

ដូចការមើលឃើញរបស់មនុស្សទូទៅមែន រាប់ទាំងក្រុមកឹម សុខា និយមផងដែលស្គាល់ក្រយៅ លោក សម រង្ស៊ី យ៉ាងច្បាស់ថា ជាមនុស្សបានតែមាត់និងជា
អ្នកនយោបាយអន់ខ្សោយខាងយុទ្ធសាស្ត្រ, គ្មានគោលជំហរ, ទស្សន:វិស័យវែងឆ្ងាយនិងច្បាស់លាស់ទាល់តែសោះ។
ក្រឡាដែលលោក សម រង្ស៊ីដើរនៅតែដដែលៗគឺគ្មានអ្វីថ្មីនោះឡើយដែលជាហេតុធ្វើឲ្យអ្នកលេងអុកជាមួយគាត់ងាយ ស្រួលអុកឲ្យគាត់ផ្ងារជើងជាទីបំផុតពីព្រោះក្រឡាអុករបស់ សម រង្ស៊ី គ្មានអ្វីពិបាកយល់ឡើយ ដោយគ្រាន់តែចេញដំណើរគេអាចទាយដឹងជាមុនរួចស្រេច។
ជាក់ស្តែង បន្ទាប់ពីការអួតក្អេងក្អាងនិយាយដូចមែនទែនពី ការវិលចូលស្រុកវិញដើម្បីមកចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាត់ស្រែកជេរពេញៗមាត់ថា "ជាជនកុម្មុយនីស្ត ជាជនផ្តាច់ការ ជាជនក្បត់ជាតិ " ឥឡូវ នៅទីបំផុត លោកសម រង្ស៊ី បែរជាសរសេរលិខិតទៅសុំអង្វរលោក មហាធា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីឲ្យខំប្រឹងប្រែងអោយអស់លទ្ធភាពក្នុងការដើរតួនាទី សម្របសម្រួលអោយគាត់បានជួបចរចាជាមួយរដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល។ នេះជាក្រឡាអុកដែលលោក សម រង្ស៊ី ដើរជាង ២០ឆ្នាំមកហើយ។ 
តាមរយៈសំណើរសុំចរចាជាមួយលោក ហ៊ុន សែន គេអាចវិភាគ បានអំពីនយោបាយរបស់សម រង្ស៊ី ដូចខាងក្រោម៖

ទី១៖ លោក សម រង្ស៊ី ជាអ្នកនយោបាយមាត់ដាចតែចិត្តកំសាក។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានវាយប្រហារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់ជ្រុងទាំងអស់ ទាំងការដឹកនាំប្រទេស ទាំងបញ្ហាបុគ្គល។ ល។មានពេលមួយនោះ សម រង្ស៊ី ថែមទាំងបាននិយាយថា«មានស៊ីអត់សែន មានសែនអត់ស៊ី»។ ពាក្យសម្តីរបស់លោក សម រង្ស៊ី បែបនេះបានធ្វើឲ្យខ្លួនគាត់ត្រូវពុះចែកដីគ្នានៅម្ខាងម្នាក់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។  ប៉ុន្តែ ទីបំផុត សម រង្ស៊ី 
ត្រូវតែឱនលំទោនទៅសុំចរចារជាមួយ លោក ហ៊ុន សែន ដើម្បីជាថ្នូរនឹងការវិលចូលមករស់នៅលើផែនដីដែលដឹកនាំ និងគ្រប់គ្រងដោយលោកហ៊ុន សែន វិញដដែល។ ឥឡូវនេះ លោក សម រង្ស៊ី បានវិលមករកចំណុច ដដែល - Back to square One - ។ ប្រការនេះសបញ្ជាក់ថា លោក សម រង្ស៊ី មិនអាចមានផ្លូវណាដើរក្រៅពីសុំចរចា និងសុំការអភ័យទោសពីលោក ហ៊ុន សែន នោះឡើយ។ 
ប៉ុន្តែម្តងនេះ ខ្ញុំយល់ឃើញថា ការលើកលែងទោសឲ្យសម រង្ស៊ី ពិតជាមិនអាចទៅរួចនោះទេពី ព្រោះសូមកុំភ្លេចថា លោកហ៊ុន សែនបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតបំផុតជាមួយលោក សម រង្ស៊ី ដែលខ្ញុំអាចចាំបានសម្តីរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះថា « ... ខ្ញុំអស់និស្ស័យជាមួយកូនអាក្បត់ជាតិ នេះហើយ .... ! ខ្ញុំកំណត់មុខ សញ្ញាកំចាត់សម រង្ស៊ីដូចខ្ញុំ
កំណត់កំចាត់ប៉ុល ពត ....! បើខ្ញុំស៊ីញេលើកលែងទោសអោយ សម រង្ស៊ីម្តងទៀត ខ្ញុំសុខចិត្តកាត់ ដៃស្តាំខ្ញុំចោល .... » ខ្ញុំជឿថា លោក សម រង្ស៊ី ក៏ពិតជានៅចងចាំពាក្យសម្តីនេះដែរ។

