ក្នុងពេលថ្មីៗនេះ
មានអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងមួយចំនួនតូចបានធ្វើការចោទប្រកាន់មិនទំនងថាពួកគេមានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃសិទ្ធិមនុស្សនៅកម្ពុជា
រហូតដល់ហ៊ានបញ្ចេញរបាយការណ៍បែបបំភ្លៃក្នុងគោលបំណងលាបពណ៌អាក្រក់ចំពោះកម្ពុជា
នៅលើឆាកអន្តរជាតិដោយមិនបានឆ្លុះបង្ហាញពីការពិត និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុ
ស្សនិងសេរីភាវូបនីយកម្មនៅកម្ពុជានោះឡើយ។ ជាការពិតណាស់ ការប្រឌិតឡើងនូវរបាយការណ៍ភូតកុហកនោះ
គឺគ្រាន់តែចង់ផ្គាប់ចិត្តចៅហ្វាយនាយបរទេសដែលបានយកលុយមកបង្វិលខួរក្បាលអង្គការ
សមាគមទាំងនោះឱ្យអនុវត្តនូវមនោគមន៍វិជ្ជា អនុត្តរភាពដើម្បីត្រួតត្រាប៉ុណ្ណោះ
ព្រោះថាប្រសិនបើខ្លួនហ៊ានលើកឡើងពីចំណុចល្អៗរបស់រាជរដ្ឋាភិបាលខ្លួននឹងត្រូវអស់ការងារធ្វើនិងគ្មានប្រាក់ចំណូលចិញ្ចឹមជីវិតជាមិនខាន។

ក្រុមអង្គការ
សមាគម អគតិទាំងនោះ មិនដែលបង្ហាញពីចំណុចវិជ្ជមានជាច្រើនរាប់មិនអស់ដែលរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងនូវគ្រប់វិស័យ
ជាពិសេសលើវិស័យសិទ្ធិមនុស្សនោះឡើយ។ ជាការពិត សិទ្ធិមនុស្ស សំដៅទៅដល់សិទ្ធិគ្រប់បែបយ៉ាងដែលប្រជាពលរដ្ឋត្រូវទទួលបានក្នុងឋានៈខ្លួនជាមនុស្សមិនមែនផ្តោតតែទៅលើសិទ្ធិបញ្ចេញមតិ
ឬក៏សិទ្ធិប្រមូលផ្តុំតវ៉ាមួយចំនួននោះឡើយ។ ដូចគ្នានេះដែរ
សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកំណត់ច្បាស់ពីសិទ្ធិ
និងសេរីភាពទាំងឡាយដែលបុគ្គលម្នាក់ៗត្រូវទទួលបាន ទោះបីជាសង្គមនោះស្ថិតនៅក្នុងរបបនយោបាយបែបណាក៏ដោយ។
ក្រោយថ្ងៃរំដោះ៧មករា
១៩៧៩
ប្រជាពលរដ្ឋបានទទួលនូវសិទ្ធិសេរីភាពចម្បងរបស់ខ្លួនគឺសិទ្ធិនៃការរស់រានមានជីវិត
និងសិទ្ធិទទួលបានការហូបចុកគ្រប់គ្រាន់ឡើងវិញដែលមិនធ្លាប់មានកាលពីនៅក្នុងរបបប្រល័យពូជសាសន៍
ប៉ុល ពត ហើយពីមួយឆ្នាំទៅមួយឆ្នាំស្ថានភាពសិទ្ធិមនុស្សគ្រប់ផ្នែកកាន់តែមានភាពល្អប្រសើរជាលំដាប់
ផ្ទុយទាំងស្រុងពីការលាបពណ៌បំភ្លៃរបស់ក្រុមអង្គការ សមាគមដែលមាននិន្នាកាប្រឆាំងទាំងនោះ។
បច្ចុប្បន្ន បើនិយាយពីសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរវិញគឺមានលើសពីគ្រប់គ្រាន់រហូតហៀរកែងជើងទៅទៀត
ហើយជាពិសេសសម្រាប់ក្រុមអង្គការ សមាគមនានា ពួកគេហ៊ានបញ្ចេញមតិដោយមិនខ្លាចញញើតអ្វីសោះឡើយ
រហូតដល់មានពេលខ្លះធ្វើជ្រុលហួសហេតុដោយការជេរប្រមាថ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន
បង្ខូចកេរ្តិ៍ឈ្មោះ ផ្សាយព័ត៌មានមិនពិត (Fake News) ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលអាចនាំមកនូវភាពចលាចល
