Friday, September 13, 2019

លោក ហេង សំរិន ពេញចិត្តនិងគាំទ្រចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងឡាវ

ក្នុងឱកាសទទួលជួបសវនាការជាមួយលោក ថងលួន ស៊ីសូលីដ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោក ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវការគាំទ្រចំពោះលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទំាងពីរកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដើម្បីឧត្តមប្រយោជន៍ទំាងសងខាង។

លោក ថងលូន ស៊ីស៊ូលីត បានជម្រាបលោកប្រធានរដ្ឋសភាថា រដ្ឋាភិបាលនៃប្រទេសទំាងពីរ កម្ពុជា-ឡាវ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ក្នុងន័យលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើងក្នុងន័យលើកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ គង់ វង្សនិងយូរអង្វែង។ កម្ពុជា-ឡាវ បានពង្រឹងកិច្ចសហ ប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពលអគ្គិសនី វប្បធម៌ ទេសចរណ៍។

លោក  ថងលួន ស៊ីសូលីដ បានកោតសរសើរយ៉ាងក្រៃ លែងចំពោះការលះបង់របស់ប្រធានរដ្ឋសភានៅក្នុងការចូលរួមចំណែកដឹកនាំ និងកសាងអភិវឌ្ឍន៍ប្រទេស ជាតិដែលធ្វើឲ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះដោយបានខិតខំពូនជ្រុំលើកម្ពស់ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិ ជាប្រពៃណីរវាងប្រទេសកម្ពុជានិងឡាវ។ 

លោក ហេង សំរិន បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងដោយបានឃើញវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះ បាននំាមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមប្រជាជាតិប្រទេសទាំងពីរ ។

លោក ហេង សំរិន ក៏បានជម្រាបនាយករដ្ឋមន្រ្តីពីទំនា ក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋសភាប្រ ទេស ទាំងពីរផងដែរ។ រដ្ឋសភា បានផ្លាស់ប្តូរពិសោធន៍ជាមួយគ្នាជាបន្តបន្ទាប់ នៅគ្រប់កម្រិត ពិសេសការគាំទ្រគ្នាទៅវិញទៅមកលើលើឆាកអន្តរជាតិ តាមរយៈវេទិកាអន្តរសភានានាទាំងក្នុងកម្រិតតំបន់ និងសកលលោក៕






No comments:

Post a Comment