ទី២៖ សម រង្ស៊ី ពេលនេះកំពុងភ័យខ្លួនខ្លាំងណាស់ពីព្រោះគាត់បានប្រកាសជាឧឡារឹកថា នឹងវិលចូលស្រុកវិញនៅថ្ងៃទី ០៩ វិច្ឆិកា។ ក្រុមអ្នកគាំទ្រ សម រង្ស៊ី ទាំងក្នុង និងក្រៅប្រទេសដែល នៅសេសសល់តិចតួចនោះក៏ បានរុញទូកបណ្តោយទឹក ដោយនាំគ្នាជំរុញលោក សម រង្ស៊ី ឲ្យចូលស្រុកដូចការសន្យាកុំខានឲ្យសោះ។ អ្នកគាំទ្រនៅក្រៅស្រុកខ្លះក៏បានបន្តក់លុយបន្តិចបន្តួចម្តងទៀតដោយប្រថុយជឿលោក សម រង្ស៊ី ជាចុងក្រោយហើយពួកគេក៏កំពុងជំរុញឲ្យសម រង្ស៊ី គោរពការសន្យារបស់ខ្លួនដែរ។ ពេលវេលាកាន់តែរំកិលទៅមុខ លោកសម រង្ស៊ី ពិតជាដេកមិនលក់បក់មិនល្ហើយពីព្រោះបើហ៊ានប្រថុយចូលមកដោយគ្មានការលើកលែងទោស ច្បាស់ជាគុក១០០%។ ដូច្នេះ សម រង្ស៊ី ដែលកំពុងស្ថិតក្នុងស្ថានភាពដូចមនុស្សលង់ទឹក ពេលឃើញអ្វីដែលអាចជួយខ្លួនបានក៏ស្រវា ចាប់យកដើម្បីបានរស់មួយគ្រាសិន។ សម រង្ស៊ី ពេលនេះ គ្មានជម្រើសអ្វីក្រៅពីត្រូវខំវែក រកច្រកចូលដោយសុវត្ថិភាពដោយសុខចិត្តធ្វើមុខក្រាស ដាក់ខ្លួនសុំចរចាជាមួយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ 