និងការបែកបាក់នៅក្នុងសង្គមថែមទៀតផង។ សេរីភាពជ្រុលនិយមរហូតដល់បញ្ចេញមតិបែបញុះញង់
លាបពណ៌ និងបរិហាកេរ្តិ៍នេះហើយ ដែលធ្វើឱ្យខ្មែរបែកបាក់សាមគ្គី
ខ្មែរស្អប់ជាតិសាសន៍ខ្មែរ និងស្អប់ជាតិសាសន៍ដទៃ ដែលចុងក្រោយត្រូវទទួលទោសនៅចំពោះមុខផ្លូវច្បាប់។
ការពិត កម្ពុជាអាចត្រូវបានចាត់ទុកថាជាឋានសួគ៌នៃអង្គការមិនមែនរដ្ឋាភិបាល
ព្រោះថា រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីមានចំនួនប្រមាណ៥៤០០
ដែលក្នុងនោះក៏មានទាំងអង្គការធ្វើកិច្ចការដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស
លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍតាមមូលដ្ឋាន។ល។ ពាក់ព័ន្ធ នឹងសេរីភាពសារព័ត៌មាន
កម្ពុជាមានកាសែតចំនួន៥៥០ កាសែត ជាវែបសាយចំនួន១៤៨ ស្ថានីយវិទ្យុ២១១
ទូរទស្សន៍មានចំនួន ២១ ទូរទស្សន៍ខ្សែកាបចំនួន១១៣ប៉ុស្តិ៍ និងសមាគមអ្នកកាសែតចំនួនជាង៣៩
ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ភាពចម្រុះនៃបណ្តាញសារព័ត៌មានបែបនេះ
តើជាការឆ្លុះបញ្ចាំងពីការរឹតត្បិតសេរីភាពសារព័ត៌មានដែរឬយ៉ាងណា?
ដោយសារកំណើនសេដ្ឋកិច្ចជាតិបានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានស្ថេរភាព
ដែលជំរុញដល់ការលើកកម្ពស់សិទ្ធិក្នុងការអប់រំប្រកបដោយគុណភាព។ ដូចដែលយើងបានឃើញច្បាស់នាពេលបច្ចុប្បន្ន
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សដើម្បីធានាឱ្យបាននូវ
ជីវភាព សុខុមាលភាព សុខដុមនីយកម្មក្នុងសង្គមជាតិប្រកបដោយនិរន្តរភាព។
សិទ្ធិមនុស្ស មិនមែនសំដៅតែទៅលើសិទ្ធិបញ្ចេញមតិតែមួយនោះឡើយ គឺវាត្រូវមានកត្តាគួបផ្សំជាច្រើនដែលចំណុចសំខាន់នោះគឺ
សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិជំនឿសាសនា សិទ្ធិការងារ
សិទ្ធិកុមារ សិទ្ធិនារី សិទ្ធិធ្វើដំណើរ។ល។ ហើយសិទ្ធិមនុស្សទាំងអស់នេះអាចកើតមានឡើងបានដោយសារកត្តាសុខសន្តិភាព
និងស្ថេរភាពសង្គម បើគ្មានសន្តិភាពទេ កុំថាឡើយសិ ទ្ធិមនុស្សសូម្បីតែជីវិតរបស់យើងក៏មិនអាចការពារបានឡើយ។
ងាកមកមើលក្នុងសង្គមខ្មែរជាក់ស្តែងវិញ
ប្រជាពលរដ្ឋខ្មែរពិតជាសប្បាយណាស់ដែលបានរស់នៅក្នុងសម័យតេជោ គឺជាសម័យសន្តិភាព
ប៉ុន្តែក៏យើងមិនត្រូវភ្លេចឡើយថាសន្តិភាពដែលយើងមានសព្វថ្ងៃនេះ
កើតឡើងដោ យសារការបូជា លះបង់អាយុជីវិតរបស់មនុស្សជំនាន់មុនដែលបានហែលឆ្លងកាត់សង្រ្គាមស៊ីវិលរាប់ទស្សវត្សដែលផលវិបាកនៃសង្គ្រាមនោះគឺយើងបានដឹងហើយថាគឺមានតែការស្លាប់
ព្រាត់ប្រាស់ បែកបាក់គ្រួ សារដែលយើងមិនចង់ជួប ឬចង់ឃើញទៀតឡើយ។