ទី៣៖ សំណើររបស់សម រង្ស៊ី ទៅកាន់លោកមហាធាឲ្យជួយ សម្របសម្រួលឲ្យមានការចរចា ក៏អាចបញ្ជាក់យ៉ាងច្បាស់ផងដែរថា នយោបាយការបរទេសរបស់ សម រង្ស៊ី នៅឯបស្ចឹមប្រទេសបានទទួលបរាជ័យហើយ ពោលគឺទាំងអាមេរិកនិងអឺរ៉ុបពិតជាមិនអាចជួយអ្វីដល់លោក សម រង្ស៊ី បានឡើយ។ ខ្ញុំយល់ថា កន្លងទៅ បណ្តាប្រទេសទាំងនោះអាច
គ្រាន់តែនិយាយពាក្យពេចន៍ខ្លះអោយសម រង្ស៊ី អស់ចិត្តតែ
ប៉ុណ្ណោះ ! ប៉ុន្តែ ទីបំផុត ពួកគេ នៅតែបន្តធ្វើការជាមួយរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ដដែល។ ដូច្នេះ សម រង្ស៊ី ពិតជាអស់ទីពឹង ឬអស់ក្រឡាដើរក៏បែរមករកលោក មហាធានាយករដ្ឋមន្ត្រីម៉ាឡេស៊ីឲ្យជួយសម្របសម្រួលវិញម្តង។

ទី៤៖ ជំហរចុងក្រោយរបស់សម រង្ស៊ី ពេលនេះក៏បានបង្ហាញឲ្យឃើញថា គាត់ទទួលស្គាល់ដោយខ្លួនឯងហើយថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ជារដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋជាង ៨៣%  និងដែលជារដ្ឋាភិបាលដ៏រឹងមាំមួយទាំងផ្លូវច្បាប់ ទាំងសេដ្ឋិច្ច និង យោធាដែលមិនអាចឲ្យសម រង្ស៊ី ផ្តួលងាយៗដូចពាក្យគាត់និយាយនោះឡើយ។

ទី៥៖ អ្វីដែលជាការកត់សំគាល់ដ៏សំខាន់ម្យ៉ាងទៀតនោះគឺគ្រាន់តែ លិខិតនេះបែកធ្លាយភ្លាម កុំថាឡើយតែក្រុមកឹម សុខានិយម ដែលសំដែងការហួសចិត្តនិងឌៀលសម រង្ស៊ីថាជាមនុស្ស 
ត្រឡប់ត្រឡិន ឡប់ៗយកជាគ្នាមិនបាន សូម្បីតែក្រុមរង្ស៊ីនិយមខ្លួនឯងផ្ទាល់ក៏នាំគ្នាភ្ញាក់ផ្អើល ដោយអ្នកខ្លះទប់កំហឹងមិនបាន ក៏បានសរសេរ comment ថា នេះជាទង្វើរបស់បុគ្គលសម រង្ស៊ី ម្នាក់ឯងសុទ្ធដែលមិនបានឆ្លុះបញ្ចាំងពីជំហររបស់បក្សនោះទេ។

ទី៦: ខ្ញុំយល់ឃើញថា ប្រហែលជាលោក សមរង្ស៊ីមិនបានសិក្សាស្វែងយល់អោយច្បាស់ពីលោក មហាធាទេ បានជាគាត់ដាក់ សំណើរបែបនេះ។ លោក សម រង្ស៊ី ប្រហែលភ្លេចហើយថា លោក មហាធា គឺជាអ្នកនយោបាយជើងចាស់ម្នាក់ ដែលល្បីល្បាញពេញពិភពលោក  ឬអាចនិយាយបានថា ជាជើងឯកខាងការប្រឆាំងទៅនឹងគំនិតបរទេសនិយម និងជាអ្នកការពារអធិបតេយ្យជាតិ របស់ខ្លួនយ៉ាងខ្លាំងក្លាម្នាក់ដោយ មិនព្រមអោនក្បាលស្ថិតក្រោមអាណានិគមន៍បរទេសទាល់តែសោះ។ បើនិយាយអោយចំទៅ គឺទស្សនៈនិងជំហររបស់លោក មហាធា គឺដូចគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនស្ទើរទាំងស្រុង។ ផ្ទុយទៅវិញ ជំហរនយោបាយរបស់លោក មហាធា ផ្ទុយស្រឡះពីលោក សម រង្ស៊ី ដែលជាអ្នកនយោបាយ ជានិច្ចកាលពឹងផ្អែក និងរណប បរទេស។  ក្នុងន័យនេះ ខ្ញុំជឿថា សំណើររបស់លោក សម រង្ស៊ី នឹងមិនទទួលបានការចាប់អារម្មណ៍ពីលោកមហាធាឡើយ។ 
ម្យ៉ាងទៀត ខ្ញុំក៏ជឿជាក់ដែរថា ក្នុងក្រសែភ្នែករបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានទាល់តែសោះការចាំបាច់ដែលត្រូវចរចាជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ហើយទាល់ច្រកដូចលោក សម រង្ស៊ី។ 
បទពិសោធន៍កន្លងទៅ ក៏ជាមេរៀនដ៏មានតម្លៃសម្រាប់លោកនាយករដ្ឋមន្ត្រីផងដែរពោលគឺ ការលើកលែងទោសអោយសម រង្ស៊ីម្តងជាពីរដងមិនទទួលបានផលប្រយោជន៍អ្វីសម្រាប់ជាតិ ក៏ដូចជាសម្រាប់វប្បធម៌សន្ទានោះឡើយក្រៅតែពីការបើកឱកាសឲ្យ សម រង្ស៊ី មានលទ្ធភាពក្រឡុក និងបំផ្លាញប្រយោជន៍ជាតិខ្លួនឯងឥតឈប់ឈរ។ សម រង្ស៊ី ខ្លួនឯងក៏មិនត្រូវភ្លេចដែរថា ខ្លួនបានប្រព្រឹត្តបទល្មើសច្រើនណាស់ក្នុងរយៈពេលចុងក្រោយនេះ។ ជាក់ស្តែង ការបំពានសាលដីការតុលាការ, ការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ និងពលរដ្ឋងើបឡើងដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងការប៉ុនប៉ងដឹកនាំចលនាបដិវតតន៍ពណ៌ រឺអំណាចប្រជាជន ដើម្បីដណ្តើមអំណាចដោយ
មធ្យោបាយមិនប្រជាធិបតេយ្យ។ល។ និង។ល។ 
ដូច្នេះ ខ្ញុំមើលមិនឃើញទាល់តែសោះថា មានហេតុផលអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវប្តូរជំហរព្រមចរចាជា មួយ សម រង្ស៊ី នោះឡើយក្រៅតែពីការត្រៀមចាំវ៉ៃខ្នោះញាត់គុកដើម្បីបញ្ចប់ជីវិត នយោបាយរបស់ សម រង្ស៊ី បើហ៊ានប្រថុយចូលស្រុកមែននោះ។ 
ម៉្យាងវីញទៀតនៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រីក៏បាន ប្រកាសឲ្យដឹងដែរថា ដីកាចាប់ ខ្លួនសម រង្ស៊ី ត្រូវបានផ្ញើទៅកាន់សមាជិកអាស៊ានអស់ហើយ។ ដូច្នេះ គួបផ្សុំនឹងសម្តី សម រង្ស៊ី និយាយនៅយប់មិញប្រមាថមាក់ងាយអង្គព្រះមហាក្សត្រថែមទៀតនោះ បើសម រង្ស៊ីហ៊ានប្រថុយជាន់ដីអាស៊ានពេលណា ក៍អាចនឹងត្រូវអាជ្ញាធរ ប្រទេសនោះចាប់ខ្លួនបញ្ជូនមកកម្ពុជាជាក់ជាមិនខាន រាប់ទាំងប្រទេសម៉ាឡេស៊ីផងដែរ ។ 
និយាយដោយខ្លី សម រង្ស៊ី ពេលនេះកំពុងទាល់ច្រកទាល់គំនិត អស់ក្រឡាដើរ និងបាក់អំនួតទាំងស្រុង ហើយកំពុងក្លាយខ្លួនជាមនុស្សគ្មានតម្លៃសម្រាប់ការចរចាណាមួយឡើយ៕ 

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ



No comments:

Post a Comment