ដូចនេះក្នុងនាមជាខ្មែរ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ
រួមទាំងវិស័យសិទ្ធិមនុស្សផងដែរ។
ខ្មែរសម័យតេជោ
គឺជាខ្មែរដែលរស់នៅក្នុងភាពស៊ីវិល័យ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
ធ្វើដំណើរ ហោះហើរ ទៅគ្រប់ទិសទីជុំវិញពិភពលោក។ បើយើងពិនិត្យមើលពីទេសចរណ៍ជាតិ
ឱ្យតែមានពិធីបុណ្យជាតិម្តងៗប្រជាពលរដ្ឋខ្មែរតែងធ្វើដំណើរកំសាន្តតាមរមណីយដ្ឋានជិតឆ្ងាយ
និងទៅលេងស្រុកកំណើតហើ យខ្លះទៀតរហូតធ្វើដំណើរទៅកំសាន្តនៅក្រៅប្រទេសថែមទៀតផង
ពោលគឺទេសចរណ៍ខ្មែរទៅក្រៅប្រទេស មិនចាញ់ទេសចណ៍របរទេសដែលមកទស្សនាកម្ពុជានោះទេ។
បើយើងក្រឡេកមើលសិទ្ធិសេរីភាពក្នុងជំនឿសាសនាវិញ
យើងឃើញថាកម្ពុជាបានបើកចំហរចំពោះការគោរពទៅលើជំនឿសាសនាផ្សេងៗដែលមានដូចជា
ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឥស្លាម ហិណ្ឌូ គ្រីស្តសាសនា។ល។
ពោលគឺសម្រាប់កម្ពុជាពុំមានជម្លោះសាសនាណាមួយកើតឡើងនោះឡើយ សាសនាទាំងអស់នៅកម្ពុជា
បាននិងកំពុងរួមរស់ជាមួយគ្នាដោយសុខដុមរមនា ហើយប្រជាពលរដ្ឋ ដែលជាសាសនិកផ្សេងៗមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិ
និងផ្សព្វផ្សាយទៅតាមជំនឿរៀងៗខ្លួនដោយពុំមានការភ័យខ្លាច។
សរុបមក
អ្វីដែលបានរៀបរាប់ខាងលើគឺជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ដែលបញ្ជាក់ពីការរីកចម្រើននៃសិទ្ធិមនុស្សដែលប្រជាជនកម្ពុជាកំពុងតែទទួលបានប្រកបដោយភាពរីករាយ
ក្រោមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ជាប្រមុខក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែសិទ្ធិមនុស្ស
និងសេរីភាពទាំងឡាយត្រូវស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា
ដោយមិនអាចយកលេសអនុវត្តនូវអ្វីដែលជាសិទ្ធិមនុស្ស និងសេរីភាពដែលបំពានទៅលើសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ
និងរដ្ឋអធិបតេយ្យបានឡើយ។ យ៉ាងណាមិញ ក្នុងនាមខ្លួនជាអង្គការ
សមាគមខ្មែរមិនគួរលក់ឧត្តមគតិជាតិដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន
សុខចិត្តបំភ្លៃសភាពការពិតលើបញ្ហាសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាជនភាគច្រើនដែលកំពុងរស់នៅដោយមានសិទ្ធិសេរីភាពបរិបូរណ៍មកធ្វើជាឧបករណ៍នយោបាយ
ហើយជាពិសេសក៏មិនត្រូវយកបញ្ហាសិទ្ធិមនុស្សនេះទៅធ្វើជាឧបករណ៍នយោបាយ
សម្រាប់ប្រទេសមានអំណាចមួយចំនួនដើម្បីលូកដៃជ្រៀតជ្រែកលើអធិបតេយ្យភាព
និងឯករាជ្យភាពរបស់កម្ពុជានោះឡើយ៕
ដោយ៖ សារ៉ាដា
No comments:
Post a Comment